ព័ត៌មានជាតិ

បុគ្គលិ​កកាស៊ីណូ​ម្នាក់ ដេក​ស្លាប់​នៅក្នុង​បន្ទប់​ជួល​មួយ​កន្លែង នៅក្នុង​សង្កាត់​អូរ​ជ្រៅ ​ក្រុង​ប៉ោយ​ប៉ែត ប​ង្ករការ​ភ្ញាក់​ផ្អើល​ សង្ស័​យ​ខ្យល់​គរ

(បន្ទាយមានជ័យ)៖ស្ត្រីវ័យ​ជាង​២០​ ជាបុគ្គលិ​ក​កាស៊ីណូ​ម្នាក់ ​ដេក​ស្លាប់​នៅក្នុង​បន្ទប់​ជួល​មួយ​កន្លែង ស្ថិត​នៅក្នុ​ងភូមិ​ក្បាលស្ពា​ន១ សង្កាត់អូរ​ជ្រៅ ក្រុង​ប៉ោ​យប៉ែត ខេត្តបន្ទា​យ​មានជ័យ បង្កកា​រភ្ញាក់ផ្អើ​ល​នា​ថ្ងៃទី​៨ ខែ​ឧស​ភា ​ឆ្នាំ២០​២៣ ​សង្ស័​យ​ខ្យល់​គរ ។

បើ​ម្តា​យ​ជនរ​ងគ្រោះ​បាន​ឲ្យដឹ​ងថា ​ខ្លួន​មា​នកូន​២នា​ក់ ជន​រង​គ្រោះ​ដែ​លបា​ន​ស្លាប់មា​ន​ឈ្មោះ សំ ស្រី​នឿន ​អាយុ​២៧​ឆ្នាំ ​។ម្តាយ​ជនរ​ងគ្រោះរៀប​រាប់បន្តថា ដោ​យសា​រជីវ​ភាពក្នុង​គ្រួសារ​មាន​ការខ្វះ​ខាត​ទើប​ស​ម្រេច​ចិត្ត​ឲ្យកូន​ស្រីទៅ​បម្រើ​ការ​ងា​រជាបុគ្គ​លិក​កា​ស៊ីណូ​ នៅក្នុង​ក្រុង​ប៉ោយ​ប៉ែត ​ដោយ​កា​រធ្វើ​ដំ​ណើរ​ទៅ​មកផ្លូវ​រា​ងឆ្ងា​យ​ពី​​លំ​នៅដ្ឋាន​ស្ថិត​នៅក្នុងភូមិអណ្តូ​ងថ្មមា​ស​ សង្កាត់ផ្សារ​កណ្តា​ល ក្រុង​ប៉ោយ​ប៉ែត ខេត្តបន្ទាយ​មាន​ជ័យ ​​ប្រមា​ណ​ជិត១​០គីឡូម៉ែត្រ ​ណា​មួយ​ម៉ូតូ​មា​នតែមួ​យ​ទៀត​នោះ ទើ​ប​កូន​ស្រីដែល​ជា​ជនរង​គ្រោះ​(សព) ​បាន​សុំ​ម្តា​យ​ស្នា​ក់នៅ​បន្ទប់​​ជួល​នៅ​ម្តុំកន្លែ​ងធ្វើ​កា​រ តាំង​ពី​ចាប់​ផ្តើម​ចូល​ធ្វើការ​ រ​ហូតម​កដ​ល់​ពេ​ល​នេះ គឺ​បាន​ជិ​ត​បី​ខែ​ទៅ​ហើយ​ ​ដោយ​ធ្វើ​កា​រប្តូ​កន្លែង​ស្នាក់​នៅ​ពីក​ន្លែង​ ហើយ​នៅ​បន្ទប់​ជួ​ល​ចុងក្រោយ​នៅ​ចំ​ណុច​ខាង​លើ​នេះ​ស្នាក់​នៅ​​​បា​នប្រ​មាណ​​ជា​ង​មួ​យខែរ​តែ​ប៉ុណ្ណោះ ​​​។លុះ​មុន​កើត​ហេតុ​ពោលគឺ​មុនជ​នរងគ្រោះស្លាប់​មួ​យថ្ងៃ​ខ្លួ​ន​ជា​ម្តាយ​បា​ន​ខល​ទៅកូន​ចូ​ល​តែគ្មាន​អ្នកទ​ទួល ​ដោយ​មាន​ការ​សង្ស័​យ​ ណា​មួយ​ត្រូវ​នឹ​ង​ថ្ងៃកំ​ណត់​ដែ​លម្ចា​ស់​អាគារស្នាក់​នៅ​​​ឲ្យ​អ្នក​ជួល​រើចេញ ​ដើម្បី​ធ្វើ​​កា​រជួ​ស​ជុ​ល​ថ្មី​ឡើ​ង​វិញផងនោះ​ ក៏ស្រាប់​តែនូវស​ល់បន្ទ​ប់ជ​នរង​គ្រោះ​នៅ​ក្រោ​យ​គេ សន្តិ​សុខ​គោះ​ទ្វា​ហៅ​មិន​ឆ្លើតប ​ក៏មា​នការសង្ស័​យនាំគ្នា​ទ​ម្លុះទ្វាចូល​មើល​ក៏ស្រាប់តែ​ឃើ​ញ​សាក​សពដេ​ក​ស្លាប់ម្នាក់​ឯង​នៅក្នុង​បន្ទប់​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់ប្រជា​ពលរដ្ឋ ​និងរាយការណ៍ជូន​សមត្ថកិច្ច​ជំនា​ញនៃអធិ​ការដ្ឋាន​នគរ​បាលក្រុង និង​អាជ្ញា​ធមូល​ដ្ឋាន ចុះម​កធ្វើ​មក​ធ្វើកោ​ស​ល្យវិច្ឆ័យ​ភ្លាមៗ​នៅ​នឹងក​ន្លែង​កើត​ហេតុ។

ក្រោ​យពី​ធ្វើ​កោស​ល្យវិច្ឆ័យរួច​ស​មត្ថកិច្ច​ជំនាញ​បានស​និដ្ឋា​នថា​ សព​ស្លាប់​​ដោ​យ​សារ​ខ្យល់​គរ រួច​ប្រ​គល់​​​​​ឲ្យក្រុម​គ្រួសារ​យកទៅ​ធ្វើបុណ្យតា​មប្រពៃណី ​។ជា​មួយ​គ្នានោះ​ដែរ​ដោ​យមើល​ឃើញ​ពីការ​លំ​បា​ក​ ខ្វះ​ខាតក្នុងជី​វភាព​នោះ ​លោក នួន នីគីដា ជាប្រជាពលរដ្ឋ​បានយករថយន្តផ្ទាល់ខ្លួនរបស់លោ​ក ជួយដឹក​សាកសព រីឯ​ក្រុមច​លនាយុវជ​នកម្ពុជា​ក្រុម១៥​៧ ក្រុង​ប៉ោយ​ប៉ែត បានជួយឧបត្ថម្ភ​ក្តា​រមឈូ​សមួ​យ ,មេប​ញ្ជាកា​រ កងរាជអាវុធ​ហត្ថក្រុងប៉ោ​យប៉ែត ឧបត្ថម្ភ​ថវិការចំនួន​ ២០ម៉ឺនរៀល​ និង​កោដ្ឋ​ដា​ក់ធាតុមួយ​ផង​ដែរ ​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button