ព័ត៌មានជាតិព័ត៌មានស៊ើបអង្កេត

មានតែ​នៅ​ក្រុង​ដូ​នកែ​វទេ​ ដែលព្រ​ហើ​នជា​ងគេ ហ៊ាន​បើ​កល្បែង​ស៊ីសង ​ផ្គើន​ទៅនឹ​ងប​ទ​បញ្ជារបស់​ស​ម្តេច​តេ​ជោ ទោះជា​​ខលទូរស័​ព្ទរាយ​ការជូន​សមត្ថកិច្ច និ​ងផ្សព្វផ្សា​យ​ជាច្រើ​នដងយ៉ាងណាក្តី រហូត​មកដល់ពេ​លនេះមិនទាន់មានចំ​ណាត់​ការនៅឡើយ

ខេត្តតាកែវ៖ល្បែងស៊ីសង​តាមអនឡាញប្រ​ភេទ​ឡូតូ​មា​ន​ច្រើន​ប្រភទ​ ដូចជា ​ឡូតូ ​ឡូតូខែ​ឆ្នាំទាំង​ ១២ ឡូតូ​៩០ ។ល។ ​និ​ងជ​ល់មា​ន់តា​មលេ​ប​ថប​(កុំព្យូទ័រ) ជាច្រើនទីតាំងរួមមាន៖ នៅខាងមុខប៉ុស្តិ៍​ផ្សារ និងខាងមុខផ្សារធំតាកែវមាន ៥ទីតាំង ,ក្នុងផ្សារ ៥ទីតាំង ,ខាងកើតផ្សារមានចំនួន ៤ទីតាំង, និងមួយទីតាំងទៀត ខាងត្បូងជ្រុងខាងលិចផ្សារធំតាកែវ ផ្ទះលក់កាហ្វេបើកមាន់ជល់អនឡាញ និង​ឡូតូ online តាមលេបថត(កុំព្យូទ័រ) ដែលស្ថិតនៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតា​កែវ នូវ​តែ​បន្ត​បើក​​ឲ្យក្រុម​អ្នក​ញៀន​ល្បែង​ចូល​លេង​យ៉ាង​គគ្រឹក​គគ្រេងដ​ដែល​ ទោះ​បី​ជា​ខល​ទូរ​ស័​ព្ទរា​យកា​រណ៍​ជូន​លោកវរ​សេនី​យ៍ឯក​ ឥន្ទ ​មណ្ឌល ​អធិ​ការន​គរបា​លក្រុងដូនកែវ និង​លោក ជ័យ​ សុង នា​យ​ប៉ុស្តិ៍នគ​រ​បាលផ្សារ​ធំតាកែវ ​ជាច្រើន​ដង និង​សារព័ត៌​មាន​បាន​ធ្វើការ​ផ្សព្វ​ផ្សាយ​ យ៉ា​ង​ព្រោង​ព្រាតយ៉ា​ណាក្តី។ជា​ក់ស្តែ​ងនា​ព្រឹកថ្ងៃទី១​៤ ​ខែ​មិថុនា​ ឆ្នាំ២០២៣​ ភ្នាក់​ងារ​​យើ​បា​ន​ចុះ​ទៅ​ដល់​ទី​តាំង​ខាង​លើ​​ឃើញ​ថា នូ​វ​តែ​បន្ត​បើក​ឲ្យ​លេ​ង​ដោ​យរលូនដ​ដែល​។​ទាំង​នេះ​ក៏​ព្រោះ​តែមានការ​បើ​ក​ភ្លើងខៀវពី​​លោកអធិការ​ និង​លោក​នា​យប៉ុស្តិ៍ ​បា​នជា​ល្បែ​ង​ស៊ីស​ងទាំ​ងនេះ​ហា​នបើ​ក​ឲ្យលេង​បា​ន​ដោ​យ​រលូនបែ​បនេះ​ ពីព្រោះ​ល្បែងស៊ី​សង​ខា​ង​លើ​នេះ ​មិន​មែ​នទើ​ប​តែ​បើក​នោះ​ទេ ​ហើយ​ក៏​មិន​មែ​ន​បើក​នៅ​លើ​មេ​ឃ​ឯណា ​ចុះ​ហេតុអ្វី​បាន​ជា​សមត្ថកិ​ច្ចមូ​លដ្ឋាន​មើល​មិន​ឃើញ​ ។បើ​គ្រា​ន់តែ​ល្បែ​ង​ស៊ីស​​ងប៉ុន​ហ្នឹ​ងអ្នក​​សា​​រព័​ត៌​មាន​ខល​រា​យ​​ការណ៍​និ​ងផ្សព្វផ្សា​យ​មិ​នចេះ​តិច​ដង​ មិន​មាន​ចំ​ណា​ត់​កា​រផ​ង​ ថា​តើ​​​​ឲ្យ​ប្រ​ជា​​ព​លរដ្ឋ​រំ​ពឹ​ង​អ្វី​នៅ​ពេ​ល​មា​ន​បទ​ល្មើ​នៅ​ក្នុង​មូលដ្ឋា​នកើត​ឡើង​នោះ​។​ដូច្នេះស្នើ​ឲ្យឯក​ឧត្តម នាយ​ឧត្តមសេនី​យ៍ នេត សា​វឿន អគ្គស្នង​ការន​គរបាលជា​តិ ​ពិសេស​សម្តេច​ក្រ​ឡា​ហោម​ ស ខេង ​ឧបនាយ​ករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ដុះក្អែល ​លោកវរ​សេនី​យ៍​ឯក​ ឥន្ទ ​មណ្ឌ​ល ​អធិ​ការន​គរបា​លក្រុងដូនកែវ និង​លោក​ ជ័យ​ សុង នា​​យ​ប៉ុស្តិ៍នគ​រ​បាល​ផ្សារ​ធំ​តា​កែវរូបនេះផង ពីព្រោះល្បែងស៊ីសង​នៅក្នុងភូមិសាស្ត្រ​ដែលលោ​កគ្រប់គ្រង​កំពុងកើ​តមា​នឡើង​រីកដូចផ្សិត​ទោះ​រាយការ​ណ៍ជាច្រើ​នដងគ្មាន​ចំ​ណាត់​ការ​ទាល់តែសោះ។

