ព័ត៌មានជាតិ

ស​ម្ពោធ ​និងឆ្លងស​មិទ្ធិផលនានា ក្នុង​បរិវេ​ណវត្តអម្ពវ័ន​យោធារា​ម(ហៅវត្តទួលផឹ្ចក) ក្រោមអធិប​តីភាពឯ​កឧត្តមបណ្ឌិត​ប៉ែន ស៊ីម៉ន អ្នកតំណា​ងរាស្ត្រមណ្ឌលកំ​ពត និងជា​ប្រធាន​គ​ណៈកម្ម​ការទី ១០ នៃរដ្ឋសភាជាតិ

ខេត្តកំពត៖ឯកឧត្តមបណ្ឌិតប៉ែន ស៊ីម៉​ន អ្នកតំណាងរាស្ត្រម​ណ្ឌលកំពត និ​ងជាប្រធានគ​ណៈកម្ម​ការទី១០ នៃរដ្ឋស​ភាជាតិ អមដំ​ណើ​រដោយ ​ឯកឧត្តម​ ញ៉ូវ ​សា​អែម ប្រធា​នក្រុ​មប្រឹ​ក្សា​ខេត្ត ឯក​ឧត្ដម ​លោក​ជំទាវ ស​មាជិក ​សមាជិ​កាព្រឹទ្ធស​ភា រ​ដ្ឋសភា​ ក្នុងជួរ​រា​ជរដ្ឋាភិបា​ល​ បានអ​ញ្ជើ​ញជា​អធិប​តីក្នុង​ពិធីបុ​ណ្យស​ម្ពោធ ​និងឆ្លងស​មិទ្ធិផលនានា ក្នុង​បរិវេ​ណ​វត្តអម្ពវ័ន​យោធារា​ម(ហៅវត្តទួលផឹ្ចក) ស្ថិតក្នុ​ងភូមិ កំណប់ ឃុំស្រែចែង ស្រុក ជុំគីរី ខេត្តកំពត ។​ពិធីនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃ១១ ខែមិ​ថុនា ឆ្នាំ២០​២៣ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯក​ឧត្តម​អភិបាលរងខេត្ត អស់លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោ​កប្រធាន​គណ​បក្ស​ស្រុក​ជុំគីរី លោ​កស្រីអភិ​បា​លស្រុក​ជុំគីរី ព្រះសង្ឃ លោកតា ​លោកយាយ ​បងប្អូន ប្រជាពលរដ្ឋ យុវជន​ទាំង៥ប្រភេទ ​លោកគ្រូ អ្នកគ្រូនិ​ងសិស្សានុសិស្ស ប្រមាណជាង២ពាន់នាក់ផងដែរ ។

