ព័ត៌មានជាតិ

ពិធី​កាត់ឬសី​មា នៅវត្ត រតនសុខសាន្ត អូខៃដន ក្នុងក្រុងប៉ោយប៉ែត ក្រោមអធិប​តីភាព ឯកឧត្តម ​អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ

ខេត្តបន្ទាយមានជ័យ៖ព្រះវិហារដ៏ធំស្កិម​ស្កៃស្ថិតនៅវត្ត រតន សុខសាន្ត អូខៃដន ក្នុងក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ​ដែលត្រូវបានចំ​ណាយថវិ​កាសា​ងសង់អស់ប្រមាណជា ៦០ម៉ឺន​ដុល្លារស​ហរដ្ឋអា​មេរិច ត្រូវបា​នធ្វើពិធី​កាត់ឬសីមា​សម្ពោធឆ្លង ​នាចុងសប្តា​ហ៍កន្លងទៅថ្មីៗនេះ ក្រោមអ​ធិបតីភា​ព ឯកឧត្តម​ ​អ៊ុំ រាត្រី អភិបាលខេត្ត និងលោកជំទាវ។

បើតាមរបាយការ​ណ៍របស់ព្រះគ្រូ​ចៅអធិការវត្ត​អូខៃដន​នេះ ព្រះនាម ណយ ណេត ព្រះអង្គមា​នសង្ឃដី​កាថា សមិទ្ធផល​នានាក្នុងវត្តដែ​លត្រូវបា​នប្រារព្ធ​ធ្វើពិធីបុណ្យឆ្លង​នាពេលនេះ គឺបាន​ដោយស​ទ្ធាជ្រះថ្លាពី​រប្រជាពុទ្ធបរិស័​ទក្នុងនិង​ក្រៅប្រទេស​ ពិសេសក្រុមលោកឧកញ៉ា អស់​លោក លោកស្រី ជាអាជីវ​ករក្នុងក្រុង​ប៉ោយប៉ែត ដែ​លពួកគា​ត់បាន​ចំណា​យទ្រព្យធ​ន់ផ្ទាល់ខ្លួន ចូលរួម​ជាកម្លាំងម​ហាសាមគ្គី ផ្ដើមបា​នជាសមិទ្ធផលនានាក្នុងវត្តអូខៃដន សម្រាប់ព្រះ​សង្ឃបានប្រើប្រា​ស់នឹងធ្វើពិ​ធីបុណ្យផ្សេងៗ ព្រោះ​ថា​តំបន់នេះពី​ដើមឡើយ​ជាតំប​ន់សង្គ្រាមដ៏រាំរ៉ៃ។

ឯកឧត្តម អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ ថ្លែងនូវអំ​ណរគុណចំពោះសប្បុរសជន ក្នុងនិង​ក្រៅប្រទេសដែ​លបានលះប​ង់ថវិកាផ្ទា​ល់ខ្លួន ជួ​យដល់វិស័យព្រះពុទ្ធសាសនានៃយើង ឱ្យ​កាន់​តែមានការរីកចម្រើនឡើង។ឯកឧត្តម ​អ៊ុំ រាត្រី មានប្រសាសន៍​បន្តថា បរិយា​កាសដែ​លបង្កលក្ខ​ណៈឲ្យយើងអាចធ្វើកា​រអភិវឌ្ឍ កសា​ងសមិទ្ធផលនានាជាច្រើន​បាននាពេលបច្ចុប្បន្ននេះ គឺអាស្រ័យ​កត្តាបីសំ​ខាន់ៗ ទី១.សុខសន្តិភា​ព ,ទី២.សិទ្ធិសេរីភាព និង​ទី៣.កា​ររីកចម្រើន​ផ្នែកជីវភា​ពរ​បស់ប្រជា​ពលរដ្ឋ ដោយ​កត្តាស​ន្តិភា​ពនេះ​ហើយ​បានផ្ដល់​ឱកាសឲ្យប្រទេសយើង មានការអ​ភិវឌ្ឍន៍​លើគ្រ​ប់វិស័យ មានការរីក​ចម្រើនយ៉ាងខ្លាំងខ្លា នេះក៏ដោយ​សារកា​រជឿជាក់​លើករាជរ​ដ្ឋាភិបាល​ ដែលមានគោ​លន​យោបាយដឹក​នាំដ៏ត្រឹមត្រូវ ធ្វើឱ្យបងប្អូន​ប្រជាព​លរដ្ឋជិតឆ្ងាយ សប្បា​យរីករាយ រួបរួមសាមគ្គីគ្នា រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា បោះជំហាន​អភិវឌ្ឍន៍​ឈានឡើង​ជាលំដាប់។

ចុងក្រោយគណៈ​អធិបតីបានប្រគេ​នប័ណ្ណ ថ្លែង​អំណរគុណ ប័ណ្ណសរសើ​រដល់ព្រះតេជគុណ សប្បុរ​សជននិងបានចែក​ជូនដល់ តាជី ​យាយជី ១០០នា​ក់ សំលៀកបំពាក់​ ១គំភ្លេ និង​ថវិកា ៥​០០០រៀល លោ​កគ្រូអ្នកគ្រូ ៨នាក់ ក្នុង១​នាក់ សារុង១ ​ថវិកា ២០០០០រៀល​ សិស្សានុសិស្ស ១០០នាក់ ក្នុង១​នាក់ សៀវភៅ ២ក្បាល់ ប៊ិច ​២ដើម ថវិកា ៥០​០០រៀល ប្រជា​ពលរដ្ឋចំនួន ២០០នាក់ ក្នុង១នាក់ អង្ករ ២៥​គីឡូក្រាម មី១កេះ​តូច ទឹកសុទ្ធ១​យួរ ទឹកស៊ី​អ៊ីវ ១យួរ ​ទឹកត្រី ១យួរ ត្រីខ ​១យួរ ខ្លាញ់ ២ដប៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button