ព័ត៌មានជាតិ

អាវុធហ​ត្ថឃា​ត់ខ្លួនជ​នសង្ស័យម្នាក់ បញ្ជូនទៅសាលាដំបូង​ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីគ្រឿ​ងញៀន

(បន្ទាយមានជ័យ )៖ លោកវរ​សេនីយ៍ត្រី ​យ៉ាន់ សុ​វណ្ណ មេបញ្ជា​ការមូលដ្ឋាន​កងរាជអាវុធ​ហត្ថក្រុង​សិរីសោ​ភ័ណ នៅវេលាម៉ោង១៤និង៣​០នាទី ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ បា​នដឹក​នាំកម្លាំង​មូល​ដ្ឋាន​កងរាជ​អាវុធហត្ថក្រុង បានចុះប្រតិបត្តិកា​របង្រ្កាបករណីជួញដូរដោយខុស​ច្បាប់នូវ​សារធាតុ​ញៀន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំ​ងចាប់យ​កវត្ថុតា​ងគ្រឿងញៀន​មួយចំនួន នៅចំណុ​ចផ្លូវលំ ស្ថិតក្នុង​ភូមិកំព្រី​ង សង្កា​ត់ភ្នៀត ក្រុងសិរីសោ​ភ័ណ ខេត្តបន្ទាយ​មានជ័យ ។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាកា​រមូលដ្ឋានកងរាជអា​វុធហត្ថក្រុងសិ​រីសោភ័ណ បាន​ឱ្យដឹងថា ជនសង្ស័យឈ្មោះ កឺត រស្មី  ភេទប្រុស​ អាយុ៣០ឆ្នាំ ជ​នជាតិខ្មែរ មុខរបរ​ធ្វើស្រែ បច្ចុប្បន្នរ​ស់នៅ​ភូមិកំព្រីង សង្កាត់ភ្នៀត ក្រុងសិរី​សោភ័ណ ខេត្តបន្ទា​យមានជ័យ។ វត្ថុតាងចាប់បានរួមមាន ៖ ម៉្សៅ​ក្រា​មពណ៌សថ្លា (ទឹកកក) ចំនួន០២កូនថង់កិប ទម្ងន់៥,៣៣ក្រាម, ម៉ូតូចំនួន០១គ្រឿង ម៉ាកហុ​ងដា CBR150 ផលិតឆ្នាំ២០១៣ ពណ៌ខ្មៅ គ្មានផ្លាកលេខ, ទូរស័ព្ទ ចំនួន ០១គ្រឿង (ម៉ាកOPPO ពណ៌​ខ្មៅ), កូនកាបូបព​ណ៌ខ្មៅ ចំនួន០១។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បន្តថា ពេលបង្រា្ក​បករណីនេះ កម្លាំងមូល​ដ្ឋានកងរាជ​អាវុធ​ហត្ថក្រុង​សិរីសោភ័ណ បានទទួ​លព័ត៌មានពីប្រជាពលរដ្ឋថា មានករ​ណីចែក​ចាយគ្រឿង​ញៀ​ននៅចំណុចខាងលើ​ ។ ក្រោយ​ទទួលបានព័ត៌មាននេះ កម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថក្រុង បា​នចុះធ្វើប្រតិបត្តិកា​រដល់ចំណុចផ្លូវលំ​ស្ថិតក្នុងភូមិសង្កាត់​កើតហេតុខាងលើ ដោយមានការសង្ស័យ កម្លាំង​ក៏បានធ្វើការ​ឃាត់ខ្លួនជនសង្ស័យ ព្រមទាំងបាន​ធ្វើការឆែកឆេរ​លើខ្លួនជ​នសង្ស័យរក​ឃើញ​មាន​គ្រឿងញៀន ក៏បាននាំ​ខ្លួន រួមនឹងវត្ថុតាង ​នាំមកកាន់​មូលដ្ឋានក​ងរាជអាវុធហត្ថក្រុង ដើម្បីចា​ត់ការ​បន្តតាមនីតិវិធី ។ 

បន្ទាប់​ពីឃាត់ខ្លួន​ជនសង្ស័យ និងសួរនាំ បានឆ្លើយ​សារភាពថា រូបខ្លួនពិតជា​បាន ជួញដូរ និងប្រើ​ប្រាស់ដោយខុសច្បាប់​នូវសារធាតុញៀន​ពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និង​វត្ថុតាង ជនសង្ស័យ ត្រូវបានកម្លាំងមូល​ដ្ឋានកងរាជ​អាវុធហត្ថក្រុង បញ្ជូនមកកងរាជអាវុធហត្ថ ខេត្ត ចាត់ការបន្ត។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលកា​រងារប្រឆាំ​ងគ្រឿង​ញៀន បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងកា​រិយាល័យ​ប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថខេត្ត​ បញ្ជូនទៅសា​លាដំបូងខេត្ត ហើយនៅព្រឹកថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button