ព័ត៌មានជាតិ

មន្ត្រីន​គរ​បាល ក្នុងខេ​ត្តសៀម​រាបម្នាក់ ​យក​អាវុធ​បាញ់​ចូ​លក្នុង​ផ្ទះ​ជាង​១០គ្រាប់ ក្រោយពីមាន​ទំនា​ស់​ពាក្យ​សម្តី​ជា​មួយ​ឪពុកមា

ខេត្តសៀមរាប៖ព្រោះ​តែឥទ្ធិពលគ្រឿងស្រវឹងធ្វើ​ឲ្យ​មន្ត្រីនគរ​បាលក្នុងខេត្តសៀមរាបម្នាក់ យក​កាំភ្លើង​Ak-៤៧​បាញ់​ចូល​ក្នុង​ផ្ទះ​ជា​ង​១០គ្រាប់ ព្រោះ​តែ​ទំនា​ស់​ពាក្យ​សម្តី​ជាមួយ​ឪពុ​កមា។ករណី​ដែលបង្កការភ្ញាក់ផ្អើល និងគួរ​ឲ្យភ័យខ្លាចនេះបា​នកើត​ឡើងកាល​ពីវេ​លាម៉ោង១៩​និង៥៨​នាទី ថ្ងៃទី០៥ ខែមិ​ថុនា ឆ្នាំ២០២៣ នៅចំណុចស្ថិតនៅភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

យោងតាមរបា​យការណ៍រប​ស់ក​ងរា​ជអាវុធ​ហ​ត្ថមូល​ដ្ឋាន បានឲ្យដឹងថា ជនបង្កមានឈ្មោះ លួន សុផាន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរប៉ូលីស​អន្តរា​គមន៍ស្នងការដ្ឋា​ននគរបាលខេត្តសៀមរាប មាន​ទីលំនៅ​ភូមិគោ​កចាន់ ឃុំអំពិល ស្រុកប្រាសាទបាគ។តាមបាយការណ៍ដដែលបន្តថា នៅមុនពេ​លកើតហេ​តុជនបង្ក បាន​ផឹកស៊ីជា​មួយបក្សពួ​ក​ជាច្រើននាក់ ព្រមទាំងមា​នវត្តមានឪពុក​មាម្នាក់ផង  ដែរហើយ​ក៏មានរឿងទំនា​ស់ពាក្យ​សម្តី​ជាមួយ​ឪពុក​មា​ ឈ្មោះ​ រស់ រំ ភេទប្រុស អាយុ៤៧ឆ្នាំ រស់​នៅភូមិកើ​តហេតុ​ខាងលើ ក៏ឈានដល់ការបាញ់​ចូល​ក្នុង​ផ្ទះ​ជា​ង​១០គ្រាប់ បង្កការភ្ញាក់ផ្អើល។

អ្នករួមវង្ស​ផឹក​ស៊ីកន្លែង​កើត​ហេតុបានរៀ​បរាប់ថា ក្រោយទាស់​ពាក្យសំដី ឈ្មោះ លួន សុផាត បាន​ជិះម៉ូតូចេញ​ទៅបាត់ មួយ​សន្ទុះក្រោយ​មកក៏​ឃើញត្រ​លប់ម​កវិញ ​មានទាំ​ងស្ពាយ​កាំភ្លើង​វែងប្រភេទ អាកា​៤៧ មក​ជាមួ​យផង។ ពេលម​កដល់ជន​បង្កបា​នយក​កាំភ្លើង​សម្លុតបាញ់ គំរាមឪពុ​កមា ជាច្រើន​គ្រាប់ធ្វើឱ្យភ្ញាក់ផ្អើ​លដ​ល់ពលរដ្ឋ​ដែល​រស់​នៅជិត​ខាងមា​នការភិតភ័យ។ក្រោយ​ពីធ្វើស​កម្មភាពរួច ជនស​ង្សយ័ ត្រូវ​បានខាង​ស្នងការ​នគរបា​លខេត្តសៀមរាបឃាត់ខ្លួន ដ​កយក​អាវុធ​ជា​វត្ថុតា​ងទៅ ដើម្បីអនុ​វត្តតា​មនីតិ​វិធីច្បាប់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button