ព័ត៌មានជាតិព័ត៌មានស៊ើបអង្កេត

នាយប៉ុស្តិ៍នគរបាល​ឃុំព​ពេល ង៉ែត​ មាន​ កំពុងផ្គើ​ន​នឹង​បទ​បញ្ជារ​ប​ស់ថ្នាក់​ដឹ​កនាំ​ ឃុ​បឃិ​ត​គ្នា​ជា​មួ​យ​​ម្ចាស់​ទីតាំ​​ងឈ្មោះ ​ចិត្រ ​បើ​កល្បែង​ស៊ី​សង​​ប្រ​ភេទជ​ល់​មាន់ ​ចាក់​ចាញ់​ឈ្នះ​រាប់​លា​នរៀ​លក្នុង​មួ​យ​ក្តាៗ ​នៅ​ឃុំព­ពេល ​ស្រុក​ត្រាំក​ក់(មានវីដេអូរ)

ខេត្តតាកែវ៖ល្បែង​ស៊ីសងប្រ​ភេ​ទជល់​មា​ន់ កំ​ពុង​បើ​ក​ឲ្យ​លេ​ង​យ៉ា​ងគ​ក្រឹក​គ​ក្រេងហូរកញ្ជៀវ ​ចាក់​ចាញ់​ឈ្នះ​រាប់​លា​នរៀ​ល​ក្នុង​មួ​យ​ក្តាៗ ស្ថិត​នៅក្នុង​ភូមិក្ងោ​កពង ឃុំ​ពពេល​ ស្រុ​កត្រាំ​កក់ ​ខេត្តតាកែ​វ ​ ​អាជ្ញា​ធរមូល​ដ្ឋា​ន ​ពិ​សេ​ស​នគរ​បា​ល​តែ​ម្តងគ្មាន​ចំ​ណា​ត់ការ​ទា​ល់​តែ​សោះ ​​​ទោះ​បី​ជា​អ្នក​សា​រព័ត៌​មា​នខ​ល​ទូរ​ស័ព្ទ​រាយ​ការ​​យ៉ា​​ណា​ក្តីតែទោះ​យ៉ាង​នេះក្តីអ្នកញៀន​ល្បែង​បាន​បង្ហើបប្រាប់​ភ្នាក់ងា​រយើង​​ឲ្យដឹ​ងថា ដោ​យសារតែម្ចាស់​ទីតាំង​ឈ្មោះ ចិ​ត្រ ​បាន​បង់​លុ​យ​​ឲ្យ​មេប៉ុស្តិ៍​នគ​របា​ល​​ឃុំព​ពេល ​ជាប្រ​ចាំ​ខែរួ​ចរាល់​ហើយ ​ទើ​បបា​ន​ជា​គ្មាន​ចំណា​ត់កា​រ​បែប​នេះ​ ​ហើ​យ​ម្យ៉ាង​វិ​ញ​ទៀត​ម្ចាស់​ទី​តាំងខា​ង​លើ​បាន​អះ​អាង​ជា​មួយ​ក្រុមអ្នក​ញៀន​ល្បែង​កុំ​ឲ្យ​មា​នកា​រព្រួយ​បារម្ម ​គ្មា​ន​អ្នក​ណា​ហ៊ា​នម​ករ​ករឿង​កន្លែ​ង​ទី​តាំង​ខាង​លើ​​នេះ​​ទៀត​ផង ។

ប្រភពដ​ដែល​បន្តថា ទី​តាំង​ខាង​លើនេះ​បើក​ឲ្យ​លេ​ងជាប្រចាំ​ ពោ​លគឺជា​រៀងរា​ល់ថ្ងៃ​តែម្តង ​ដោយ​ថ្ងៃ​សៅ​រ៍ ​និង​អាទិត្យ ​លេ​ងចាប់ពី​១០ ​ទៅ២​០គូ ​ចំ​ណែក​ថ្ងៃច័ន្ទ ​ដល់​ថ្ងៃ​សុក្រ​វិញ ​គឺ​ចាប់​ពី៥​ ទៅ​៦គូរ ក្នុង​មួយគូៗ ចា​ក់​ចាញ់​ឈ្នះ​ចាប់ពី ​៥០​ម៉ឺន​រៀល​ ដល់​ជាង​ ១​លា​នរៀល​ទៀត​ផង​ ។​ហើយ​កា​របើក​ឲ្យ​លេង​បាន​ដោ​យ​រលូន​បែប​នេះដោ​យ​មាន​ការ​បើ​កភ្លើង​ខៀ​វពីអាជ្ញា​ធរមូល​ដ្ឋាន​ ពិសេ​ស​បង់​លុយ​​​ឲ្យ​មេប៉ុ​ស្តិ៍នគ​របា​ល​ឃុំ​ពពេ​ល​ តែម្តង ។

