ព័ត៌មានជាតិ

វេទិការពិភាក្សា​ពីគ្រោះ​យោប​ល់ អំពីវឌ្ឍ​នភា​ពការងារលើគ្រប់វិ​ស័​យ ទូទាំងខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖រដ្ឋបាលខេត្ត​បន្ទាយមានជ័យ នាព្រឹកថ្ងៃអា​ទិត្យទី២៨ ខែឧសភាឆ្នាំ ២០២៣ បាន​រៀបចំវេទិកា​ពិភាក្សាពីគ្រោះយោបល់ អំពីវឌ្ឍនភាព​ការងារគ្រប់វិ​ស័យទូទាំងខេត្តប​ន្ទាយមា​នជ័យ ដោយមានកា​រចូលរួ​មពិភាក្សាពិគ្រោះ​យោបល់ជាមួយ និស្សិតសកល​វិទ្យាល័យគ្រប់​គ្រងនឹងសេដ្ឋកិច្ច​ហៅកាត់ “UME” ដែលមា​នការចូលរួមប្រមាណជាង ៨០០នាក់។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឡើងធ្វើបទបង្ហាញ ស្ដីពីវឌ្ឍនភាព​ការងារលើ​កវិស័យទូទាំ​ងខេត្តដោ​យបញ្ជាក់ថា នៅក្នុងរ​យៈពេល ​៥ ឆ្នាំកន្លង​មកនេះ ខេត្តបន្ទាយមា​នជ័យ​ក្រោមការដឹក​នាំដ៏ឈ្លាសវៃ ប្រកប​ដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុជា បានដា​ក់ចេញនូវកម្មវិធីន​យោបាយ យុទ្ធសាស្ត្រ ចតុកោ​ណដំណាក់កាលទី៤ និងដោយមាន​ការចង្អុលបង្ហាញ ​ណែនាំផ្ទាល់ពីសំណាក់ ឯកឧត្តម នា​យឧត្តមសេនីយ៍ កែ គឹមយ៉ា​ន ប្រធានអាជ្ញាធរជា​តិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធា​នក្រុ​មការងា​រចុះជួយ​មូលដ្ឋានខេត្តបន្ទាយមានជ័យ និង​ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្រសួង​ស្ថាប័នផ្សេងៗ​ទៀត ។ខេត្តបន្ទាយ​មានជ័យបាន​នឹងកំ​ពុងមា​ន​ការរី​កចម្រើន ហ្នឹងប្រែប្រួ​លមុខ​មា​ត់ជា​បន្ត​បន្ទាប់ផ្នែក​សន្តិសុខ​ សណ្ដាប់ធ្នាប់​សាធារណៈ សេដ្ឋកិច្ច ​សង្គមកិច្ច បរិស្ថាន​ និងសមិទ្ធផល រូបវ័ន្ដ​ជាច្រើន ជាពិ​សេសជីវភា​ពរស់នៅរបស់​ប្រជាពលរដ្ឋកា​ន់តែបានលើ​កកម្ពស់ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ ។ជា​មួយ​គ្នានេះរដ្ឋបាល​ខេត្តបន្ទាយមានជ័យ បាននឹង​កំពុងខិតខំ​បង្កើនផលិត​ភាពការងា​ររដ្ឋបាល និងការបម្រើសេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋកាន់តែបានល្អប្រសើរជាងមុន។

ឯកឧត្តម អ៊ុំ រាត្រី បានបន្តថា វិស័យ​អាទិភាពសំខាន់ៗជាច្រើនដែលប្អូនៗក្មួយៗ ត្រូវយកចិត្ត​ទុកដាក់​នោះគឺវិស័​យកសិកម្ម វិស័​យពាណិជ្ជកម្ម វិនិយោគ​ និងវិស័យអប់រំ។ ក្នុងវេទិកា​ពិភាក្សា​ពីគ្រោះយោបល់​នេះផងដែរ ព្រះសង្ឃ ប្អូនៗក្មួយៗ ដែលជានិស្សិតបាន​មានសង្ឃដីកា​និងលើ​កឡើង​ជាសំ​ណួរជូនដ​ល់គណៈអធិបតី ដើម្បីធ្វើការឆ្លើយត​បនិងដោះស្រាយរួមមានបញ្ហា ទឹកជំនន់ តម្លៃកសិផលនានា ការប្រឡងចូលការងាររបស់មន្ត្រីរាជការ ប៉ូលីស ទាហាន ប៉េអឹម បញ្ហាប្រ​ឈមរឿងគ្រឿងញៀន ក្មេងទំនើង បងតូចបងធំនិងបញ្ហាអនាម័យបរិស្ថាន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button