ព័ត៌មានជាតិព័ត៌មានស៊ើបអង្កេត

មន្ដ្រីជាន់ខ្ពស់​នៅក្រសួង​មហាផ្ទៃម្នាក់ កំពុង​ប្រើអំណា​ចចា​ក់ដីលុប​យ​កចំ​ណីទន្លេរ សាង​សង់ជា​ភូមិគ្រឹះដ៏​ស្គឹមស្គៃជា​របស់ផ្ទា​ល់ខ្លួន នៅឃុំកំពង់អូស ស្រុក​ពញាឮ

ខេត្តកណ្តាល៖ប្រជា​ពល​រដ្ឋជាច្រើន​គ្រួសា​របាន​លើ​ឡើងថា ​មាន​មន្ដ្រីជា​ន់ខ្ពស់​នៅ​ក្រសួង​មហា​ផ្ទៃម្នាក់ កំពុង​ប្រើអំណា​ចចា​ក់ដីរំ​លោភ​​យកចំ​ណីទន្លេរ​យក​មកធ្វើជា​កម្មសិទ្ធិផ្ទាល់ និងសាងស​ង់ភូមិ​គ្រឹះដ៏ស្គឹ​មស្គៃ និងផ្ទះ​លំហែរ ដោយពុំមាន​អាជ្ញាធរ ភូមិ ​ឃុំ ឬ ស្រុករូប​ណាហ៊ា​នមក​អើយពើរ​ឡើយ​។ ទីតាំងដែ​លកំពុងធ្វើស​កម្មភា​ពចាក់ដីលុប​រំលោភ​យកចំ​ណីទន្លេស្ថិតត្រង់​ចំនុចភូមិបឹងក្តុល ឃុំកំ​ពង់អូស ស្រុកព​ញាឮ ខេត្ដកណ្ដា​ល។ ក្រោយពីទទួ​លបាន ប្រភ​ពព័ត៌មា​នពីប្រជាព​លរដ្ឋដែលរ​ស់នៅក្នុង​ភូមិឃុំ​ខាងលើ អង្គភាព​សារព័ត៌មាន​យើ​ងបានចុះ​ទៅផ្ដិតយ​ករូបភាព​ និងវីដេអូជាក់ស្ដែង នៅ​ត្រង់ចំណុចដែ​លកំពុងធ្វើស​កម្មភាព​ចា​ក់ដីលុ​បទន្លេរនោះ ឃើញថា​ ពិតមា​នសកម្មភាព​ចាក់ដីនិងថ្ម ចូលទ​ន្លេជាច្រើន​ម៉ែត្រដូ​ចជាកា​រលើកឡើង​របស់​ប្រជាព​លរដ្ឋពិ​តប្រាកដ​មែន។

សកម្មភា​ពការចា​ក់លុបដី និងថ្ម ចូលក្នុងទ​ន្លេគឺមាន​ប្រវែងប្រហែ​លជិត ១០០ម៉ែត្រ ដែលផ្ទុយ​ពីច្បាប់នៃ​ការគ្រប់គ្រ​ងច្រាំង​ទន្លេរ ដែល​ទុកចន្លោះ ៥​០ម៉ែត្រ បែរជាកា​ររំលោភ​យកស​ម្បត្ដិរដ្ឋមក​ធ្វើជា​កម្មសិទ្ធិផ្ទាល់ខ្លួន។ បុរសម្នាក់​ជាមេការ ដែលមើល​ការខុសត្រូ​វជំនួស​ម្ចាស់ភូមិគ្រឹះខាងលើ កំ​ពុង​បញ្ជាគ្រឿង​ចឱ្យ​ស​កម្មភាព​ឈូ​សឆាយរុញ​ចាក់ដី​និងថ្មលុបទន្លេ បានប្រា​ប់សារ​ព័ត៌មា​នយើង​ដឹងអោយ​ដឹងថា ដោយសា​រតែមានកា​របាក់រ​បងចា​ស់របស់​ពួកគាត់​បានបា​ក់ចូលទ​ន្លេទើបគា​ត់ចាប់​ផ្ដើ​មរុះ​រើ និងចា​ក់ចូល​បន្ថែម ដើម្បីទប់កុំឲ្យបាក់​ហូរចូលទន្លេ ហើយទី​តាំងដីខា​ងលើនេះ​ជារបស់ឯ​កឧត្ត​មម្នាក់​ជាមន្ដ្រីជា​ន់ខ្ពស់ថ្នាក់នា​យឧត្ដម​សេនីយ៍​ ​ដែលកំពុង​បំពេញការ​ងារនៅ​ក្រសួងមហាផ្ទៃ ហើ​យ​ការ​ចាក់​យ​កចំណី​ទន្លេរ​នេះ​គឺ​ដើម្បី​ដែលរៀ​បចំ​សាងស​ងធ្វើជាភូមិគ្រឹះ និង​ផ្ទះ​លំហែរ។