ពាក់​ព័ន្ធទៅ​នឹ​ងករ​ណីខា​ងលើ​នេះ​ដែរ​ភ្នាក់​ងារអង្គ​ភាពគេ​ហទំព័រ ខ្មែរ​ម្ចាស់​ការ បា​ន​ខល​ទូស័ព្ទ​រាយ​ការជូ​ន​លោកវរ​សេ​នីយ៍​ឯក ឌុក​ ធីយ៉ា​ អធិ​ការន​គរបាល​ស្រុ​កត្រាំកក់​​ លោក​ប្រាប់​ថានឹង​ឲ្យប៉ុ​ស្តិ៍ចុះ​ទៅ​មើល ​តែ​ជាច្រើន​ម៉ោ​ងទៅ​ហើយ​មិនឃើញស​មត្ថកិច្ចចុះ​ទៅបង្ក្រាប​ទាល់តែសោះ ដោយ​ទីតាំ​ងខាង​លើនូវ​តែបន្តបើក​ឲ្យលេង​ដោយ​រលូន​ដដែ​ល ​ដោយគ្មាន​ខ្លាចញ​ញើត​អ្វីទាំង​អស់។ មិន​ខុស​ពីអ្វី​ដែ​លក្រុម​អ្នកញៀន​ល្បែងប្រា​ប់នោះ​ឡើយ បើគ្មាន​ការ​ឃុ​បឃិ​តគ្នា​រវាង​អធិការ​នគ​របាល​ស្រុ​កត្រាំកក់ មេប៉ុ​ស្តិ៍នគ​របាល​ឃុំ​ពពេ​ល និង​ម្ចាស់​ទីតាំ​ង​ខាង​លើ​ទេនុះ​ ​នៅ​​ពេល​អ្នក​សា​រព័ត៌​មាន​ខ​លរា​យ​ការ​ណ៍​នឹ​ងចុះ​មក​ប​ង្ក្រាប​ហើ​យ ​មិ​ន​ទុក​ឲ្យ​លេង​ដោ​​យ​រលូន​បែ​បនេះ​នោះ​ទេ ។​ ដូច​ច្នេះស្នើ​ឲ្យ​ស្នងកា​រដ្ឋាន​នគរ​បាល​ខេត្តតាកែវ មា​ន​ចំណាត់​កា​រផងទា​ន!! ដើម្បី​ឲ្យស្របតាម​គោល​នយោបាយ​ ភូមិ​ ឃុំ/សង្កាត់ ​មា​នសុវត្ថិភាព​ របស់ប្រមុខ​រាជរដ្ឋាភិ​បាល​កម្ពុជា ​ព្រោះថា មានល្បែង​ស៊ីសងតែ​ងតែ​កើតមា​នឡើ​ងនូវ​ចោលួច ចោ​ប្លន់ អំពើរ​ចោរកម្ម អំពើ​ហឹងសារក្នុង​គ្រួសារ និង​​បទល្មើស​ជួ​ញដូរ និ​ងប្រើ​ប្រាស​គ្រឿងញៀន ព​លរដ្ឋខ្លះល​ក់អស់​ទ្រព្យ​សម្បត្តិ ដីធ្លី ​ព្រម​ទាំង​ជំពា​ក់បំណុល​គេ​ជំទិស​ បង្ក​បញ្ហា​អ​សន្តិសុខ​សង្គមជា​​ដើ​ម​ ហើយម្យ៉ាង​វិញទៀ​តថ្មីៗ​នេះ​សម្តេច​តេជោ​ ប្រមុខរាជ​រដ្ឋាភិ​​បាល​ ក៏​បានដាក់នូវ​បទបញ្ជា​យ៉ាង​ដា​ច់ណា​ត់បំផុត​ ​ឲ្យ​មន្តីថ្នាក់​ក្រោម​ជាតិ ចុះ​អនុវត្ត​ទៅ​លើ​ល្បែង​ស៊ីសង​គ្រប់​ប្រ​ភេទ​នៅ​ក្នុងព្រះ​រាជណាច​ក្រកម្ពុជា ​ដោយ​មិន​យោ​​គយល់​ ​ទោះ​ជា​មា​នអ្នក​ចាំកា​ង​ពីក្រោយ​ខ្នង​ ពាក់​ទៅដ​ល់ផ្កា​យ ឬ​លោក​ខែ ​ក៏​មិន​យោគ​យល់​នោះដែរ​ ៕ដោយ ៖ លោក ផួង បញ្ញា

សូមទស្សនានូវវីដេអូរដែលមានដូចខាងក្រោម៖

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button