ព័ត៌មានជាតិព័ត៌មានស៊ើបអង្កេត

ប្រជា​ពលរដ្ឋខ្មែរដែលប្រកប​របរ​នេសាទ​នៅសមុទ្រក្នុង​ខេត្ដកោះកុង ​និងខេត្ដកំពត ចោទ​លោក​ផ្កា​យ​៣ ទូច ​ពលៈ ថា ឃុប​ឃិតគ្នា​បែ​បពុក​រលួយ​ បើក​ដៃឱ្យ​ជន​ជាតិ​វៀត​ណា​ម​ប្រើឧ​បក​រណ៍ល្មើស​ច្បាប់​ចូល​នេ​សាទ​យ៉ា​ង​អ​ណា​ធិ​ប​តេយ្យ ឯ​ពល​រដ្ឋខ្មែរ​មិន​ឲ្យ​ចូល​នេ​សាទ

(ភ្នំពេញ)៖​លោ​ក​ផ្កា​យ​៣ ទូ​ច ព​លៈ ​ប្រធា​ន​នា​យ​កដ្ឋាន​នគរ​បា​នលព្រំដែ​នទឹក​ កំពុង​រងការរិះគន់យ៉ា​ងចា​ស់​ដៃពីប្រ​ជាព​លរដ្ឋខ្មែរ​ដែលប្រក​បរបរ​ជា​នេសា​ទនៅស​មុទ្រក្នុង​ខេត្ត​កោះកុង និ​ខេត្តកំពត ថា បាន​​បើកដៃ​ឲ្យ​ជន​ជាតិ​វៀត​ណាម​ ប្រើ​ប្រាស់​សុទ្ធតែ​ឧបករ​ណ៍​ដែ​លច្បាប់​ហាម​ឃាត់​ ដូចជា ការ​ឆក់ អួន​ព័ទ្ធ​ភ្លើង ទូកអូ​សគូរជា​ដើ​ម​ ចូល​មកនេ​សាទ​ក្នុងដែ​នសមុទ្រ​កម្ពុជា​យ៉ា​ង​អ​ណា​ធិ​ប​​តេយ្យ ជាហេ​តុធ្វើ​​​​​​​​​​​​​​​​​​​​​​ឲ្យបានបង់​ធនធា​នធម្មជា​តិ​ ពូជ​មច្ឆា​សមុទ្រ​យ៉ា​ងធ្ងន់ធ្ងរ ​ក្នុង​កម្រិតទ្រុង​ទ្រាយ​ធំនាថ្ងៃអនាគត ។

ប្រភពពី​ប្រជាព​​លរដ្ឋខ្មែរ ​ជាអ្នក​នេ​សា​ទច្រើន​គ្រួសា​ររ​ស់នៅ​ស្រុកគីរីសា​គរ ខេត្ដកោះ​កុង និង​ប្រ​ជាស​ហគមន៍​នេ​សាទ នៅ​ត្រពាំ​ងរពៅ ខេត្ដកំព​ត បានស​ម្តែង​ការ​ហួសចិត្ដជា​ពន់ពេក​ស្រែកយំ​ដោយ​សារ ​លោកផ្កាយ​ ៣ ទូច ពលៈ ​ជាប្រធាននា​យកដ្ឋាននគរបា​លព្រំ​ដែនទឹក ប្រើក្បាច់​កន្ទេធំ​បន្លំ​ដេក នៅតែបន្ដប្រព្រឹត្ដនូវអំ​ពើពុករ​លួយជាប្រព័ន្ធ ដោ​យគ្មាន​ខ្លាចញញើត​ច្បាប់​អ្វីបន្ដិចសោះ បណ្ដោ​យឱ្យទូកនេ​សា​ទជនជាតិវៀត​ណាម​ជាច្រើនគ្រឿង​ ប្រើប្រាស់ឧបករណ៍ខុសច្បាស់ ចូលនេ​សាទក្នុង​ដែនស​មុទ្រកម្ពុជា​ដោយសេរី និងគ្មា​នកា​របង្ក្រាបអ្វីបន្ដិចសោះ។

ពលរដ្ឋខ្មែរបន្តថា មូល​ហេតុ​ដែលជ​នជា​តិវៀតណា​ម ចូល​មក​នេសាទល្មើស​ច្បាប់​ដោយ​សេរី​គ្មាន​ខ្លាច​ញ​ញើត​​នោះ ​ក៏ព្រោះ​តែ​មាន​ការបើ​កដៃពីលោ​ក ទូច ពលៈ ​ដោយ​បង់​លុយ​ឲ្យ​ទៅប្រពន្ធ​លោ​ក ទូច ព​លៈ​ និងឈ្មោះ ​ឆាយ ​សុវណ្ណ ​ហៅស្នា ដែល​ជា​ដៃស្ដាំរបស់លោ​ក ទូច ពលៈ ក្នុងមួយ​ទូក​យ៉ាង​តិច ៤០០០ ទៅ ៥០០០ ដុល្លាអាមេ​រិក ជា​ថ្នូរនឹង​កា​រចូល​នេសា​ទខុសច្បាប់ រីឯប្រជាពលរដ្ឋខ្មែរ ដែលប្រកប​របនេសាទ ត្រូវបានលោ​កផ្កាយ ៣ ដ៏មានឥទ្ធិពលខាងពុករលួយ ទូច ពលៈ ​ឲ្យ​ប៉ាក់ពួក​ធ្វើទុកបុកម្និញ​ មិន​ឲ្យប្រជានេសាទខ្មែរដែលជាម្ចាស់ទឹកដី ចូលនេសាទនោះឡើយ​ ជាហេតុធ្វើ​ឲ្យពួក​គាត់មានការខឹងសម្បារជាខ្លាំង។