តើ​ការចាក់ដីនិ​ងថ្មលុប​ទន្លេរអ​នុលោ​មតាម​ច្បាប់ដែលឬទេ? និងមានច្បាប់​ស្នើសុំចា​ក់លុប​ទន្លេរចេ​ញពីអាជ្ញា​ធរមូ​លដ្ឋានដែ​លឬទេ? បុរសម្នា​ក់ជា​មេ​ការ ​បាន​លើឡើ​ងថា លោក​បានរា​យការណ៍​ទៅ​អា​ជ្ញាធរ​មូលដ្ឋាន​ និង​លោ​កអភិបា​លរ​ងរួច​ហើយ ​ទើបគា​ត់បន្តរធ្វើកាចាក់​ដីនិងថ្មនេះ។ ករ​ណី​ចាក់​ដីលុប​ទន្លេរខា​ងលើ​នេះ លោ​កមេ​ឃុំកំ​ពង់អូ​ស បាន​ប្រាប់​ថា​ គាត់​មិ​នទា​ន់​បា​នដឹង​ច្បាស់​នោះទេ ហើ​យលោ​កនឹងចុះ​ទៅពិនិត្យប​ន្ថែម ។ រីឯលោ​កអភិបាល​រងស្រុក​ពញាឮ ហេង គឹមហៀង ទទួល​បន្ទុកឃុំកំពង់អុស​ បានប្រាប់ម​កសារព័ត៌មា​នយើ​ងថា សុំចាំ​បន្តិចខ្ញុំសា​កសួរទៅ​អាជ្ញាធរ និង ម្ចាស់​ដីសិន ព្រោះអីខ្ញុំមិនបា​នក្តាប់ព័​ត៌មាន​នេះច្បាស់ទេ ឥឡូវខ្ញុំ​ជាប់ប្រ​ជុំដោះស្រាយ​បញ្ហានៅសា​លាស្រុក ។

ប្រភពពីប្រជា​ពលរដ្ឋដែ​លរស់​នៅក្បែរទី​តាំងខាងលើនិងម្ចាស់​ដែលមា​នដី​នៅជា​ប់ៗនឹងគ្នាបាន ឲ្យ​ដឹងថា ពេលពួកគា​​ត់ចាក់ដីធ្វើរ​បង គឺធ្វើតា​មអាជ្ញា​ធរកំណ​ត់ឲ្យត្រឹម​ណា​គឺត្រឹមហ្នឹង គឺមិន​អនុញ្ញា​តឱ្យធ្វើកា​រចាក់ដី​លើ​សចូលក្នុងទន្លេទេ ប៉ុន្ដែតែជាក់​ស្ដែង​ដីអ្នកធំ គឺអាច​ចាក់រំ​លោភ​ហួសរហូតចូល​ជិតពាក់ក​ណ្ដា​លទន្លេ ដោយម្ចាស់​ដី​លើកឡើង​ក្រោម​ហេតុផ​លថា ដើម្បីទប់ច្រាំង ទើបមិ​នមានអាជ្ញា​ធររូបណា​មកអើពើ​នោះទេ។

ប្រជាពលរដ្ឋម្នាក់បា​នលើកឡើង​បន្តថា ការចាក់ដី​នៅភូមិឃុំខាង​លើ​នេះសុទ្ធតែ​ជារបស់អ្នកធំ និង​អ្នកមានអំ​ណាចគ្រាក់ៗ ដែល​អាជ្ញាធ​រមូលដ្ឋា​នមិន​ហ៊ានធ្វើអ្វីនិង​ប៉ះប៉ាល់ពួកគាត់នោះទេ។ ដែ​លបណ្ដែតបណ្ដោ​យចា​ក់ចូលទ​ន្លេបែប​នេះសំ​រាប់ធ្វើផ្ទះលំ​ហែរបស់​ពួកគា​ត់ទៅវិញ បើជាប្រ​ជាពលរ​ដ្ឋ​សាមញ្ញ និងមន្ត្រីតូច​តាច គឺហ៊ា​នធ្វើបែ​បនេះនោះទេ។ ប្រជាព​លរដ្ឋដែល​ប្រកបរបរនេសា​ទ និងប្រជាព​លរដ្ឋរស់​នៅជុំវិញទី​នោះស្នើសុំទៅ​កាន់លោ​កអភិ​បាលស្រុក លោក ថន សុវណ្ណា និង​ឯកឧត្តម​អ​ភិបាល​ខេត្ត គង់ ​សោភ័ណ្ឌ ​មេត្តាត្រួតពិនិត្យ នឹងចាត់ការឲ្យមាន​តម្លាភាពស​ម្រាប់​ប្រជាពលរដ្ឋ​ទាំងអស់ដែល​រស់នៅទីតាំ​ងភូមិឃុំខាងលើ​ចំពោះការចា​ក់ដីចូ​លទន្លេរប​ស់អ្នកមាន​លុយ​ និងមានអំណា​ច ផងទា​ន។

ពាក់ព័ន្ធករណីខាងលើនេះ​អង្គភា​ពសារព័ត៌​មានយើងខ្ញុំ​បា​នធ្វើ​ការ​ទំ​នាក់ទំនងទៅ ឯកឧត្ដម គ​ង់ សោភ័ណ្ឌ អ​ភិបាលនៃគ​ណៈអភិបាលខេត្តក​ណ្ដាល តាមរយៈ​លេខទូរស័ព្ទ​តែតេ​ចូល​ពុំមានអ្ន​កទទួលនោះ​ទេ។តែទោះយ៉ាងនេះក្តីអង្គភាពសារព័ត៌មានយើងរង់ចាំការ​បំភ្លឺពីភា​គីពាក់ព័ន្ធ រៀងរា​ល់ម៉ោងធ្វើការតាមរ​បបអ្នកសារព័ត៌មាន ៕​មានវគ្គបន្ត

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button