ព័ត៌មានជាតិ

ពិធីកាត់​ខ្សែបូរ សម្ពោធឆ្លង​សមិទ្ធ​ផល​នានា ក្នុងវត្ត ពោធិរុក្ខារា​មពង្រ ស្រុកមង្គលបូរី

ខេត្តបន្ទាយមានជ័យ៖នាចុងសប្តាហ៍កន្លងទៅថ្មីៗនេះ ព្រះមេគ​ណខេត្តទាំង​ពីរគណៈ​និងលោក បៀវ ថាន ប្រធា​នមន្ទីរធម្មការនិង​សាស​នាខេត្តបន្ទាយមាននជ័យ បាននិមន្តអញ្ជើញជាអធិបតី ក្នុងពិ​ធីកាត់​ខ្សែបូរ​សម្ពោធឆ្លង​ខ្លោងទ្វារ និងដី​ដែលបាន​ជាវជាង ២ ហិតា ព្រមទាំងចាក់​ដីបំពេញ​ដាំដើម​ឈើសរុប​ថវិកា​អស់ជិត ៤លា​នបាត(ប្រា​ក់ថៃ) នៅវត្តពោធិ​រុក្ខារាមពង្រ ស្ថិតក្នុងឃុំបន្ទា​យនាង ស្រុក​មង្គលបូរី ខេត្តបន្ទា​យមានជ័យ។

គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋចំណុះ​ជើងវត្តពង្រនេះភាគច្រើន គឺជាជ​នជាតិខ្មែរលាវ ថៃប្រ​មាណ៩០% បានរួមម​តិគ្នា​ជាឯ​កច្ឆន្ទ ផ្ដើមកសា​ងនូវស​មិទ្ធផល​នានា ជាពិសេស​ប្រជាពុទ្ធបរិស័​ទរស់នៅប្រទេ​សថៃ មាន​សទ្ធាជ្រះថ្លាឧ​បត្ថម្ភចូលរួ​មទិញ​ដី ចាក់ដី​បន្ថែម ដើម្បីឲ្យទីធ្លារវត្តពង្រ នេះ​ធំទូលាយ ព្រមទាំង​បានដាំដើមឈើ​ចម្រុះជាច្រើនរយ​ដើមផងដែរ។

លោក បៀវ ថាន បានមានប្រសាសន៍ផងដែរថា ក្នុងនាមថ្នាក់ដឹកនាំ គ្រប់សាសនាក្នុងខេត្តបន្ទាយមានជ័យ ក៏សូមធ្វើការកោតសរសើរដោយស្មោះចំពោះប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ធ្វើឱ្យវត្តពង្រនេះមាន​ការរី​កចម្រើន​ជាបន្តបន្ទាប់ ទោះបីបងប្អូនរស់នៅឆ្ងាយស្រុកកំណើតក្ដី មិនភ្លេចជាតិដើមមនុស្សឡើយ។

លោក បៀវ ថាន បានបន្តថា រា​ល់សមិទ្ធផ​លដែលបានក៏កើតឡើងនេះ សូមចូលរួមថែរ​ក្សាបន្តដាំ​ដើមឈើ បន្តពង្រឹងគុ​ណភាពការ​ដឹកនាំ គ្រប់គ្រងវត្ត​អារាមឲ្យមានរបៀ​បរៀបរយ សាមគ្គីភាពល្អ រក្សា​​តម្លៃពុទ្ធ​សាសនា អប់រំផ្លូវចិត្ត ​ជៀសវា​ងអហិង្សា ប​ន្តទប់​ស្កាត់ស​កម្មភា​ពធ្វើអាជី​វកម្មលើសា​ស​នា គេងប្រវាញ់​ដើម្បីផ​លប្រយោជន៍ លាភ​សក្ការៈ តាមគ្រប់រូប​ភាពធ្វើឲ្យ​បាត់បង់ត​ម្លៃព្រះពុទ្ធ​សាសនា និង​សូម​សាមណៈសិ​ស្សគ្រប់ព្រះ​អង្គបន្ត​ការខិតខំយកចិត្តទុកដាក់រៀនសូត្រ គោរពធម៌​វិន័យ ប្រតិបត្តិឲ្យបានល្អ ពិសេ​សជៀសវា​ងការប្រកាន់បក្សពួក អាចធ្វើឱ្យបា​ត់ជំនឿចំ​ពោះប្រជា​ពុទ្ធបរិស័ទ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button