សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ផ្តល់ផ្ទះ ១ខ្នង ជូនប្រជាពលរដ្ឋ ក្រីក្រ គ្មានមុខរបរ ដែលមានសមាជិកគ្រួសារក្នុងបន្ទុកចំនួនបីនាក់ នៅក្នុងឃុំសឹង្ហ ស្រុកអូរជ្រៅ
ខេត្តបន្ទាយមានជ័យ៖ដោយពិនិត្យមើលឃើញភាពជាក់ស្ដែង នៃការខ្វះខាតជម្រកផ្តើមចេញពីលទ្ធផលប៉ាន់ប្រមាណនោះ ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានធ្វើការសាងសង់ផ្ទះមានទំហំ ៦ម៉ែត្រ ទទឹង ៤ម៉ែត្រ និងកម្ពស់ ៣,៨ ម៉ែត្រ សង់ពីដែក ប្រក់ស័ង្កសី សង់ផ្ទាល់ដី ចាក់សាបស៊ីម៉ង់ត៍ ដែលចំណាយ ថវិកាអស់ចំនួន ២២៨៤,៥០ដុល្លារសហរដ្ឋអាមេរិក មូលនិធិសាខាកាកបាទក្រហម ត្រូវបានធ្វើពិធីប្រគល់ជូនដល់គ្រួសារ ឈ្មោះ វួន ឆែប ភេទស្រី អាយុ៤៤ ឆ្នាំ ហើយក្នុងគ្រួសារនេះរស់នៅក្នុងភាពក្រីក្រ គ្មានមុខរបរ រកចំណូល ពឹងលើប្អូនប្រុសដែលជាអ្នកផ្គត់ផ្គង់ និងអ្នកភូមិជិតខាង មានសមាជិកគ្រួសារក្នុងបន្ទុកចំនួនបីនាក់។លោកស្រី វួន ឆែប មានជំងឺប្រចាំកាយទៀតថា ជាជំងឺសរសៃប្រសាទ។
ពិធីប្រគល់ផ្ទះនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម និងលោកជំទាវនាល្ងាចថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ក្នុងឃុំសឹង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា រាល់សម្ភារៈអំណោយផ្ទះសម្បែង ដែលសាខាកាកបាទក្រហមប្រគល់ជូនដល់ពេលនេះ បានមកពីការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី សប្បុរសជនជិតឆ្ងាយ ព្រមទាំងព្រះសង្ឃ ទើបសាខាកាកបាទខេត្តមានលទ្ធភាពចែកជូនដល់បងប្អូនក្រីក្រគ្មានទីពឹងជនរងគ្រោះ និងងាយរងគ្រោះដោយគ្រោះធម្មជាតិ។ហើយការផ្តល់នូវអំណោយមនុស្សធម៌នេះ គឺមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ ក្រៅពីប្រគល់ផ្ទះ សាខាកាកបាទក្រហមបានផ្តល់អំណោយ បន្ថែមរួមមានៈអង្ករ ៥០ គីឡូក្រាម ,មី១កេស ,ត្រីខ ១យួរ,ទឹកស៊ីអ៊ីវ១យួរ ,ធុងទឹក១ ,កន្ទេល១ ,មុង១ ,សារុង១ ,ក្រមា១, ចានស្លាបព្រា និងថវិកាបន្ថែមរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រីចំនួន ៣៣ម៉ឺនរៀលផងដែរ៕