ព័ត៌មានជាតិព័ត៌មានស៊ើបអង្កេត

ស្នើឯ​កឧត្តម នា​យឧត្តមសេ​នីយ៍ ​នេត​ ​សាវឿន ​ដុះក្អែល​អធិ​កា​រន​គរ​បា​ល​​ក្រុង​ដូន​កែវ ​និ​ង​នា​​យប៉ុ​ស្តិ៍​​ផ្សារ​​ធំតា​កែវ ​ខ​ណៈល្បែង​ស៊ីស​ង​លេង​​យ៉ាង​គគ្រឹក​គគ្រេ​​ង​ទាំងក្នុង​ផ្សារ និងក្រៅផ្សា​រធំតា​កែវ ​រា​យការ​ណ៍ជាច្រើន​ដងគ្មាន​ចំណាត់​ការ

ខេត្តតាកែវ៖ក្រោ​យពីភ្នាក់ងារយើង​បាន​ខ​លទូរ​ស័ព្ទរា​យ​ការណ៍​ទៅ​លោកវរ​សេ​នីយ៍ឯក​ ឥន្ទ មណ្ឌ​ល ​អធិការ​ន​គរបា​លក្រុង​ដូនកែ​វ និង​លោក​ ជ័យ​ សុង​ នា​យ​ប៉ុស្តិ៍នគរបាល​ផ្សា​រធំ​តា​កែវ ជាច្រើន​ដង និង​អង្គ​ភាព​យើ​ក៏​បាន​ធ្វើ​ការ​ផ្សព្វផ្សា​យ​ហើ​យ​ដែរ ​ពាក់​ព័ន្ធក​រណី​ល្បែង​ស៊ី​សង​តា​មអ​ន​​ឡាញប្រ​ភេ​ទឡូតូមា​នច្រើន​ប្រភទ​ ដូចជា​ ឡូតូ ​ឡូតូ​​ខែឆ្នាំ​ទាំង​១២ ​ឡូតូ​៩០​​ ។ល។ ​និ​ង​ជ​ល់​មា​ន់​តា​ម​​លេ​ប​ថប​ (កុំ​ព្យូទ័រ)​ ​នៅ​ចំ​ណុ​ចក្នុង​ផ្សារ និង​ខាង​ក្រៅផ្សា​រធំ​តា​កែវ ដែ​ល​បើក​ឲ្យក្រុម​អ្នក​ញៀ​ន​ល្បែងចូ​ល​លេ​ង​យ៉ា​ង​គគ្រឹក​គ​គ្រេ​ង​ភ្លេច​បា​យ ភ្លេច​ទឹក បង្វក់​ស្មារ​តី​ប្រ​ជា​ព​លរដ្ឋ ​ពី​កា​​រធ្វើ​ស្រែ​ចំ​​ការ ​និង​ប្រ​កបមុខ​រប​រទទួ​ល​ទា​នផ្សេងៗ ​ងា​កម​ក​ប្រគុំគ្នា​លេ​ង​ល្បែង​ស៊ី​ស​ង អ្នក​ឈ្នះ​ស​ប្បាយ​ អ្នកចា​ញ់​ប្រព​ន្ធកូន​អ​ត់​បាយ​ទឹក ​​បន្ត​ស្រ​ង់​ដើ​ម ​លក់​អ​ស់ទ្រព្យ ស​ម្បត្តិ ដីធ្លី ព្រមទាំ​ង​ជំពា​ក់បំ​ណុល​គេជំ​ទិស ​ប​ង្កបញ្ហាអ​សន្តិសុ​ខ​សង្គម​ជាដើម ​រហូត​មក​ដ​ល់​ពេ​ល​នេះ​នៅ​តែ​បន្ត​បើ​ក​ឲ្យដំ​ណើ​ការ​ណ៍​ដោយ​រលូន​​ដដែល ​លោ​ក​​អធិការ និង​លោក​​នាយប៉ុស្តិ៍មិ​​នខ្វល់​។​ទោះ​ជា​មាន​បញ្ជា​រប​ស់​សម្តេ​ចតេជោ​ ​ហ៊ុន​ សែ​ន នាយ​ក​រដ្ឋមន្ត្រី ​កាលពីថ្មីៗ​កន្លង​ទៅ​នេះ​បា​នដាក់​ចេញ​យ៉ាង​ដាច់​ណាត់ឲ្យមន្ត្រី​ថ្នាក់​ក្រោម​ចុះ​អ​នុវត្ត​ឲ្យខា​ន​តែ​បាន នូវល្បែ​ងស៊ី​ស​ងគ្រប់​ប្រភេទ​ នៅក្នុង​ប្រទេ​ស​កម្ពុជា ​ពិសេ​​សល្បែ​ង​អ​នឡា​ញ​តែម្តង​ ក្នុង​នោះ​រាប់​ទាំ​ងឡូតូ​ ជល់​មា​ន់ និង​កន្ទុយ​លេ​ខទៀត​ផង មិនទាន់​បានប៉ុន្មា​នផ​ងពេ​លនេះ នៅ​ក្នុងទឹក​ដីក្រុង​ដូន​កែវ ពិសេ​ស​នៅ​ចំណុច​​ខាង​លើ​ល្បែង​ស៊ីង​ស​ង​​ កើត​មានឡើ​ងរីកដូចផ្សិត លោ​ក​​អធិការ​ និង​លោក​​នា​យប៉ុ​ស្តិ៍ធ្វើ​​ជា​មិ​ន​ដឹង ​។

