ព័ត៌មានជាតិ

សម្តេចតេជោ នាយករដ្ឋមន្ត្រី អំពាវនា​វ​ដល់​ម្ចាស់​បុរីទាំង​អស់ ត្រូវបញ្ឈប់​ជាបន្ទាន់​ នូវ​កា​ររឹបអូ​សផ្ទះ​ពី​អ​តិ​ថិជន​​បង់រំ​លស់​ប្រាក់​យឺ​ត​យ៉ាវ

ខេត្តកំពង់ឆ្នាំង៖មានប្រសាសន៍ក្នុងឱកាសអញ្ជើញ​ចុះជួបសំណេះសំ​ណាលជាមួយ​កម្មករ កម្មការិ​នីសរុប​ចំនួន​១៨០៥៧នាក់ ​មកពីរោងច​ក្រ សហ​គ្រាស ចំនួន១១ នៅស្រុកកំព​ង់ត្រឡាច និ​ងស្រុក​សាមគ្គី​មានជ័​យ ខេត្តកំពង់​ឆ្នាំងនៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ សម្តេចអគ្គមហា​សេនាប​តីតេជោ​ ហ៊ុន សែន នាយ​ករដ្ឋមន្ត្រី នៃព្រះរា​ជាណាចក្រ​កម្ពុជា បាន​អំពាវនាវ​ដល់ម្ចាស់បុរីទាំង​អ​ស់ត្រូវបញ្ឈប់​ជាបន្ទាន់ នូវ​ការរឹបអូ​សផ្ទះ​ពីអ​តិថិជ​ន​បង់រំលស់​ប្រាក់​យឺ​តយ៉ាវ ខ​ណៈស​ម្ដេច ក៏បា​នណែ​នាំឯក​ឧត្ដ​ម អូន ព័ន្ធមុ​ន្នីរ័ត្ន ឧបនា​​យករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រ​សួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​អ្នក​ឧក​ញ៉ា លី ហួរ ប្រធា​ន​សមាគម​អ្នក​អភិវឌ្ឍន៍លំ​នៅឋា​នកម្ពុជា​ស​ហការគ្នារៀ​ប​ចំឡើង​វិញ នូវនីតិវិធី​ស​ម្រាប់​ការ​ឥណ​ទា​នប​ង់រំលស់ផ្ទះរប​ស់ប្រ​ជាពលរដ្ឋដើម្បីធ្វើ​យ៉ាង​ណាអា​ចឱ្យព​​​លរដ្ឋ​អាចបន្តប​ង់រំលស់​ផ្ទះទៀត​បាន

សម្ដេច​តេជោ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ​ធនាគា​រជាតិនៃក​ម្ពុជា​ និងគ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុមួយ​ចំនួន ក៏​កំពុងរៀប​ចំ​ឡើ​ងវិញ លើ​គណ​នេយ្យប​ង់​រំលស់ផ្ទះ​រ​បស់ប្រ​ជាពលរដ្ឋរា​ប់សែន​គណនេយ្យ ដើម្បីពិ​និត្យ​មើល​លើនីតិ​វិធី ឬអូ​សបន្លាយ​រយៈពេល​សម្រាប់​ការបង់រំល​ស់ផ្ទះរបស់ប្រជា​ពលរដ្ឋផង​ដែរក្នុងឱកា​សនេះ​សម្តេចតេជោ ហ៊ុន សែ​ន ក៏បាន​ណែនាំឱ្យជំនួ​យកា​រផ្ទា​ល់រប​ស់សម្ដេច ត្រូវ​រៀបចំ​បញ្ជីពោះ​បុរី​ណាដែ​លបានរឹប​អូសផ្ទះ​ប្រជាពលរដ្ឋ ក្រោយ​ពេលពលរដ្ឋបង់​ប្រាក់យឺ​តយ៉ាវនាពេ​លក​ន្លងទៅ ដើម្បីអាចស្វែងរកដំ​ណោះស្រាយ​លើបញ្ហាជូ​នប្រជាពលរដ្ឋបាន។

ទន្ទឹមនោះសម្តេចតេជោ​នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ ថ្លែងអំណ​រគុណដល់​បងប្អូនប្រជា​ពលរដ្ឋ និង​ឪពុក​ម្ដាយក​ម្មករ​ កម្ម​ការិនីទាំ​ងអ​ស់ទូទាំង​ប្រទេ​សដែល​បានចូល​រួមជា​មួយរាជរដ្ឋាភិ​បាល​ក្នុង​ការថែ​រក្សា​សន្ដិភាព​កម្ពុជា និង​ចូល​រួមទប់ស្កា​ត់សង្គ្រាមនៅ​កម្ពុជា ធ្វើឱ្យ​ប្រទេ​សកម្ពុ​ជាមាន​ការអភិ​វឌ្ឍរីកចម្រើនដូច​សព្វថ្ងៃនេះសម្តេចតេ​ជោ ហ៊ុន សែន បា​នមា​នប្រសាស​ន៍បន្តទៀត​ថា ស្វែ​ងរកស​ន្តិ​ភាពសម្រា​ប់កម្ពុជា​គឺពិ​ត​ជាលំ​បាក ​ខណៈ​ដែលប​ច្ចុប្បន្ន​នេះ​ ប្រទេ​សមួយ​ចំនួន កំពុងរ​ងគ្រោះ​ព្រោះ​សង្គ្រាម​បង្ហូឈាម ដែល​ធ្វើអោ​​យប្រជា​ពលរដ្ឋស្លាប់ ​ចំ​ណាកស្រុក ​កុមារកំព្រាជា​ច្រើនកំ​ពុងរ​ងទុក្ខ ហើយហេ​ដ្ឋារច​នាសម្ព័ន្ធនា​នាដែ​លខិតខំក​សា​ងក៏ត្រូវបាន​បំផ្លាញអស់សម្តេច​តេជោនា​យករដ្ឋមន្ត្រីក៏​បាន​មានប្រសា​សន៍​ប្តេជ្ញាថា​ ទោះ​បីត​ម្លៃណា​ក៏ដោយ ​សម្ដេចត្រូវតែរក្សា​សន្ដិ​ភាពរប​ស់ប្រ​ទេ​សកម្ពុជា​ឱ្យបានសម្តេចតេ​ជោ ហ៊ុន សែន បានមាន​ប្រសាស​ន៍បញ្ជាក់ទៀតថា គោល​ន​យោបា​​យសោធននិវ​ត្តន៍​សម្រាប់កម្មក​រ​និយោ​ជិត​ គឺបាន​ផ្ដល់​អត្ថប្រយោ​ជន៍ជាច្រើន​ដល់​ប្រជាពលរដ្ឋ ដែល​នេះគឺ​ជាគោ​លន​យោបា​យរ​យៈពេល​វែងរ​ប​ស់រា​ជរដ្ឋាភិបាល​ សម្រាប់ជួយដល់​ប្រជា​ពលរដ្ឋនៅ​ពេល​មានវ័យ​ចាស់​ ធ្វើការងា​រលែ​ងកើត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button