សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បន្តទទួលសម្ភារៈថវិការ ពីព្រះសង្ឃ ទាំង៩ ក្រុង ស្រុក
ខេត្តបន្ទាយមានជ័យ៖កាកបាទក្រហមកម្ពុជា គឺជាស្ថាប័នមនុស្សធម៌នាំមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា នឹងក្លាយជាសមាគមជាតិតែមានភាពម្ចាស់ការខ្ពស់។ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ មានប្រសាសន៍បែបនេះក្នុងពិធីប្រគល់ទទួលសម្ភារៈ ការពីព្រះសង្ឃទាំង ៩ ក្រុង ស្រុកនៅក្នុងខេត្ត ក្រុមសមាគមគ្រិស្តបរិស័ទខេត្ត ត្រឹមអ៊ីម៉ាំងខេត្ត និងក្រុមសមាគមអាចារ្យខេត្ត ។ ពិធីនេះធ្វើឡើងនៅទីស្នាក់ការកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យនាចុងសប្ដាហ៍កន្លងទៅថ្មីថ្មីនេះនៅក្នុងឱកាសអបអរសាទរខួបលើកទី១៦០ ទិវាកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៣។
នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានសម្ដែងនូវអំណរព្រះគុណ និងអរគុណចំពោះសប្បុរសជន អស់លោក លោកស្រីទាំងអស់ ដែលបានរួមចំណែកទៅដល់វិស័យមនុស្សធម៌ខ្មែរជួយខ្មែរ តែជាប្រពៃណីដ៏ល្អផូរផង់ជាយូរលង់ណាស់មកហើយ រាល់សម្ភារៈទាំងអស់ដែលទទួលបាន សាខាកាកបាទក្រហម នឹងយកទៅផ្តល់ជូនដល់បងប្អូនរងគ្រោះជនទីទាល់ក្រគ្មានទីពឹង ឲ្យចំគោលដៅព្រមទាំងមានការសន្សំសំចៃខ្ពស់ មិនចាយវាយផ្ដេសផ្ដាស។
ឯកឧត្តម អ៊ុំ រាត្រី បានបន្តថា ប៉ុន្មានឆ្នាំចុងក្រោយនេះគ្រោះមហន្តរាយធម្មជាតិរួមមានទឹកជំនន់ រាំងស្ងួតនិងអគ្គិភ័យ និងគ្រោះថ្នាក់ លោកបានកើតឡើងនៅក្នុងប្រទេសកម្ពុជាយើង ដែលធ្វើឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិតមនុស្សសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដូចនេះហើយវិស័យអាទិភាពរបស់កាកបាទក្រហមកម្ពុជា តែងជាពិសេសមនុស្សធម៌ធំជាងគេក្នុងប្រទេសកម្ពុជា បានរួបរួមគ្នាត្រៀមបន្តដោះស្រាយ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃក្រុមអន្តរាយនានានិងធានាស្ដារជីវភាពរស់នៅដល់អ្នករងគ្រោះ និងជនងាយរងគ្រោះឲ្យមានភាពប្រសើរឡើង ៕