មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី-ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថត្រីមាសទី១ និងទិសដៅត្រីមាសទី២ ឆ្នាំ២០២២
(បន្ទាយមានជ័យ)៖នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជយ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍តួនាទី–ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថត្រីមាសទី១ និងទិសដៅត្រីមាសទី២ ឆ្នាំ២០២២ ។
កិច្ចប្រជុំនេះបានធ្វើឡើងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត នាយសេនាធិការរង, លោកប្រធានមន្ទីរទាំង៧, លោកនាយការិយាល័យ, លោកមេបញ្ជាការមូលដ្ឋានក្រុង–ស្រុកទាំង៩ និង លោកប្រធានស្នាក់ការសន្តិសុខចំនួន៤៨នាក់ផងដែរ ។
ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដាក់ទិសដៅការងារបន្ត ដល់កម្លាំងគ្រប់ជំនាញត្រូវចិត្តទុកដាក់លើការងារស្រាវជ្រាវព័ត៌មានសន្តិសុខ សណ្ដាប់ធ្នាប់ទូទៅ ប្រឆាំងភេរវកម្ម និងការពារសន្តិសុខផ្ទៃក្នុងឲ្យបានល្អ និងបន្តយកចិត្តទុកដាក់ការពារសន្តិសុខ រក្សាសុវត្ថិភាពក្នុងពិធីបុណ្យជាតិ អន្តរជាតិ បុណ្យសាសនា និងប្រតិភូរាជរដ្ឋាភិបាល អញ្ជើញចុះក្នុងភូមិសាស្ត្រខេត្ត ព្រមទាំងបន្តសហការពង្រឹងការអនុវត្តច្បាប់ និងបទបញ្ជារបស់រាជរដ្ឋាភិបាល ពិសេសពាក់ព័ន្ធការទប់ស្កាត់ការបង្រ្កាបបទល្មើសធនធានធម្មជាតិ និងអំពើគេចពន្ធដើម្បីប្រមូលថវិកាជាតិ ។
ជាកិច្ចបញ្ចប់ លោកឧត្ដមសេនីយ៍ត្រី មេញ្ជាការ បានធ្វើការផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះការឆ្លងរីករាលដាលនៃជម្ងឺកូវីដ–១៩ បំលែងថ្មី (អូមេក្រុង) ត្រូវអនុវត្តន៍វិធានការរបស់រាជរដ្ឋាភិបាល (៣ការពារ ៣កុំ) ឲ្យបានខ្ជាប់ខ្ជួនផងដែរ ៕