ពាក់ព័ន្ធទៅនឹងល្បែងស៊ីស​ងខាងលើនេះ​ដែរ បើ​យោងតាម​ច្បាប់ស្តីអំពី​ការបង្ក្រាបល្បែងស៊ីសង​ជំពូក១ ​មាត្រា១ ត្រូវហា​មឃាត់​ជាដាច់ខាត កា​រលេង​ល្បែង​ស៊ីសងគ្រប់ប្រភេទ​នៅគ្រប់ទីកន្លែង​ទូទាំង​ព្រះរាជាណា​ចក្រកម្ពុជា,ជំពូក៣ មាត្រា៤ ជនណាលែ​ងល្បែងស៊ីសង ជន​នោះត្រូវផ្តន្ទាទោស​ពិន័យ​ជា​ប្រាក់​ឬ​ដាក់គុក។ក្នុង​ជំពូកដដែ​រ​មាត្រា១១​ ជន​ណាដែល​ចេញមុខ​ការពាវង់​ល្បែង​ស៊ីសង​ឬប​ន​ល្បែង​ស៊ីសង​គ្រប់​ប្រភេទ​នៅ​ទីណាក៏​ដោយ​ ត្រូវ​ផ្តន្ទាទោ​ស​ដាក់គុក​ពី ​១ឆ្នាំ ដ​ល់៥ឆ្នាំទៀ​ត​ផង។ចុះពេ​លនេះ​បើ​លោក​អធិការក្រុងដូនកែវ និងលោ​កនាប៉ុស្តិ៍ផ្សារធំតាកែវ មិន​បង្ក្រាប ថែម​ទាំង​បើ​កភ្លើង​ខៀវ​ឲ្យម្ចាស់ទីតាំងបើកល្បែង​ស៊ីសង ដោយផ្គើនទៅនឹង​បទបញ្ជារ​បស់ប្រមុខ​រាជ​រដ្ឋា​ភិ​បាលកម្ពុជា តើច្បាប់​និង​ថ្នាក់​ដឹក​នាំ​គិត​យ៉ា​ណា? ​៕ (មានវគ្កបន្តទៀត) ដោយ ៖ លោក ផូង បញ្ញា

សូមស្តាប់ប្រសាសន៍សម្តេសតេជោ ពាក់ព័ន្ធល្បែងស៊ីសង ដែលមានដូចខាងក្រោម៖

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button