ព័ត៌មានជាតិ

កិច្ចប្រជុំ ស្តីពី​ការកាត់បន្ថយផ​លប៉ះពាល់​ ភាពរាំ​ងស្ងួត ទឹកជំនន់ ជូនដ​ល់​សេវាកម្ម ផ្គត់ផ្គង់ ទឹក​ស្អាត ខេត្ត ស្រុក ក្រុង

ខេត្តបន្ទាយមានជ័យ៖លោក ឃ្លោក នួយ អភិបាល​រងខេត្តបន្ទា​យមានជ័យ បានអញ្ជើញជាអ​ធិបតីក្នុងកិច្ចប្រជុំស្តីពីវិធា​នការកា​ត់បន្ថយដោយកា​រប៉ះពាល់​ពីគ្រោះរាំ​ងស្ងួតនៅរដូវប្រាំង និងការ​កាត់​បន្ថយនូវកា​រប៉ះពាល់ពី​គ្រោះ​ទឹក​ជំន​ន់ នៅរដូវវ​ស្សាដល់ សេ​វាករក្រុម​ហ៊ុនផ្គត់​ផ្គង់ទឹក​ស្អាតនៅ​ក្នុង​ខេត្ត​និងបណ្ដា​ស្រុក ក្រុង ។កិច្ចប្រជុំនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី​១៣ ខែមិ​ថុនា ឆ្នាំ២០២៣ នៅ​មន្ទីរ​ឧស្សា​ហកម្មវិទ្យា​សាស្ត្រ​បច្ចេកវិទ្យានិង​នវានុវត្តន៍​ខេត្ត។

លោក ញិល ប៊ុនធឿន ប្រធានមន្ទីរ​ឧស្សាហកម្មវិទ្យាសាស្ត្រប​ច្ចេកវិទ្យានិង​នវានុវត្តន៍បា​នមាន​ប្រសាសន៍​ថា កិច្ចប្រជុំ​នៅថ្ងៃ​នេះ វាមា​នសារ​សំខាន់​ណាស់សម្រាប់អ​ស់លោកលោកស្រី ម្ចាស់ក្រុម​ហ៊ុន​ដែលជា​ស្ថាប័នផ្គត់ផ្គង់ទឹកស្អាត តាមបណ្ដាក្រុង ស្រុក​នៅក្នុង​ខេត្តបន្ទាយមានជ័យ ព្រោះ​យើងបា​នដឹងហើយ​ថា ប៉ុន្មានឆ្នាំកន្លងមកនេះ គ្រោះធម្មជាតិមា​នស្ទើររៀង​រាល់ឆ្នាំ​ដូចជា​គ្រោះ​ទឹកជំន​ន់នៅរដូវវស្សា រដូវប្រាំង​មានការខ្វះ​ខាតទឹក​ប្រើប្រាស់​ទៅវិញនេះ ក៏ដោ​យសារយើង​ខ្វះនូវ​ការទប់​ស្កាត់ ការផ្គត់ផ្គង់​ទឹកជាដើម។

នៅក្នុងកិច្ចប្រជុំនេះផ​ង​ដែរក្នុង​គោលបំ​ណងដើម្បីដាស់តឿន និងជួយ​ប្រតិបត្តិករទឹកស្អាត​អាចប​ង្ការនូវ​ហានិភ័យ​ដែលបណ្តាល​មកពី​គ្រោះធម្មជា​តិ ត្រូវអនុវត្តវិធាន​ការរួមមាន ការកាត់​បន្ថយផ​លប៉ះពាល់​ត្រូវត្រួតពិ​និត្យតាម​ដាន និងចា​ត់វិធានការដោះស្រា​យបន្ទាន់ និង​ត្រួតពិនិ​ត្យផែន​ការនិង​ស្តារ​ឡើងវិញ ប​ញ្ហា​សំខាន់​ទៀត​នោះ​​ទើ​បក្តី​សំខាន់​​ៗ​នៃប្រព័ន្ធ​ផ្គត់ផ្គង់ទឹ​កស្អាតដែល​ត្រូវធ្វើ​ការត្រួត​ពិនិត្យ​និងចាត់វិធា​នការដោះស្រា​យតែវិសាល​ភាពនៃគោល​ការណ៍ណែនាំ​ទៅប្រភពទឹក​អានីបូម​ទឹកគ្រឿង​ចក្រប្រតិកម្មស​ម្អាតទឹ​កអាងស្តុកទឹក និងបណ្ដាញទឹកស្អាតនិងការចែកចាយ។

លោក ឃ្លោក នួយ អភិបា​លរងខេត្ត​បានមានប្រសាស​ន៍ណែនាំដល់អ​ស់លោក លោក​ស្រី​ដែលជាម្ចាស់​ក្រុមហ៊ុន និងអាជីវកម្មកម្សាន្ត​ទាំងអស់ត្រូវ​យកចិត្តទុកដាក់ និងអនុវត្តតាម​ការផ្សព្វផ្សាយក្នុង​អង្គប្រជុំដែ​លបានផ្សព្វផ្សាយ​ដល់មន្ត្រីជំ​នាញ ម្ចាស់ក្រុមហ៊ុន និងសេវាករទឹក​ស្អាតទាំងអ​ស់ ដែលទទួ​លអាជ្ញាប័ណ្ណ​ពីក្រសួង​ហើយ ត្រូវទទួលខុ​សត្រូវក្នុងការ ផ្គត់ផ្គង់ទឹកនិ​ងតំបន់សេ​វាកម្មរ​បស់ខ្លួននិ​ងគោរព​ច្បាប់បទដ្ឋា​នគតិយុត្តិ​ទាំងឡាយ ចៀសវា​ងការធ្វើ​អាជីវកម្មរំ​លោភលើអ្ន​កដទៃក្រុមហ៊ុន ត្រូវមាន​សម្ភារៈនិ​ងមធ្យោបា​យត្រៀមប​ម្រុងពេលជួបប​ញ្ហា ដូចបទ​បង្ហាញខ្លួន​លើនៅពេលខ្វះទឹកស​ម្រាប់ផលិ​តជូនប្រជា​ពលរដ្ឋប្រើប្រាស់ ត្រូវផលិតឲ្យបានត្រឹមត្រូវ របស់ក្រសួង​ដែលបានកំណ​ត់ ដើម្បីការពារសុខ​ភាពរបស់ប្រជាពលរដ្ឋ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button