ធនាគារប្រៃសណីយ៍កម្ពុជា សាខាខេត្តបន្ទាយមានជ័យ បាននាំថវិកា មកឧបត្ថម្ភ ដល់អង្គភាពស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖លោក អ៊ុក ប៉ូលីរ៉ា នាយកធនាគារប្រៃសណីយ៍កម្ពុជា សាខាខេត្តបន្ទាយមានជ័យ រួមសហការី នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ ចូលជួបសម្តែងការគួរសម សំណេះសំណាល សួរសុខទុក្ខ និងនាំយកថវិកា ជូនលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សម្រាប់ចុះជួយសង្គម និងបម្រើប្រជាពលរដ្ឋ ។
ក្នុងនោះដែរ លោកនាយករួមសហការី នៃធនាគារប្រៃសណីយ៍កម្ពុជា សាខាខេត្តបន្ទាយមានជ័យ បានថ្លែងនូវការកោតសរសើរ ចំពោះការខិតខំប្រែង របស់កងកម្លាំងនគរបាល ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដែលបានបំពេញតួរនាទី ភារកិច្ច ការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋបានល្អ ទាំងការផ្តល់សេវាសាធារណ: ការបង្ក្រាបបទល្មើសនានា និងការជួយសង្គ្រោះពលរដ្ឋពីគ្រោះទឹកជំនន់ គ្រោះអគ្គីភ័យ និងគ្រោះថ្នាក់ផ្សេងៗ។
ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ទោស្នងការ ក៏បានថ្លែងអំណរគុណ និងជូនពរដល់ លោក អ៊ុក ប៉ូលីរ៉ា នាយកធនាគារ រួមទាំងសហការី ទាំងអស់ សូមជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន ជាពិសេសមានអតិថិជនច្រើនៗ និងជួបប្រទៈតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