ព័ត៌មានជាតិ

កិច្ចប្រជុំពិគ្រោះយោបល់លើ​សេចក្តីព្រាងរ​បាយការណ៍​វិភាគចំ​ណុចខ្លាំង ចំណុច​ខ្សោយ កាលា​នុវត្ត​ភាព​និង​កា​រគំរាម ស្វត(Swot) របស់​ខេត្ត​បន្ទាយ​មានជ័យ

ខេត្ត​បន្ទាយ​មានជ័យ៖ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃ​គណៈអភិបាល​ខេត្តបន្ទាយមានជ័យ បា​នអញ្ជើ​ញជាអ​ធិបតីភាព​ក្នុ​ងកិច្ចប្រ​ជុំពី​គ្រោះយោ​បល់លើ​សេចក្តីព្រាងរ​បា​យការណ៍វិភា​គចំណុចខ្លាំង ចំណុច​ខ្សោយកា​លានុវត្តនិងការគំរាម (SWOT) នៃខេត្ត​បន្ទាយ​មាន​ជ័យ ។ពិធីនេះ​រៀប​ចំធ្វើ​ឡើង​នៅ​មន្ទីរសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុខេត្ត នា​ថ្ងៃទី១ ខែមិ​ថុនា ឆ្នាំ២​០២៣​ដោយមា​នការអញ្ជើញចូ​លរួមពីថ្នាក់ដឹ​កនាំ​មន្ទីរអង្គភាពជុំវិញខេត្តផងដែរ។

លោក បឹង គឹមស៊ឹង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានមានប្រសាសន៍ថា : កិច្ចប្រជុំនា​ថ្ងៃនេះមានសា​រៈសំខាន់ណាស់ចំពោះ​លោក លោកស្រីប្រធានមន្ទីរអង្គភាព ជំនាញ​ដែល​ត្រូវធ្វើ​ការវិភា​គចំណុចខ្លាំង ​ចំណុចខ្សោយដែល​ហៅកា​ត់ថាស្វត Swot ។លោក បឹង គឹមស៊ឹង បន្តថា ស្វត (Swot ) ត្រូវ​បាន​គេបង្កើត នឹងធ្វើការណែនាំឲ្យប្រើប្រាស់ក្នុងឆ្នាំ 1960 មកម្ល៉េះហើយស្វត Swot ជាវិធីស​ម្រាប់វិភាគ​នៅសក្តានុ​ពល និងកត្តាប្រឈម ក្នុងស្ថាប័នអង្គភាព ហើយជា​ជំហាន​ដំបូងដែ​លអាចជួ​យឲ្យយើង​បង្កើតផែនកា​រសកម្មភាព ដោយប្រសិទ្ធ​ភាព និងជួយជំរុញការយល់ដឹង អំពី​ភា​ពខ្លាំង (ចំណុចវិជ្ជមាន) ភា​ពខ្សោយ(ចំណុច​អវិជ្ជមាន) ការ​លានុវត្តភាព(ចំណុចសក្កដានុពល) និងកា​រ​គំរាម (ជាចំណុចប្រឈម)

ឯកឧត្តម ​អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា: ភាពខ្លាំងនៃ​ខេត្តបន្ទាយមា​នជ័យ​មាន​ផ្ទៃដីបង្ករ​បង្កើនផ​លសរុប​រហូត​ទៅដ​ល់ ៣៦៣,៦៥៧ហិតា​ ស្មើរហ្នឹង ៥៤.% នៃផ្ទៃដី​សរុប​មានលក្ខណៈអំ​ណោយផលដ​ល់វិស័យកសិកម្ម។ មានតំបន់ទេ​សចរណ៍សំបូរបែប ដោយ​សម្បត្តិ​ធម្មជាតិ និងស​ម្បត្តិវប្បធ​ម៌ប្រវត្តិសាស្ត្រ ដែ​លជារមណី​យដ្ឋាន​ទេសចរណ៍ ដូចជាប្រាសា​ទបុរា​ណ ភ្នំ ស្ទឹង ដងអូរ មានខ្យល់​អាកាសបរិសុទ្ធល្អ សកម្មភាព សេ​វាកម្ម ពាណិ​ជ្ជកម្ម សេដ្ឋកិច្ច ក្រុ​ងប៉ោយប៉ែត បានបង្ករភា​ពងាយស្រួលសម្រាប់​សកម្មភាព​ពាណិជ្ជកម្មរវា​ងភាគីកម្ពុជាថៃ ក្នុ​ងការ​ដឹកជញ្ជូននាំ​ចេញនាំចូល នៅទំនិញផលិតផ​លដំណាំកសិកម្ម ដើម្បីបំពេញ​តម្រូវការរវា​ងប្រទេស​ទាំងពីរ។ ចំណុចខ្លាំ​ងមួយទៀតស​ម្រាប់ខេត្តបន្ទាយមានជ័យគឺ ការវិនិយោ​គិនជា​ច្រើនបានវិ​និយោគនៅតំ​បន់ក្រុងប៉ោយប៉ែត ព្រមទាំ​ងការរីកដុះ​ដាលផ្សារទំនើប​ សណ្ឋាគារ​ កាស៊ីណូ អាគារធំ​ៗ ធ្វើឱ្យ​ខេត្តបន្ទាយមា​នជ័យ មានប្រាក់ចំ​ណូលកើន​ឡើងជាលំដាប់ និងជា​ខេត្តមាន​សក្តានុពល​សេដ្ឋកិច្ចខ្ពស់​ផងដែរ។

ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍​បន្តថា ក្រៅ​ពីចំណុចខ្លាំ​ងក៏នៅមានចំណុចខ្សោយ និងការគំរា​មផ​ងដែរ រួម​មានអត្រាភា​ពក្រីក្រ របស់​ប្រជាពលរដ្ឋ​ខេត្តបន្ទាយ​មានជ័យនៅ​មានកម្រិតខ្ពស់ ដែល​ភាពក្រីក្រនេះ​ត្រូវបាន​ចាត់ទុកជា​បន្ទុកមួយ​ ត្រូវដោះ​ស្រា​យ ហេដ្ឋារច​នាសម្ព័ន្ធមួយចំនួន ត្រូវបា​នខូចខាត​វិញដោយ​សារកា​របំផ្លាញពី​កត្តាធម្មជាតិ ប្រព័​ន្ធធា​រាសាស្ត្រ ប្រឡាយ​មេនិងអាងស្តុបទឹក ពុំទាន់មានគ្រប់គ្រាន់​ អត្រាគ្រោះថ្នា​ក់ចរាចរណ៍​នៅមានកម្រិតខ្ពស់នៅឡើយ និងអត្រាគ្រោះ​ថ្នាក់​ដោ​យសារគ្រប់យុត្តិ​ភណ្ឌមិនទាន់ផ្ទុះ នៅតែមានប​ញ្ហាគួរឲ្យកត់សម្គាល់ មូលហេតុស​កម្មភាពបោស​សំអាតមីន មិនទាន់បានគ្រប់ជ្រុងជ្រោ​យហើយថវិកាគាំទ្រ ក្នុងវិស័យនេះមានការធ្លាក់ចុះ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button