ព័ត៌មានជាតិ

ឯកឧត្តម សៅ សារ៉ាត់ ដឹកនាំក្រុមកា​រងារនាំ​យកថវិ​កាមូលនិ​ធិចាស់ជ​រា របស់ឯក​ឧត្តម អ៊ី ឈាន និ​ង​លោកជំទាវ បាន ស្រីមុំ បន្តផ្តល់​ជូនលោ​កយាយ លោក​តា ចាស់​ជរា គ្មានទីពឹងទូទាំ​ងខេត្តប៉ៃ​លិន

ខេត្តប៉ៃលិន៖ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម សៅ សារ៉ាត់ ក្នុងនាមឯកឧត្តម អ៊ី​ ឈាន និងលោកជំទា​វ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បាន​ដឹកនាំក្រុមកា​រងារមូលនិធី ព្រមទាំ​ងយុវជនស...កខេត្ត ជួបសំ​ណេះសំណាល សួរសុខ​ទុក្ខលោកយាយ​ លោកតា ចាស់ជរា គ្មាន​ទីពឹងទូទាំងខេត្ត ដែលអញ្ជើញមក​ទទួលមូលនិ​ធិចាស់ជរា របស់ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ប្រចាំខែមិថុនា ឆ្នាំ២០២៣ នៅសាលាឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ក្នុងឱកាសនេះដែរឯកឧត្តម សៅ សារ៉ាត់ ក៏បាននាំបណ្តាំផ្ញើសា​កសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមកា​រងាររាជរដ្ឋាភិបាល ចុះមូលដ្ឋា​នខេត្តប៉ៃលិន និងលោកជំទាវ ​បាន ស្រីមុំ ជូន​ដល់លោកយាយ លោកតាចា​ស់ជរាទាំងអស់ ដែល​ជានិច្ចកាលឯកឧត្តម តែងតែគិតគូរពីសុខទុក្ខរ​បស់ប្រ​ជាពលរដ្ឋគ្រប់រូប គ្រប់​កាលៈទេសៈ និងគ្រប់​ទីកន្លែងនៅទូទាំងខេត្តប៉ៃលិន ហើយលោកទាំ​ងទ្វេរ តែងតែបា​នគិតគូរ​សុខទុក្ខជាប់ជា​និច្ចរបស់ប្រជាពល​រដ្ឋទូទៅ ដោយមិនអោយប្រជា​ពលរដ្ឋ​ណា​ម្នាក់ដា​ច់បាយស្លាប់ ដោយមិនបាននិង​មិនបានដោះស្រាយឡើយ ។

សំរា​ប់មូលនិធិនេះ បាន​បង្កើតឡើងក្នុង​គោលបំណងជួយ​ដល់លោកយាយ លោកតាចា​ស់ជរា​គ្មានទីពឹង មានជីវភាពខ្សត់ខ្សោយ និងមានអាយុចាប់ពី៧០ឆ្នាំឡើងទៅ ដែលពុំ​មានលទ្​ធភាព​អាចចេញទៅប្រកបមុខរបរចិញ្ចឹមជីវិតបាន ក៏ដូចជាការជួយលើកកំពស់កម្រិតជីវភាព និងបំ​ប៉នថែ​ទាំសុខភាពលោកយាយលោកតា ដោយមិនប្រកាន់បក្សពួក និងនិន្នាការនយោបាយឡើយ ព្រោះម​នុស្ស​ចាស់ គឺមានគុណបំណាច់ធំធេងណាស់ ក្នុងការជួយអប់រំ ប្រៀនប្រដៅ ដល់កូនចៅជំនាន់​ក្រោយៗ ឲ្យប្រព្រឹត្តិតែ អំពើល្អ។

ក្នុងនាម​លោកស្រី បាន ស្រីមុំ ឯកឧត្តម ក៏បានបានអំ​ពាវនាវ ដល់លោកយាយ លោកតា បងប្អូន​ប្រជា​ពលរដ្ឋទាំងអស់ ដែលគ្រប់អាយុបោះឆ្នោត ត្រូវទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះ​ឆ្នោ​តជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ដើម្បីឲ្យស​ម្តេចបន្តដឹកនាំនាវាកម្ពុជា ឲ្យមានការរីក​ចម្រើនទៅមុខបន្ថែមទៀត។

ឯកឧត្តម បានបញ្ជាក់ថា៖ ក្រោមម្លប់នៃសុខសន្តិភាព ដែលបានមកដោយលំបាក របស់សម្តេច​តេជោ ហ៊ុន សែន គឺយើងមា​នអ្វីៗទាំ​ងអស់ដូចសព្វថ្ងៃនេះ ដែលធ្វើឲ្យប្រ​ទេសជាតិមាន​ការអភិ​វឌ្ឍលើគ្រប់វិស័យ ប្រជាពលរដ្ឋនៅតា​មមូលដ្ឋានមានជីវភាពរស់នៅសមរម្យ និងទទួលបានកា​រយកចិត្តទុក​ដាក់ពីប្រមុខរាជរដ្ឋាភិបាលគ្រប់ៗគ្នា។ កត្តាសុខសន្តិភាពនេះ គឺមិនសម្រាប់​អ្នកណា​ម្នាក់នោះ​ឡើយ គឺសម្តេចតេជោបានយកមកនេះ ដើម្បីផ្តល់​ជូនប្រជាព​លរដ្ឋក៏ដូចជាប្រទេ​សជាតិ​ទាំងមូល ក្រោមគោលនយោបាយឈ្នះឈ្នះផងដែរ។

លោកយាយ លោកតា ដែលបានទទួលប្រាក់​ឧបត្ថម្ភពីមូលនិធិចាស់ជរា បានថ្លែងអំណរគុ​ណយ៉ា​ងជ្រាលជ្រៅ និងបានជូនពរស័ព្ទសារធុការ ចំពោះឯកឧត្តម និងលោកជំទាវ ប្រធានមូលនិធិ​ចាស់ជ​រាដែ​លតែងតែជួយឧបត្ថម្ភថវិកា ដល់ពួកគាត់ជារៀងរាល់ខែ ដើម្បីដោះ​ស្រាយបញ្ហាជីវ​ភាពប្រចាំ​ថ្ងៃបាន​ធូរស្រាលមួយកម្រឹតធំផងដែរ។

សូមបញ្ជាក់ថា៖ លោកយាយ លោកតា ចាស់ជរា ដែលមកទទួលអំណោយជាពេលនេះ មានចំនួន ៥៨នាក់ ដោយក្នុងម្នាក់ៗ ទទួលបានអង្ក២៥គីឡូ មី១កេះ និងថវិកាចំនួន១០ម៉ឺនរៀល ផងដែរ ៕ ដោយ ៖ លោក ក្រូច ណាវី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button