ព័ត៌មានជាតិ

នគរបា​លក្រុ​ងប៉ោយប៉ែត ​ឃាត់ខ្លួនជ​នសង្ស័យ​០៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេ​នីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបា​លខេត្តបន្ទាយមា​នជ័យ និងក្រោមការបញ្ជាផ្ទាល់​ពីលោ​កវរ​សេនីយ៍​ឯក ​សៅ​ សារឿន អធិ​ការ នគរបា​លក្រុង​ប៉ោយប៉ែត ​លោក​វរៈសេនី​យ៍ត្រី ប្រិម សុផល នាយប៉ុស្តិ៍នគ​របាលរដ្ឋបា​លផ្សារ​កណ្តាល ដឹក​នាំកម្លាំង​ ចុះធ្វើការបង្ក្រាបករ​ណីគ្រឿង​ញៀន ដោយឃា​ត់ខ្លួនជ​នសង្ស័យបា​នចំនួន​០៦នាក់ ​ក្នុងនោះស្រីម្នាក់​មេជួញដូរ និង​០៥នា​ក់ចែកចា​យនិង​ប្រើប្រាស់​គ្រឿងញៀន​ខេទឹកកកចំនួ​ន៤ថង់ និង​យ៉ា​ម៉ា១០៦គ្រាប់ ។

លោកវរសេ​នីយ៍ត្រី ប្រិម សុផល​ នាយប៉ុស្តិ៍នគ​របាលរដ្ឋបាល​ផ្សារកណ្តាល​បាន​ឲ្យថា៖នៅពេល​ឃាត់ខ្លួនជ​នសង្ស័​យកម្លាំងន​គរបាលប៉ុស្តិ៍នគរ​បាលផ្សារកណ្តាល បានទទួល​ព័ត៌មាន​ពីអាជ្ញាធ​រមូល​ដ្ឋាននិ​ងប្រជាព​លរដ្ឋ ថាមា​នជន​សង្ស័យធ្​វើសកម្មភាពលក់ចែក​ចាយនិងប្រើ​ប្រាស់គ្រឿ​ងញៀន​យ៉ាងសកម្ម​និងបង្កអ​សន្តិសុខនៅ​ក្នុងមូលដ្ឋាន ភ្លាមនោះ​កម្លាំងជំនា​ញបាន​ធ្វើស្រាវជ្រា​វរហូតកំណ​ត់បានមុ​ខសញ្ញា​ចុះបង្ក្រាបឃា​ត់ខ្លួន​ជនសង្ស័យប្រុ​ស.ស្រីចំនួន៦​នាក់និងដក​ហូតគ្រឿងញៀនខេ​ទឹកកកចំនួន៤ថង់ និងយ៉ាម៉ាចំនួន១​០៦គ្រាប់ និងឧបករ​ណ៍ប្រើប្រាស់​មួយចំនួនកាលពីថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ២​០២៣ នៅចំណុច​កូនខ្ទមស្ថានីយ៍​រថភ្លើងស្ថិតភូមិ.​សង្កាត់ផ្សារ​កណ្តា ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមា​នជ័យ។

លោកបានបញ្ជាក់ថា៖ជនសង្ស័យ​ប្រុស.ស្រី​ទាំង៦នាក់កម្លាំងឃាត់ខ្លួនរួមមាន៖

.ឈ្មោះ រុំ យឿក ភេទស្រី៤៧ឆ្នាំ(មេជួញដូរគ្រឿងញៀន)

.ឈ្មោះ សុង ពុទ្រា ភេទប្រុស អាយុ១៩ឆ្នាំ

.​ឈ្មោះ ខ​ន ខាន ភេទប្រុស អាយុ១៧ឆ្នាំ

.ឈ្មោះ ស៊ីម ពៅ​ ភេទប្រុស អាយុ២៩ឆ្នាំ

.ឈ្មោះ ដន ចាន់រិទ្ធ ភេទប្រុស អាយុ១៧ឆ្នាំ

.ឈ្មោះ ផេង វ៉ាន់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនសង្ស័យទាំង​នេះស្នាក់​នៅភូមិ.សង្កាត់ផ្សារកណ្តាល ក្រុងប៉ោ​យប៉ែត។

លោកវរសេនីយ៍ត្រី ប្រិម សុផល បានបញ្ជាក់ថា៖ក្រោយ​ឃាត់ខ្លួនជន​សង្ស័យប្រុស.ស្រី៦នា​ក់និងវត្ថុតាងគ្រឿងញៀន ត្រូវបា​ននាំយក​ម​កសាកសួរនៅ​ប៉ុស្តិ៍នគ​របាលផ្សា​រកណ្តាល ហើយ​ត្រូវកសា​ងសំ​ណុំរឿង​បញ្ជូន​បន្ត​ទៅ​អធិ​ការដ្ឋានន​គ​របាល​ក្រុង​ប៉ោយ​ប៉ែត ។ក្រោយពីជំ​នាញ​អធិការន​គរបាលក្រុង​សួរច​ម្លើយរួច បញ្ជូ​នបន្តទៅ​ស្នងការន​​គរបាល​ខេ​ត្ត ដើម្បីប​ញ្ជូនទៅ​សាលាដំបូ​ងខេត្ត​បន្ទា​យ​មានជ័​យ​នៅថ្ងៃ​ទី​០៩​ ខែ​មិ​ថុនា​ ឆ្នាំ២​០​២៣៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button