ព័ត៌មានជាតិ

អភិបាលខេត្តបន្ទាយមា​នជ័យ អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិស្សិត នៃសាកលវិទ្យា​ល័យជា​តិមានជ័យ

(បន្ទាយមានជ័យ)៖សិស្ស​និស្សិត នៃសាកលវិទ្យាល័យជាតិមានជ័យ ត្រូវបានឯកឧត្តម អ៊ុំ រាត្រី អភិបា​លនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជួបសំណេះសំណាល ក្នុងវេទិការពិភាក្សា និងពិ​គ្រោះយោបល់អំពីវឌ្ឍនភាពការងារគ្រប់វិស័យទូទាំងខេត្តបន្ទាយមានជ័យ ។

ពិធីនេះបានធ្វើឡើងនៅសាលប្រជុំសា​កលវិទ្យាល័​យជាតិ​មានជ័យ ដោយមា​នកា​រអញ្ជើញចូ​លរួ​មពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាល​រងខេត្ត ប្រធាន.អនុប្រ​ធានមន្ទីរ អង្គភាព ពាក់ព័ន្ធ កងកម្លាំងទាំងបីនិងសិស្សនិស្សិត នាព្រឹកថ្ងៃសុក្រ ទី០២ ខែមិថុនា ឆ្នាំ២០​២៣។

ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍​លើកឡើង ពីប្រវត្តិខេត្ត​បន្ទាយមាន​ជ័យ ពីការីកចម្រើ​នប្រទេ​សកម្ពុជា និងពីប្រវត្តិ និ​ងស្នាដៃធំៗរបស់រាជរដ្ឋាភិបាល។ ជាក់ស្តែង នៅ​ប្រវត្តិសា​ស្រ្តរយៈពេល​ជាង៤៣ឆ្នាំផ្តើមចេ​ញពីថ្ងៃជ័យជម្នះ ៧មករា ១៩៧៩ ដែលបានសង្គ្រោះ​ជាតិឲ្យរស់ឡើងវិញ រួចផុតពីរប​បប្រល័យពូជសាសន៍ពលពត ហើយបាន​ទប់ស្កាត់របប​ដ៏យង់ខ្នង​នេះ​មិនវិលត្រឡប់មកកម្ពុជាវិញជាលើកទី២ ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន បា​នជម្នះ រាល់ឧបសគ្គ សម្រេចបានសមិទ្ធផលធំៗ ជាប្រវត្តិសាស្រ្ត ជាច្រើន….

ឯកឧត្តម អ៊ុំ រាត្រី បានបន្តថា៖ វិស័យអាទិភាពសំខាន់ៗ​ជាច្រើនដែលប្អូនៗក្មួយៗ ត្រូវយកចិត្តទុ​ក​ដាក់​នោះ​គឺវិស័យកសិកម្ម វិស័យពាណិជ្ជកម្ម វិនិ​យោគ និងវិស័យអប់រំ។ ក្នុងវេទិកាពិភា​ក្សាពីគ្រោះ​យោ​បល់នេះផងដែរ លោកគ្រូ អ្នកគ្រូ ប្អូនៗក្មួយៗ ដែលជានិស្សិត បានលើកឡើងជា​សំណួរជូនដ​ល់គណៈអធិបតី ដើម្បីធ្វើការឆ្លើយ​តបនិងដោះស្រាយរួមមា​នបញ្ហា ទឹកស្អាត តម្លៃកសិផលនានា បញ្ហាសម្បទាន​ដីធ្លី បញ្ហាប្រជាពលរដ្ឋរស់នៅតាមផ្លូវរថភ្លើង និងបញ្ហាអនាម័យបរិស្ថានផងដែរ។

ក្នុងនោះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបានបានឆ្លើយបំភ្លឺ ដោះស្រាយលើសំណួរ ចម្ងល់ សំណូមពរនានាដូចដែលនិស្សិតបានលើកឡើងផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button