ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ាណែត​ និងលោកជំ​ទាវ ឧបត្ថម្ភថវិ​កាចំនួន ១០លានរៀល ដល់​យោធិន​ដែល​រង​របួស​ក្នុងប្រ​តិបត្តិកា​រជួ​យសង្គ្រោះស្រ្តីជន​ជាតិថៃ រងរបួស​ដោយ​សារផ្ទុះ​មីន នៅព្រំ​ដែន​កម្ពុជា-ថៃ

ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោ​ធភូមិភាគទី៥ នាថ្ងៃចន្ទ ទី២៩ ខែឧស​ភា ឆ្នាំ២០២៣ បាននាំយកថវិការបស់ ឯកឧត្តម ហ៊ុន ម៉ា​ណែត និង​លោកជំទាវ ពេជ​ ចន្ទមន្នី ចំនួន ១​០លានរៀល ជូនដល់លោក​ពលបាលឯក សេង ឆន យោធិនយោ​ធភូមិភាគ​ទី៥ ដែលរ​ងរបួសធ្ងន់ ដោយ​សារផ្ទុះមីន កំឡុង​ពេលចូល​ជួយ​សង្គ្រោះ ស្រ្តី​ជន​ជាតិថៃម្នាក់ អាយុប្រហែ​ល ៤០ឆ្នាំ បា​នដើរចូ​លរក​បេះ​បន្លែ ក្នុង​តំបន់មានមីន ព្រំដែនក​ម្ពុជាថៃ បណ្តា​លឲ្យផ្ទុះ​មីន របួស​ដាច់ជើ​ងឆ្វេង ​និងផ្នែក​ក្បាល​ធ្ងន់ធ្ងរ កាលពីវេលាម៉ោង ​១០:៤៥នាទី ថ្ងៃទី ២៧ ខែឧ​សភា ឆ្នាំ២០២​៣ ស្ថិត​នៅតំបន់ព្រំដែ​ន ជើងភ្នំប្រាក់ ស្ថិតនៅក្នុងភូមិក្តឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ផងដែរថា បន្ទាប់ពីទទួលបានព័ត៌មាន មានជនជាតិថៃ រងរបួសដោយសារផ្ទុះមីន ក្នុង​តំបន់មីន កងកម្លាំងដោះ​មីន យោធភូមិភាគ​ទី៥ ចំនួន ២៧នាក់ សហការជាមួយកងកម្លាំងភាគីថៃ នៅទល់មុខតំបន់​កើតហេតុ បានចេញប្រតិប​ត្តិការ ធ្វើផ្លូវចូល​ទៅជួយសង្គ្រោះភ្លាមៗ បានប្រហែល​១ម៉ោង ខណៈ​កាប់ឆ្កា​រព្រៃ រាវរក​មីន បានបណ្តា​លឲ្យផ្ទុះមីន​ ត្រូវផ្ទៃមុខយោធិន ម្នាក់បណ្តា​លឲ្យរ​ងរបួស និង​បានបញ្ជូន​ទៅកាន់មន្ទីរពេទ្យយោ​ធភូមិភា​គទី៥ ភ្លាមៗផងដែរ។ដោយ​ឡែក ស្រ្តីជន​ជាតិថៃ ត្រូវបានកម្លាំងចម្រុះ​កម្ពុជាថៃ បន្តជួយស​ង្គ្រោះបានជោគជ័​យនៅវេលាម៉ោង ១៤:០​០នាទី​ថ្ងៃដដែល និងបា​នបញ្ជូនតាមរថ​យន្តសង្គ្រោះកងកម្លាំងថៃ ទៅព្យាលបា​លនៅខេត្តស្រះកែវ ប្រទេ​សថៃ។

ក្នុងឳ​កាសនោះដែរ លោកឧត្តមសេនីយទោ សេង ធារិន បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខ​របស់​ឯក​ឧត្តម ហ៊ុន ម៉ាណែត និងលោ​កជំទាវ ដល់លោកពលបាលឯក សេង ឆន ដែលបានខិត​ខំជួយ​សង្គ្រោះ រហូតដល់រងរបួស​ប៉ះពាល់ដ​ល់ភ្នែកធ្ងន់ធ្ងរអាច​បណ្តាល​ឲ្យងងឹតភ្នែក នេះជាកា​របង្ហាញនូ​វទឹកចិត្តម​នុស្សធ៌ម មិនប្រកា​ន់ជាតិសា​សន៍ របស់កងទ័ពកម្ពុជា ក្នុងជួយគ្នាទៅវិញទៅមក រក្សា​បាននូវព្រំដែនសន្តិភាព មិត្តភា​ព និងកា​រអភិវឌ្ឍ តាមអនុ​សាសន៍ដ៏ខ្ពង់​ខ្ពស់របស់ប្រមុខរា​ជរដ្ឋាភិបាល៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button