ប្រជាពលរដ្ឋបានលើកឡើងទៀតថា ក្រៅពីលោ​កផ្កាយ៣ ទូច ពលៈ ប្រព្រឹត្ដ​អំពើ​​ពុករលួយលើ​ផល​នេសាទ​ហើយ លោ​កក៏បើក​ដៃឱ្យប្រពន្ធ​ និងក្រុមពី​រនាក់​ប្ដីប្រពន្ធ ​ឈ្មោះ វៀង ​ថាន់ទៀង ជាប្ដី និង​ឈ្មោះ​ ម៉ី ជាប្រពន្ធ នាំចូលនិង​នាំចេញនូវ​ទំនិញ​គេចពន្ធ ​ដូចជា​ប្រេងឥ​ន្ទនៈ បារី គ្រឿ​ងសមុទ្រ​គ្មាន​គុណ​ភា​ពផងដែរ ហើយពី​នាក់ប្ដីប្រពន្ធជ​នជាតិវៀតណា​មខាង​លើនេះ ជា​មេខ្យល់ ​ដែល​បាននាំយក ទូកនេ​សា​ទវៀតណាម ខុសច្បាប់ចូ​លក្នុ​ងព្រំដែន​សមុទ្រខ្មែរ​បាន​សួ្រលៗ ​ដោយ​អាងលោកផ្កាយ៣ ទូច ពលៈ ជាខ្នងប​ង្អែក​ធំ។នេះជា​ការរៀបរៀង​ស៊ីជា​ប្រព័ន្ធ ​មិន​លាន់​លឺ​ដ​ល់ថ្នាក់លើ សន្ងំស្ងាត់​ឈឹង​គ្មានអ្នក​ណាហ៊ា​នក្អកនោះ​ទេ។ បើកូន​ចៅណាហ៊ាននិយាយ នោះអធិ​រាជស​មុទ្រ​នឹងមិ​នទុក​មុខ​ឡើយ។

ប្រជានេសាទខ្មែរម្នាក់​បាន​រអូរ​ទាំថា នៅពេលទូក​ខ្មែរចេញ​ទៅនេ​សាទលើ​ទឹកដីរប​ស់ខ្លួនឯងសោះ បែ​រជាពួកវៀត​ណាមហាមឃាត់ ព្រមទាំ​ងប្ដឹង​ទៅលោ​ក ទូច ពលៈ ជាប្រធា​ននាយ​កដ្ឋាននគ​របាលព្រំដែនទឹក​ ឱ្យចាប់​ទូកនេ​សាទខ្មែរ​ទៅវិញ នេះ​ពិតជាអំ​ពើគ្មាន​យុត្ដិធម៌​សម្រាប់ប្រជា​ពលរដ្ឋ​ខ្មែរ​នោះទេ មា​ត់ថា​ស្រឡាញ់ខ្មែរ ​ការពារខ្មែ​រ ប៉ុន្ដែ​ទង្វើរផ្ទុយពីពាក្យ​ដែលបាននិយាយ​ ធ្វើឱ្យប្រ​ជាព​ល​អស់​ទំនុក​ចិត្ដលើមន្ដ្រី​នគរបាលព្រំដែ​នទឹករូបនេះ។

ប្រជាពលរដ្ឋជាច្រើន​គ្រួសារ រស់​នៅស្រុកគីរី​សាគរ​ខេត្ដកោះកុង​ និងខេត្ដកំពត ទ​ទូចស្នើសុំ សម្ដេ​ចក្រឡាហោ​ម ស ខេង ឧ​បនាយករដ្ឋមន្ដ្រី រ​ដ្ឋមន្ដ្រីក្រ​សួងមហាផ្ទៃ និងថ្នាក់ដឹ​កនាំន​គរបាល​ជាតិ​មេត្ដាពិនិត្យ និងជួយ​​ប្រជាព​លរដ្ឋ​ដែលកំពុ​ងជួបនូវជី​វភាពខ្វះ​ខាតលើក​មុខរប​រនេសាទផ​ងទាន។​ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះដែរ​ អង្គភាពយើ​ងមិនទាន់សុំការពន្យល់ណាមួយពី​អ្នកពាក់​ព័ន្ធ​បាននូវឡើយ​ទេរហូត​មកដល់​ពេលនេះ តែ​ទោះ​យ៉ាង​នេះក្តី​អង្គភាព​​យើង​ រ​ងចាំការបក​ស្រាយ​ពីសាម៉ី​ពាក់​ព័ន្ធ​រាល់ម៉ោ​ងធ្វើការ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button