មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ប្រុងប្រៀបបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២១ និងបើកវគ្គហ្វឹកហ្វឺនបំប៉នវរសេនាតូច
(បន្ទាយមានជ័យ)៖នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ អញ្ជើញជាអធិបតី ក្នុងពិធីប្រជុំប្រុងប្រៀបបូកសរុបលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២១ និងផ្សព្វផ្សាយផែនការឆ្នាំ២០២២ និងបើកវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង វរសេនាតូចថ្មើរជើងលេខ៥១៣ និងវគ្គហ្វឹកហ្វឺនក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ។
នៅក្នុងឱកាសនោះលោកមេបញ្ជាការ ក៏បានមានប្រសាសន៍ ផ្តាំផ្ញើដល់មេបញ្ជាការតាមបណ្តាកងឯកភាពចំណុះ ដែលពាក់ព័ន្ទអោយត្រៀមរួចជាស្រេចសម្រាប់កម្មវិធីនាពេលខាងមុខ និងអនុវត្តអោយបានម៉ឺងម៉ាត់តាមផែនការរបស់កងពលប្រគល់ជូន។
ក្នុងពិធីប្រជុំប្រុងប្រៀបនេះផងដែរក៏មានការអញ្ជើញចូលរួមពី លោកមេបញ្ជាការរង នាយសេនាធិការ នាយរងសេនាធិការ មេបញ្ជាការវរសេនាតូចទាំង៤ នាយការិយាល័យ នាយផ្នែកជំនាញ និងមេបញ្ជាការកងអនុសេនាធំ នៅទីបញ្ជាការកងពល៕