នគរបាលស្រុកព្រៃកប្បាស ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
ខេត្តតាកែវ៖ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំប៉ា ចុះបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយករណី នៅចំណុចផ្ទះរបស់ឈ្មោះ អ៊ិន វុត្ថា(ហៅតោ) ស្ថិតនៅភូមិជម្ពូព្រឹក្ស ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ(គេចខ្លួន) នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យដែលត្រូវកម្លាំងនគរបាលឃាត់ខ្លួនរួមមាន៖
១–ឈ្មោះ ឡាំងគ្រឿន សុធាវុទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអង្គក្រសាំង ឃុំព្រៃល្វា ស្រុកព្រៃកប្បាស។
២–ឈ្មោះ ឌឹប សំអឿន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិសំរោង ឃុំចំប៉ា ស្រុកព្រៃកប្បាស។
៣–ឈ្មោះ កេង ផាត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិភ្នំថ្នក់ ឃុំព្រៃស្លឹក ស្រុកទ្រាំង ។ វត្ថុតាងដែលដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសាធាតុញៀន០៥កញ្ចប់(ធំ១កញ្ចប់) ទូរស័ព្ទដៃ០១គ្រឿង ម៉ូតូ០១គ្រឿង ម៉ាកហុងដាC125 ពណ៍ទឹកប្រាក់ សេរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ តាកែវ 1AA-2904 ខ្សែក០១ខ្សែ ដែកកេះ០១ កែវសំរាប់ប្រើប្រាស់គ្រឿងញៀន០១(វត្ថុតាងជារបស់ម្ចាស់ផ្ទះឈ្មោះ អ៊ិន វុត្ថា ហៅតោ)។ក្រោយពីឃាត់ខ្លួនកម្លាំងបាននាំខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕ ដោយ ៖ លោក ផូង បញ្ញា