សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ប្រារព្ធពិធីខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហមកម្ពុជា និងវឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ«រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្កម»
(បន្ទាយមានជ័យ)៖ក្នុងឱកាស អបអរសាទរខួបលើកទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម នាល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានរៀបចំពិធីទទួលថវិកាពីសប្បុរសជននានា រួមមាន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា ទាំងស្ថាប័នរដ្ឋ និងឯកជន និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន បានអញ្ជើញចូលរួម ដោយស្ម័គ្រដោយចិត្តលះបង់ទ្រព្យសម្បត្តិចូលរួម ជួយឧបត្ថម្ភគាំទ្រជាថវិកា សម្ភារៈជូនកាកបាទក្រហមកម្ពុជា នាឱកាសខួបលើកទី១៦០ នៃទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទ ៨ ឧសភា សម្រាប់ផ្ដល់សេវាកម្មមនុស្សធម៌ ជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលរងគ្រោះឲ្យស្របទៅតាមគោលការណ៍គ្រឹះទាំង ៧ប្រការគឺ ភាពមនុស្សធម៍ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព របស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ។ថវិកាដែលទទួលបានក្នុងពេលនេះ លទ្ធផលទទួលបានជាបឋមគិតជាដុល្លារ 14 9000$ដុល្លារសហរដ្ឋអាមេរិក។ហើយក្រុមការងាររបស់កាកបាទក្រហមនៅតែរង់ចាំទទួលថវិកាសម្ភារៈពីសប្បុរសជនគ្រប់មជ្ឈដ្ឋានរៀងរាល់ម៉ោងធ្វើការ នៅសាលាខេត្តបន្ទាយមានជ័យ ឬទំនាក់ទំនងបន្ថែមតាមរយៈលេខទូរស័ព្ទឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាខេត្ត លេខទូរស័ព្ទ 012 882 002 លោក លី សារី អនុប្រធានអចិន្ត្រៃយ៍ 099 325 555ក្រុមប្រតិបត្តិសាខាលេខទូរស័ព្ទ 012 421 417។ក្នុងនោះសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរអរគុណដ៏ជ្រាលជ្រៅបំផុត និងសូមថ្វាយព្រះពរជូនពរបវរមហាប្រសើរនូវពុទ្ធពរប្រាំប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈជានិរន្តរ៍៕