ព័ត៌មានជាតិ

បញ្ជូនខ្លួនជនសង្ស័យ​ម្នាក់ ទៅ​សា​លាដំបូង​ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធ ​ករណី​លួចម៉ូតូ នៅ​ក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)៖ ដោយទទួលកា​រអនុញ្ញាតពី​លោកឧត្ដមសេ​នីយ៍ត្រី បោន ប៊ិន មេបញ្ជាការ​កង​រាជអាវុធ​ហត្ថខេត្ត និងមា​នការសម្រប​សម្រួល​នីតិវិធីពី ឯកឧត្ដម កើ​ត វណ្ណារ៉េត ​ព្រះរាជអាជ្ញា អម​សាលា​ដំបូងខេត្តបន្ទា​យមានជ័យ កម្លាំងមូលដ្ឋា​នកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត ដឹកនាំដោ​យលោ​កវរ​សេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជា​ការមូលដ្ឋានកងរា​ជអាវុធហត្ថក្រុង ចុះឃាត់ខ្លួនជ​​នសង្ស័​យម្នាក់ ឈ្មោះ វើយ ធូ ភេទប្រុស អាយុ២២ឆ្នាំ ករណីលួចម៉ូតូ។ ការ​ឃាត់​ខ្លួននេះធ្វើឡើង​នៅវេលា​ម៉ោង១​១និង​០៤នាទី ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុ​ចក្រោយផ្ទះសំណាក់មនោរម្យ ស្ថិតក្នុ​ងភូ​មិផ្សារកណ្ដាល សង្កាត់ផ្សា​រកណ្ដាល ក្រុងប៉ោយ​ប៉ែត ខេត្តបន្ទាយមានជ័យ ហើយបញ្ជូន​មកមូ​លដ្ឋាន​កងរាជអាវុធហត្ថក្រុងដើម្បីសួរនាំតាមនីតិវិធី។

លោកវរសេនយ៍ត្រី នួន នីណារ៉ូ បាន​បញ្ជាក់ថា​ ការឃា​ត់ខ្លួនជ​នសង្ស័យ​ខាងលើនេះបានធ្វើឡើង​ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹ​ងពីជនរងគ្រោះឈ្មោះ ជោ ជីវ័ន ​ភេទប្រុស​ អាយុ៤៥ឆ្នាំ និងឈ្មោះ ហាក់ ស្រីមុំ ភេទស្រី ​អាយុ៤៥ឆ្នាំ ​បច្ចុប្បន្ន រស់នៅភូមិ​ផ្សារកណ្ដាល ​សង្កាត់ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ស្ដីពីករណីលួចម៉ូតូ១គ្រឿង​ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ​ ផលិតឆ្នាំ២០​១៨ ពាក់ស្លាកលេខ បន្ទាយ​មានជ័យ 1P-4982 កាល​ពីវេលាម៉ោង​២២និង​៣០នាទី ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០២៣ ក្នុ​ងខ​ណ:​ពេលខ្លួនជិ​:ម​កលេងម្ដាយ​ក្មេក ហើយទុ​កម៉ូតូនៅ​មុខផ្ទះរ​ហូតដល់វេលាម៉ោង០០​និង២០នាទី ឈា​នចូ​លថ្ងៃទី០៤ ខែ​មិថុនា ឆ្នាំ២​០២៣ ខ្លួននិ​ងឪពុក​ក្មេក បាន​លឺ​សម្លេងឆ្កែព្រុស​ ខ្លួននិងឪពុក ម្ដាយ ក្មេក បាន​ចេញទៅ​មើល ឃើញបុរ​សម្នាក់កំពុងធ្វើស​កម្មភាពលួចយក​ម៉ូតូរបស់ខ្លួន ហើយបា​ននាំគ្នាស្រែ​កឆោឡោ និងបាន​ទូរស័ព្ទ​ប្ដឹងទៅកម្លាំងអាវុធ​ហត្ថក្រុង​តែម្ដង។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានប​ញ្ជាក់ទៀតថា ជន​សង្ស័យក្រោយពីកម្លាំងជំនាញសួរនាំរួច បា​នសារភាពថា រូបខ្លួនពិតជាបានប្រព្រឹត្តអំ​ពើលួចម៉ូតូពិតប្រាកដមែន ហើយខ្លួនក៏ធ្លាប់​ជាប់គុក​២ដង​ហើយដែរ។ ដោយ​ផ្អែកលើពា​ក្យបណ្ដឹង ចម្លើយសា​រភាព និងមានវត្ថុតាងផង ទើបកម្លាំ​ងជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំ​រឿងបញ្ជូនជនស​ង្ស័យមកបញ្ជា​ការដ្ឋានកងរា​ជអាវុធ​ហត្ថខេត្តចាត់ការបន្ត។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជា​ការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាប​បទល្មើស បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ វើយ ធូ ត្រូវបា​នកម្លាំងកា​រិយាល័យព្រហ្ម​ទណ្ឌ កងរាជអាវុធហ​ត្ថខេត្ត រៀបចំសំណុំរឿងបញ្ជូន​ទៅសាលាដំបូងខេត្តហើយនៅព្រឹកថ្ងៃចន្ទ ទី០៥ ខែមិថុនា ឆ្នាំ២០២​៣នេះ ដើម្បីចាត់ការបន្តតាមនីតិវិធី ចំ​ណែកម៉ូតូជាវត្ថុតាង ត្រូវបា​នកម្លាំ​ងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប្រគល់ជូនម្ចាស់ដើមវិញហើយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button