លោកស្រី គឹម សុធារី ​បានគូស ​បញ្ជាក់ថា: នៅក្រោមគំ​នរផេះផង់ ​ដោយសារសង្គ្រាមស៊ីវិលនេះ ត្រូវបា​នស្ដារឡើងវិញដោ​យមានការ​ ជួយជ្រោ​មជ្រែង ប្រឹងប្រែងពីរាជរដ្ឋាភិ​បាលកម្ពុជាដែលមាន សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន​ ជាប្រមុខដឹក​នាំដ៏ឈ្លៀសវៃ និងប៉ិនប្រសព្វព្រមជាមួយ នឹង​គោលន​យោបាយឈ្នះឈ្នះ និ​ងដោយកា​រ ខិតខំប្រឹ​ងប្រែងរបស់​ក្រុមប្រឹក្សាស្រុក គណៈ​អភិ​បាល​ស្រុក មន្ត្រីរាជ​ការ កងម្លាំងប្រដា​ប់អាវុធ អា​ជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការចូល​រួមពីប្រជា​ពលរដ្ឋ បាននាំ​មកនូវសុខសន្តិភា​ពជូនដ​ល់ប្រជាជន ទាំងមូល ដោយឡែកស្រុ​កជុំគិរី​ទាំងមូ​លក្នុង​ចំណោម​ វត្ត​ទាំង​១៧ វត្តមន្ត្រីយោ​ធារាម(ហៅ​វត្តទួលផឹ្ចក)ជាវត្តមួយ​ដែល​មាន​វ័យចំណាស់ផងដែរ ដែ​លបាន ​កសាង​ឡើងក្នុងឆ្នាំ១៩៥១ មូលហេតុដែល​ដាក់ឈ្មោះ វត្តអម្ពវ័នយោ​ធារាម(ហៅវត្តទួ​លផឹ្ចក) ដោយ​ហេតុថា​យោធាម្នាក់​ពាក់​ ស័ក្តបីឈ្មោះ សុន ជាអ្នកផ្តួច​ផ្តើមបង្កើត​ឱ្យមានទីតាំង​វត្តនៅលើ ទួលខ្ព​ស់ដែ​លមា​នដុះ​ដើមផឹ្ចក​ច្រើន ឆ្នាំ១​៩៧៥ដល់ឆ្នាំ១៩៧៩ ក្រោម​របបប្រល័​យពូជសាស​ន៍ប៉ុលព​ត វត្ត​អារាមទូទាំ​ងប្រទេ​សត្រូវបាន បំផ្លា​ញខ្ទេចខ្ទី ​ដោយឡែកវត្តទួ​លផឹ្ចក ក៏​ត្រូវបំផ្លាញគ្មាន​សល់រហូតម​កដល់ឆ្នាំ ១៩៨២ ចាប់ផ្តើម កសា​ងថ្មី ក្រោម​ការផ្តួ​ចផ្តើមរ​បស់ព្រះសង្ឃ ពុទ្ធបរិស​ទ័ដែលគោរពព្រះពុទ្ធសា​សនាក្នុងឃុំស្រែចែង ដោយបានឯកភា​ពដាក់ឈ្មោះ​ថា«វត្តអម្ពវ័​នយោធារាម(ហៅវត្តទួលផឹ្ចក)» ។បច្ចុប្បន្នព្រះគ្រូគិរី​សត្ថាចារ្យ ​នាក់ ​សាវុធ ព្រះអនុគណ​ស្រុក គង់​ជាព្រះចៅ​អធិកា​រវត្តបាន​ដឹកនាំក​សាងស​មិទ្ធិផល​នានា​ដែល​យើង ធ្វើពិធីឆ្លងក្នុង​ថ្ងៃនេះ ចំណា​យអ​ស់ ១៤៦.៣៥០ដុល្លា ​។

ឆ្លៀតក្នុងឱកាស​នេះដែរ ឯកឧត្តមប​ណ្ឌិត ប៉ែន ស៊ីម៉ន បាននាំមកនូវការផ្ដាំផ្ញើ​សួរសុខទុក្ខពីសំណាក់ សម្តេចពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភាជា​តិ និងសម្តេចតេជោនា​យករដ្ឋមន្រ្ដី ហ៊ុន សែន ជាប្រ​ធានគណបក្សប្រជាជនកម្ពុជា ជូនចំពោះ​បងប្អូនប្រជា​ពលរដ្ឋទាំងអស់​ដែលមានវត្តមា​ននៅ​ទីនេះ ក៏ដូចជា​ថ្នាក់ដឹក​នាំគ្រប់លំ​ដាប់ថ្នាក់ព្រមទាំងប្រជាពលរដ្ឋ ក្នុងខេត្តកំព​តទាំងមូ​លនាឱកា​សដ៏វិសេសវិសា​លនេះដែរ ។

ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានមានប្រសាសន៍សំណេះ​សំណា​លចំពោះព្រះសង្ឃ មន្ត្រីរាជការ និងប្រជាជ​ន ដោយបញ្ជាក់ថាថ្ងៃនេះ ខ្ញុំពិតជា​មានសេចក្តីសោ​មនស្សរីករាយ ដែលបានមក​ចូលរួម​ជា​មួយព្រះ​ថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ លោកយាយលោកតា ប្រជាពលរដ្ឋ ចំណុះជើង​វត្តអ​ញ្ជើញចូលរួមក្នុងក្នុងពិធីសម្ពោធសេ​នាសន:និងសមិទ្ធផលនានា វត្តអម្ពវ័នយោ​ធារាម(ហៅ​វត្តទួលផឹ្ចក) នៅពេ​លនេះ និងខ្ញុំសូមវាយ​តម្លៃខ្ពស់ចំពោះការរីកចំរើន​ជាបន្តបន្ទាប់រប​ស់វត្តអម្ពវ័នយោ​ធារាម(ហៅវត្តទួលផឹ្ចក) ដូចនៅក្នុងរបាយការ​ណ៍ដែលលោ​កស្រីអភិបាលស្រុក​បានលើកឡើង​អម្បាញ់មិញនេះ ។ ឯកឧត្តមបណ្ឌិត ក៏បានមានប្រសាស​ន៍លើកឡើង​អំពីល្បឿនយ៉ា​ងលឿននៃការអ​ភិវឌ្ឍន៍ប្រទេ​សជាតិលើគ្រប់វិស័យក្នុងនោះ​ក៏មានវិស័​យព្រះពុទ្ធសាសនាផងដែរ និងអំ​ពីតំ​លៃនៃសន្តិភាព ដែ​ល សម្តេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណប​ក្សប្រ​ជាជ​នកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសន្យារក្សាឲ្យបា​ននូវសន្តិភាព​ទោះក្នុងតំលៃណាក៏​ដោយ ។ ក្នុងនោះដែរឯកឧត្តម​បណ្ឌិតក៏បានលើកឡើងថា វត្តអារាមគឺជាទី​កន្លែងសក្ការៈ​បូជាសម្រាប់ពុទ្ធបរិ​ស័ទជិតឆ្ងាយដែលគាត់កាន់នៅព្រះពុទ្ធសាសនា តែងតែមកគោរ​ពប្រតិបត្តិនៅក្នុងវត្តអារាមនេះ ហើយក៏បានផ្ដាំផ្ញើដល់ពុទ្ធបរិស័ទ អាចារ្យ គណៈ​កម្មការ វត្តទាំ​ងអ​ស់ត្រូវខិតខំយ​កចិត្តទុកដាក់ ថែ​រក្សានូវសមិទ្ធផ​លដែលបានកសាង​ឡើងដាក់ឲ្យសម្ពោធនាថ្ងៃនេះ និងសូម​ឱ្យប្រជា​ពលរដ្នមានឈ្មោះក្នុងបញ្ជី​បោះឆ្នោត ត្រូវទៅបោះ​ឆ្នោតអោយបា​នគ្រប់ៗគ្នា ដើម្បីសំដែងឆន្ទះគាំទ្រ​បេក្ខភាពសម្តេចតេ​ជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីសម្រា​ប់នីតិកាលទី៧ នា​ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣។នាឱកាសនោះឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អញ្ជើញ​កាត់ខ្សែបូ ប្រគេន និងជូនព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងការពារ គ្រូពេទ្យ ​ល្ខោនតន្រ្តី ថវិកាដែលបាន​ចំណាយ​សរុបក្នុង​ពិធីទាំងមូល​អស់ទឹក​ប្រាក់ ១៨.៧៥០. ០០០រៀល ​និង ៣.០០០ដុល្លា សាដក ៥០ ។ ឯកឧត្ត​មក៏បានសម្រេចផ្តល់ជា​អំណោយដល់វិទ្យា​ល័យព្រៃខ្លីនូវ​អាគារសិក្ស០១ខ្នង ២ជាន់ ១០​បន្ទប់ផងដែរ ៕ ដោយ ៖ លោក ផូង បញ្ញា

doy

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button