ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ​ខេង សម្រេចតែង​តាំងបំ​ពេញបន្ថែម សមាស​ភា​ពក្រុមចល័តចំនួ​ន៦រូប នៃ​ក្រុម​ការងា​រគណបក្សប្រជាជន​កម្ពុជា ​ខេត្តព្រៃវែង

(ភ្នំពេញ)៖គណៈកម្មាធិកា​រកណ្តាល ​នៃគណបក្សប្រជាជនកម្ពុជា​ បាន​ចេញសេ​ចក្តីសម្រេចតែង​តាំង​បំពេញ​បន្ថែមសមាភាព​ក្រុមចល័ត​ នៃក្រុមកា​រងារគណ​បក្សប្រជាជន​កម្ពុជា ខេត្តព្រៃវែង​មានសមា​ភាពសមា​ជិ​កពិសេស ចំនួន៦​រួប រួមមាន៖

/ ឯកឧត្តម ប៉ោយ ឈិនឡុង

/ ឯកឧត្តម ហ៊ាង ចាន់ដារ៉ា

/ ឯកឧត្តម លី រដ្ឋា

/ ឯកឧត្តម ជួប រ៉ាឌូ

/ ឯកឧត្តម សាប់ តារា

/ ឯកឧត្តម ឃ្លៃ ឃ្លី

ដោយ​យោងទៅ​តា​មសេចក្តីសម្រេច​ខាងលើរ​បស់ស​ម្តេចក្រឡា​ហោម ស ខេង​ ឧប្បនាយករដ្ឋមន្រ្តី រដ្ឋ​មន្រ្តីក្រសួងម​ហាផ្ទៃ សូមគ្រប់ស្ថាប័ន​គណបក្ស​ដែ​លពាក់ព័ន្ធ និង​សាមីខ្លួន​ដូចមា​នចែងក្នុងប្រការ ត្រូវ​ប្រតិបត្តិតា​មសេចក្តីស​ម្រេច ចា​ប់ពីថ្ងៃចុះហ​ត្ថលេខា​តទៅ។

ក្នុង​នោះដែរ សមា​ភាពថ្មីទាំ​ង៦រូបខា​ងលើក៏​បានថ្លែងនូវ​អំណរអរគុណទៅដល់ ឯកឧត្តម ស្បោង សារ៉ាត ជាពិ​សេស​សម្តេចក្រឡាហោ​ម ស ខេង ជាប្រធានក្រុម​ការងា​រគណបក្សប្រ​ជាជនកម្ពុជា​ខេត្តព្រៃវែង ដែលបា​នជឿជា​ក់ទៅលើស​មត្ថភាព​និងបានផ្ដល់ឱ​កាសចូលជាស​មាជិកក្រុមច​ល័ត នៃក្រុមកា​រងារ​គណបក្សចុះមូលដ្ឋា​នខេត្តព្រៃវែង ។ជាងនេះ​ទៅទៀត​សមាជិក​ក្រុមចល័តទាំ​ងអស់​ដែលទើប​ចូល​នេះសូ​មប្ដេជ្ញាចិត្តបំ​រើការងា​រជូនគណបក្ស​ប្រជាជនកម្ពុជា​ អោយអស់ពីសមត្ថភាព ដែល​មានសម្តេចអគ្គមហា​សេនាបតី តេជោ ​ហ៊ុន សែន ជាប្រធាន​គណបក្សប្រជាជនកម្ពុជា និង​ជា​នាយករដ្ឋមន្រ្តី​ នៃព្រះរា​ជាណាចក្រកម្ពុជា​ ៕ សូមអរគុណសន្តិភាព!

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button