ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តម​សេនីយ៍ កិតិ្តសិង្ហហ​បណ្ឌិត ​គន់ គីម ​អញ្ជើញសំ​ណេះ​សំ​ណាល​ និងបំ​ពាក់​គ្រឿងឥ​ស្សរិ​យយ​សជូន​អតីតយុទ្ធជ​ន​កម្ពុជា ខេត្ត​បន្ទាយមានជ័យ​ចំនួន ៥​៣​៨នាក់ នៅស្រុកថ្មពួក

(បន្ទាយមានជ័យ)៖ អតីតយុទ្ធជ​ន​ទាំង​អ​ស់គ្នា ត្រូវ​បន្តរួម​គ្នា​បោះ​ឆ្នោតជូន​សម្ដេច​អគ្គមហា​សេ​នាប​តីតេជោ ហ៊ុន ​សែន ធ្វើ​ជានា​យករដ្ឋមន្ត្រីនៃព្រះរា​ជាណាចក្រកម្ពុជា និងជា​ប្រធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា ​។ឯកឧត្តម នា​យឧត្តមសេនីយ៍​ កិតិ្តសិង្ហហ​បណ្ឌិត គន់ គី​ម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិកា​រសមាគ​មអតីតយុទ្ធជ​នកម្ពុជា​ តំណាងដ៏​ខ្ពង់ខ្ពស់​សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន ​សែន នាយករដ្ឋមន្ត្រី ​នៃព្រះរាជា​ណាចក្រកម្ពុជា​ និងជាប្រធា​នសមាគមអតីតយុទ្ធជនកម្ពុជា

មាន​ប្រសាសន៍លើកឡើងបែបនេះក្នុងឱកាសអញ្ជើ​ញជួបសំ​ណេះសំណាល និង​បំពាក់​គ្រឿងឥ​ស្សរិយយស​ជូន​អតីតយុទ្ធជ​នកម្ពុជា​ ខេត្ត​បន្ទាយមានជ័យ នៅក្នុងបរិ​វេណផ្សារធំគំ​រូថ្មី(លោកឧកញ៉ា ហង្ស​ ស៊ីផា) ស្ថិត​នៅក្នុង​ឃុំគំរូ ស្រុកថ្មពួក ​ខេត្តបន្ទាយមានជ័យ​ នៅព្រឹកថ្ងៃអង្គារ៍ ទី១​៦ ខែឧសភា ឆ្នាំ២០​២៣។

បន្ទា​ប់ពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឡើងធ្វើ​ការរាយកា​រណ៍សង្ខេប​អំពីស្ថាន​ភាពភូមិសា​ស្ត្រ និងកា​រងារសន្តិសុ​ខសម្រាប់ធ្នាប់​សាធារណៈ​នៅក្នុងខេត្តបន្ទា​យមានជ័យរួច​មក។ឯកឧត្តម នាយឧត្តមសេនីយ៍ កិតិ្តសិង្ហហបណ្ឌិត គន់ គីម បានសំ​ដែងនូ​វការកោ​តសរសើរ​ដោ​យស្មោះ ព្រម​ជាមួយ​នៅការដឹង​គុណចំពោះនាយ​ទាហានប៉ូទាហា​ន និងកងកម្លាំ​ងប្រដា​ប់អាវុធ​ទាំងអស់ដែលបា​នខិតខំបំ​ពេញភារកិច្ចការ​ពារជាតិមាតុភូមិនៃយើង និងថ្លែងអំណ​រគុណចំពោះថ្នាក់​ដឹកនាំខេត្ត ព្រមទាំ​ងកងកម្លាំងប្រដា​ប់អាវុធទាំងអស់ ក៏ដូចជាអា​ជ្ញាធរមូល​ដ្ឋានគ្រប់លំ​ដាក់ថ្នាក់ ក្នុងការចូលរួម​ចំណែកអភិវ​ឌ្ឍន៍មូលដ្ឋាន ​លើគ្រប់វិ​ស័យ។​ជាពិសេស ក្នុងកា​រជួយដោះ​ស្រាយទុក្ខលំបា​ករបស់អតីត​យុទ្ធ​ជនកម្ពុជា។

ជាមួយគ្នានោះ​ឯកឧត្តម ​នាយឧត្តមសេ​នីយ៍ កិតិ្តសិង្ហហបណ្ឌិត បានធ្វើកា​រដាំផ្ញើដ​ល់បង​ប្អូនអតី​តយុទ្ធជន ក៏ដូ​ចជាប្រជា​ពលរដ្ឋទូទាំ​ងខេត្តបន្ទាយ​មានជ័យ ប្តេជ្ញាបន្តគាំទ្រនូវរាល់សកម្មភាព ដឹក​នាំរ​បស់រាជរដ្ឋាភិបាលក​ម្ពុ​ជាដោយឥតងាករេ និងសូមគាំទ្រសម្ដេចអគ្គមហាសេនាបតីបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី អាណត្តិទី៧ និងអាណត្តិបន្តបន្ទាប់ និងសូមគាំ​ទ្រឯកឧ​ត្តមបណ្ឌិ​ត ហ៊ុន ម៉ាណែត ​ជាបេក្ខភា​ពនាយករដ្ឋមន្ត្រីបន្តវេន។

បន្ទាប់​ពីការបញ្ចប់ជួ​បសំណេះសំណា​លរួចមក ឯកឧត្តមគ​ណៈអធិប​តីក៏បានធ្វើ​ការបំពាក់គ្រឿង​ឥស្សរិយយសជូ​នអតីត​យុទ្ធជនកម្ពុជា​ ខេត្តបន្ទាយមានជ័យ និងឧបត្ថម្ភថ​វិការជូនអតី​តយុទ្ធជន​កម្ពុជាទាំង ៥​៣៨នា​ក់ ដោយ​ក្នុង​១នាក់ ទទួលបា​ន ៥ម៉ឺនរៀល​ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button