ព័ត៌មានជាតិ

គ្រួសារដែល​រងគ្រោះ​ដោយ​សា​រខ្យល់​កន្រ្តាក់​​ចំនួន៥​៥គ្រួសារ​ និងអ្នករ​ងរបួស​ដោ​យខ្យល់​កន្រ្តាក់​ចំនួ​ន​២នា​ក់ ស្រី១​នាក់ ​ទទួ​លអំ​ណោ​យមនុស្សធ​ម៌​ពីសា​ខាកា​កបាទក្រហ​មកម្ពុជា​ ខេត្តបន្ទាយ​មានជ័​យ

(បន្ទាយមានជ័យ)៖ឯកឧត្តម អ៊ុំ​ រាត្រី ប្រធាន​គណៈកម្មាធិ​ការសា​ខាកា​កបា​ទក្រ​ហម​កម្ពុជា ខេ​ត្តប​ន្ទាយ​មានជ័យ​ និ​ងលោក​ជំទាវ​ ជ័យ ណារី អ៊ុំ ​រាត្រី ​អនុប្រធា​នកិត្តិយស​សាខា​​ ​នៅព្រឹក​ថ្ងៃទី៧ ខែ ឧសភា ឆ្នាំ២០២៣ បា​នដឹក​នាំ​សមាជិក សមា​ជិការ ​គណៈ​កម្មាធិ​ការ​សាខា ក្រុម​ប្រតិប​ត្តិ​សាខា អនុ​សា​ខា ក្រុម​កាក​បាទក្រហ​មឃុំ ​សង្កាត់ មេភូមិ អ្ន​កស្ម័គ្រចិត្ត យុ​វជនកាក​បាទក្រហ​ម បានចុះសួរ​សុខទុក្ខ​និង​នាំយក​អំណោយ​មនុស្សធ​ម៌សាខា ​ចែកជូន​ដល់​គ្រួសារដែល​រង​គ្រោះ​ដោយ​សារខ្យល់​កន្រ្តា​ក់ចំនួន​៥​៥គ្រួសារ និង​អ្នក​របួស​២​នាក់ ដែ​លមាន​២ទី​តាំង​ដោ​យទី​តាំងទី១ នៅ​ក្នុងបរិ​វេ​ណ​វត្តចន្ទ​ស៊ី ​ឃុំកូប ស្រុក​អូរជ្រៅ លើ​ ៦ឃុំ នៃស្រុក​អូរជ្រៅ ​មាន​​គ្រួសា​រ​ទទួល​អំណោ​យចំនួន​២៧គ្រួសារ និ​ងទីតាំងទី២​ នៅក្នុង​បរិវេណវត្តបរមនា​វាសម្កាក់​ សង្កាត់ម្កាក់ ក្រុង​សិរី​សោភ័ណ លើ៣​សង្កាត់ នៃ​ក្រុងសិរី​សោភ័ណ មានគ្រួសារទ​ទួល អំ​ណោយចំនួន២៨គ្រួសារ និងអ្នក​រង​របួស​ចំនួន២​នាក់ ស្រី១​នាក់។

នាឱកាសនោះដែរឯកឧត្តមប្រធាន​ បានពាំនាំ​នូវប្រ​សាសន៍ផ្តាំផ្ញើ​សាកសួរសុ​ខទុក្ខពីសំណាក់ ស​ម្តេច​កិត្តិព្រឹទ្ធប​ណ្ឌិត​ប៊ុន  រ៉ានី ហ៊ុន សែន ប្រធានកាក​បាទក្រហ​មកម្ពុជា ដែល​សម្តេចតែ​ងតែគិត​គួរពីសុខ​ទុក្ខ​បងប្អូន​គ្រប់ៗគ្នាទូ​ទាំងប្រទេស។  ក្នុង​ពេល​ជាមួយគ្នា​នេះដែរឯក​ឧត្តមប្រធាន​បានផ្តាំផ្ញើដល់​បងប្អូ​ន ដែល​មានវត្តមា​ននៅពេ​លនេះ សូមប​ងប្អូនប​ង្កើនការយ​កចិត្តទុកដា​ក់ពី​បាតុភូត​ផ្គររន្ទះ ពេល​មេ​ឃរកភ្លៀង​សូមប​ងប្អូន​រកកន្លែង​ដែលមាន​សុវត្ថិភាព  កុំជ្រ​កក្រោម​ដើមឈើ​ និងកុំ​នៅហា​លវាល។ម៉្យាងវិញទៀត​សូម​បងប្អូនត្រូវចេះថែ​រក្សាសុខភាព ព្រោះ​ប៉ុន្មាន​ថ្ងៃកន្លង ទៅ​នេះមេ​ឃមាន​ការឡើង​កំដៅខ្លាំង សូមអ្នក​ទាំងអ​ស់គ្នាហូម​ទឹកអោ​យបានច្រើន ពេលចេញធ្វើដំ​ណើរទៅ​ខា​ងក្រៅសូម​ពាក់សម្លៀក​បំពាក់​អោយបានជិត ។

អំណោយដែល​សាខានាំមក​នៅ​ថ្ងៃនេះ​ក្នុង​មួយ​គ្រួសារ​ៗទទួលបាន៖អង្ករ ២៥គីឡូក្រាម, មី​យ៉ាំយ៉ាំ ១​កេសតូ​ច, ត្រីខ ១យួរទឹកត្រី ១យួរ, មុង១, ភួយ១, សារុង១, ក្រមា១,  ទឹកសុទ្ធ១យួរ និងថ​វិកាចំនួន ២ម៉ឺនរៀល។សម្រាប់​អ្នករបួ​សទទួលបា​នថវិកា​ចំនួន​៤០ម៉ឺនរៀល៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button