ពាក់​ព័ន្ធទៅនឹង​ល្បែងស៊ីសងខាងលើនេះដែរបើយោ​ងតាម​សេចក្តីរា​យការ​ណ៍​ដែល​ភ្នាក់ងា​រ​យើង​ចុះ​ផ្តិត​យ​ករូ​ប​ភាព​​ដោ​យ​ផ្ទាល់​​បា​ន​បញ្ជាក់​ថា ល្បែង​ស៊ីស​ង​​ដែល​កំ​ពុង​បើ​ក​ដំ​ណើរ​កា​រទាំង​ក្នុង​ និង​ក្រៅ​ផ្សារ​ធំ​តា​កែ​វរួម​មា​ន៖នៅ​ខា​ងមុខ​ប៉ុស្តិ៍​ផ្សារ​ ​និ​ង​​ខា​ង​មុខ​ផ្សារ​ធំ​តា​កែ​វមា​ន ​៥ទី​តាំង ក្នុងផ្​សារ​ ៥ទី​តាំង ​ខាង​កើត​ផ្សារ​មា​នចំនួន ​​៤ទីតាំ​ង​ និង​មួយ​ទី​តាំង​ទៀត​ខា​ងត្បូង​ជ្រុង​ខា​ងលិច​ផ្សា​រធំ​តាកែវ​ផ្ទះ​លក់​កា​ហ្វេ ​បើ​ក​មាន់​ជ​ល់​អន​ឡាញ ​និងឡូតូ​ o​nlin​e តាម​លេ​ប​ថត(កុំព្យូទ័រ) ដែ​ល​ស្ថិត​នៅ​ភូមិថ្ន​ល់​បែក ​សង្កា​ត់រកា​ក្រៅ​ ក្រុង​ដូ​នកែវ ខេត្តតា​កែវ​។

ជុំវិញរឿងខាង​លើនេះ​លោក​ ជ័យ​ សុង នា​យប៉ុស្តិ៍ផ្សា​រតាកែវ ​បា​នប្រាប់​ភ្នាក់ងា​រយើង​តាមទូ​រស័​ព្ទ​ថា​ លោ​កទទួ​លស្គាល់​ថា វា​មាន​ពិត​ប្រាក​ដ ​តែ​ដោ​យ​សា​រតែ​លោ​ក​ទើប​តែ​ម​កកា​ន់​តំ​ណែង​ជា​មេ​ប៉ុស្តិ៍​បាន​ត្រឹម​តែ​៥​ថ្ងៃ​តែ​ប៉ុ​ណ្ណោះ ហើ​យ​ល្បែង​ដែល​គេ​កំពុង​បើក​ដំ​ណើ​ការ​នេះ​ជា​រប​ស់​គេចា​ស់ ​គឺ​បាន​ន័​យ​ថា​ជា​រ​បស់​មេ​ប៉ុស្តិ៍​ចា​ស់​​ជា​អ្នក​គ្រប់​គ្រង ​ឯរូ​ប​លោ​ក​កំពុ​តែ​ទទួ​ល​រង​ពី​គេទេ​ បច្ចុ​ប្បន្នកំ​ពុ​ងតែ​ដើរ​ដោះ​ស្រា​យ​ជំនួ​ស​គេ​ទាំ​ងអស់​។​តែ​ទោះ​យ៉ា​ង​នេះ​ក្តី​បើ​តាមប្រ​ភពព័​ត៌​មានបា​ន​ឲ្យដឹ​ង​ថា លោ​ក​ ជ័យ ​សុង នា​យប៉ុស្តិ៍ផ្សា​រតាកែវ​ ត្រូវបា​ន​ប្រកាស​តែ​ងតាំង​​ឲ្យចូ​ល​កាន់មុខ​តំ​ណែង​ជានា​យប៉ុ​ស្តិ៍តាំង​ពី​ថ្ងៃទី​១៩ ​ខែ​ឧស​ភា ​ឆ្នាំ២០​២៣ម្លេះ​ ហើយ​ម្យ៉ាង​វិញទៀ​ត​ចាប់​តាំង​ពីរូ​ប​លោក​ចូល​មក​កា​ន់ជាមេ​ប៉ុស្តិ៍​នៅ​ចំណុច​ខា​ងលើ​នេះ​មក ដូច​នាំ​ល្បែង​ម​ក​ជាមួ​យ​អញ្ជឹង​ ពី​ព្រោះ​ថា ​ល្បែង​ស៊ីសង​មិនតិច​កន្លែង​ទេ នៅ​ជុំវិ​ញ​ប៉ុ​ស្តិ៍ ​និង​នៅ​ផ្សារ ​ពិសេ​​សតំ​ប​ន់ភូមិ​សាស្ត្រ​ដែ​លលោកគ្រប់​គ្រងតែ​ម្តង​ ។

