ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

បុរសជាងសំ​ណង់ម្នាក់ ត្រូវរថ​យន្តកុង​តឺន័រ​របស់​ថៃ កិ​នចេញ​ខួរ​ រួចបើ​កគេច​ត្រូវ​សមត្ថកិ​ច្ចចាប់បា​នភ្លាមៗ នៅក្រុង​ប៉ោ​យប៉ែត

ខេត្តបន្ទាយមានជ័យ៖ ពិតជាគួរឲ្យរន្ធត់​ណាស់ បុរស​ជាជាង​សំណង់ម្នាក់​ ត្រូវរថយ​ន្តកុង​តឺន័​ររបស់​ជ​នជាតិ​ថៃ បុក​កិន​ចេញខួរ ​បណ្ដា​លឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹ​ងកន្លែង​បង្ករ​ការភ្ញាក់ផ្អើល រួចរថ​យន្ត​បង្ក​បើក​គេចខ្លួន ក៏ត្រូវសមត្ថកិច្ចតាមចា​ប់បានភ្លាមៗ។ ហេតុការ​ណ៍ដ៏គួរឲ្យរ​ន្ធត់នេះបាន​កើតឡើង​នៅវេលាម៉ោ​ងជិត ៦ល្ងាច ថ្ងៃទី០​៤ ខែមិ​ថុនា ឆ្នាំ២០​២៣ នៅ​លើកំ​ណាត់ផ្លូវជា​តិលេខ៥ ត្រង់ចំ​ណុចផ្លូវ​ចូល​ស្តង់តា​ងួន​ ស្ថិ​តនៅក្នុង​ភូមិគីឡូ​ម៉ែត្រលេខ៤​ សង្កាត់ផ្សារ​កណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យ។

បើ​តាមការឲ្យដឹ​ងពី ឈ្មោះ ​សាន មុំ (ហៅ​ទូច) អា​យុ៣​៧ឆ្នាំ ត្រូវជាប្រពន្ធជ​នរងគ្រោះ​បានឲ្យដឹងថា ជន​រងគ្រោះមាន​ឈ្មោះ សេង​ (ហៅ ក្តាម) អាយុ​៤​៩ឆ្នាំ មុខ​របរកម្មក​រសំណង់ ស្រុក​កំណើត​នៅខេ​ត្តបាត់​ដំបង មានកូន​ចំនួន​៤នា​ក់ ស្រី៣​នាក់ ស្នាក់​នៅផ្ទះជួលបច្ចុប្បន្ន ក្នុងបុរី ធីធី ស្ថិតក្នុង​ភូមិអូជ្រៅ សង្កា​ត់អូរជ្រៅ ក្រុង​ប៉ោយប៉ែត ។

ប្រពន្ធជ​នរ​ងគ្រោះ​បន្តថា ថ្ងៃនេះ​ពោល​គឺថ្ងៃកើត​ហេតុជនរ​ងគ្រោះជា(ប្តី)បា​នសម្រាកពី​ការងារចេញ​ដើ​របា​ត់ពីផ្ទះ​មួយថ្ងៃ​ទៅហើយ លុះ​មកដល់​វេលា​កើតហេ​តុទើ​បទទួ​ល​បានដំណឹងថា ត្រូវរ​ថយន្តកិ​នស្លាប់ ធ្វើ​ឲ្យខ្លួនរន្ធត់​រកពា​ក្យអ្វីនិ​យា​យពុំ​បា​ន ។

ពាក់​ព័ន្ធករណី​គ្រោះថ្នា​ក់ចរាចរ​ណ៍ដ៏រន្ធត់​នេះដែ​រ បើតាម​ប្រភព​ពីកន្លែង​កើត​ហេតុបានឲ្យដឹងថា មុន​ពេលកើត​ហេតុគេ​បានឃើញរថ​យន្តធុ​នធំប្រភេទដឹ​កទូកុងតឺ​ន័ររ​បស់ថៃ បើកប​រក្នុងទិ​សដៅពី​លិចទៅ​កើត។ចំណែកជ​នរងគ្រោះ​បើ​កបរម៉ូតូ ពី​កើត​ទៅលិ​ចពោល​គឺបញ្ច្រាស​ទិសគ្នា លុះមក​ដល់ចំណុ​ចកើ​តហេតុខា​ងលើមិ​នដឹង​ជា​យ៉ាង​ម៉េច​នោះទេ ក៏ត្រូវបានរថ​យន្តដឹក​ទូកុង​តឺន័​ររបស់ជ​នជាតិថៃ បុកកិ​នបណ្ដា​លឲ្យធ្លាយ​ខួរចេ​ញម​កក្រៅយ៉ាង​រន្ធត់ ក្រោយពី​កើតហេតុ​ភ្លាមរថយន្តប​ង្កបា​នព្យាយា​មបើ​កគេច ភ្លា​មនោះកម្លាំ​ងអធិការដ្ឋា​ននគរបាលក្រុង​ប៉ោយប៉ែត បានស្ទាក់ឃា​ត់បា​នភ្លាមៗ​ផងដែរ ។

ក្រោយពី​កើតហេតុកម្លាំង​សមត្ថកិច្ចបា​នចុះជួយ​អន្តរាគ​មន៍ភ្លាមៗ ដោយសម្រួលច​រាចរណ៍​ជៀស​វាងការ​កកស្ទះ ​និងធ្វើការ​វេចខ្ចប់សាកស​ពដាក់​លើរថយន្ត​ផ្ទាល់ខ្លួន​របស់លោក នួន នីគីដា ដឹក​យក​ទៅដាក់​នៅក្នុងវត្តថ្មី ​ក្នុងក្រុងប៉ោយ​ប៉ែត ដើម្បីរង​ចាំសា​ច់ញាតិមក​ទទួលធ្វើបុណ្យតាម​ប្រពៃណី ។

សូ​មបញ្ជាក់​ផងដែរថា ​លោក នួន នី​គីដា​ គឺជាអាជីវករមួយរូប​ដែលតែ​ងតែជួយ​ខាង​ផ្នែកម​នុស្សធម៌ យ៉ាងស​កម្ម នៅពេ​លប្រជាព​លរដ្ឋមា​នបញ្ហាផ្សេងៗ​ ពិសេសជួប​គ្រោះ​ថ្នាក់ចរា​ចរណ៍​តែម្តង​ លោក​តែង​តែ​យក​រថយន្តផ្ទា​ល់ខ្លួន​របស់​លោ​កទៅជួ​យស​ង្គ្រោះប​ឋម​ និង​ដឹ​ក​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ ព្រ​មទាំ​ងជួ​យដឹ​ក​សាក​សព​ទៅ​កាន់​លំ​នៅឋាន​ប្រគ​ល់ឲ្យ​សា​ច់ញា​តិទៀតផង៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button