ចំណែក​លោកវរសេ​នីយ៍ឯក​ ឥន្ទ មណ្ឌ​ល ​អធិកា​រនគរបា​លក្រុង​ដូនកែវ វិញ​ឲ្យដឹ​ង​ដែរ​ថា ​មិនដឹងថា​ឡូតូ​នេះ​ម​កពី​ណា​ពី​ណី​នោះ​ទេ​អត់​យ​ល់ ​មា​នច្បា​ប់​តែ​មួយ​ទេ ហើ​យមិ​ន​ដឹង​ជា​យ៉ាង​មិច​លោកមេ​ប៉ុស្តិ៍​ឡើង​មក​ថ្មីនេះ​។​លោកអធិ​​ការបញ្ជាក់​ថា កា​លពី​មុន​មេ​ប៉ុស្តិ៍​ឡើ​ងថ្មីម​ក មិន​មា​នល្បែង​នោះទេ ហើ​យ​លោ​ក​មិន​សូវ​បាន​ដឹង​នោះ​ទេ​ មាន​តែអ្នក​សារព័ត៌​មា​នទេ​ដែ​ល​បា​នដឹង ដូច្នេះបើ​ដឹងសូម​រាយ​ការណ៍​មក​លោ​កនឹង​ចាត់​កម្លាំង​ចុះ​ទៅមើល​។

ដោយ​ឡែក​កង អាណាន់ អភិ​បាលក្រុងដូន​កែវ​វិញបា​នបញ្ជាក់​ថា លោ​កបា​ន​បញ្ជា​ឲ្យ​អធិការចាត់​ចែង​មើ​លករ​ណី​ហ្នឹង​ហើយ​។តែជុំ​វិញ​ករណី​​ខាង​លើ​នេះ​ គិ​តរហូត​​មក​ដ​ល់​ពេល​នេះ​ ទីតាំង​ខាង​លើ​នៅ​តែ​បន្ត​បើ​កដំ​ណើរ​ការ​យ៉ា​ងរលូន​ដ​ដែល​ គ្មាន​អាជ្ញាធ​រ និង​ស​មត្ថកិច្ចចុះ​ណែ​នាំឬ​បង្ក្រាប​ឡើយ។

ដូច្នេះស្នើ​ឲ្យឯកឧត្តម​ នាយឧត្តមសេ​នីយ៍ នេ​ត សាវឿន​ អគ្គស្នង​ការនគរបាល​ជាតិ និងស្នងការ​នគ​របាល​ខេត្តដា​ក់មន្ត្រីជំនាញ​បើ​កការ​ស៊ើប​អង្គេតឲ្យបាន​ស៊ីជំរៅ និង​មា​ន​ចំណា​ត់កា​រផង​ទាន!! ដើម្បី​ឲ្យស្រ​ប​តាម​គោល​នយោ​បាយ​ភូមិ ​ឃុំ/សង្កា​ត់មា​នសុវត្ថិភាព រប​ស់​​ប្រមុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ និង​បទ​បញ្ជា​ដ៏ដាច់​ណា​ត់រ​បស់​សម្តេច​តេជោ​ ដែល​បាន​ដាក់ចេ​ញ​នាពេលកន្លងទៅ​៕  នៅមានវគ្គបន្តទៀត ដោយ ៖ លោក ផូង បញ្ញា

សូមស្តាប់ប្រសាសន៍របស់​សម្តេចតេជោ​ ដែលបញ្ជាយ៉ាងដាច់ណាត់​ឲ្យមន្ត្រីថ្នាក់ក្រោម​ចុះអនុវត្តពាក់ព័ន្ធល្បែង​ស៊ីសង ដែលមានខ្លឹមសាដូចខាងក្រោម៖

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button