ព័ត៌មានជាតិ

បិទ​សន្និបាត ​បូកសរុបលទ្ធផ​លការងារ​ប្រចាំ​ឆ្នាំ២០២១ និង​លើកទិស​ដៅការងារឆ្នាំ២០២២ របស់​រដ្ឋ​បាល​ខេត្តកណ្តាល

ខេត្តកណ្តាល៖រដ្ឋ​បាល​ខេត្តកណ្តាល​នា​ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២​២ បានប្រារព្ធពិធីបិទ​សន្និបា​តបូ​ក​ស​រុបលទ្ធផលការងារ ប្រចាំឆ្នាំ២០​២១ និងលើកទិ​សដៅ​កា​រងារអនុវត្តបន្ត សម្រាប់ឆ្នាំ២០២២ របស់​រដ្ឋបាល​ខេ​ត្តកណ្តាល បន្ទាប់​ពីដំណើ​រការអស់រ​យៈពេ​ល០២ថ្ងៃកន្លងមកនេះ ក្រោមអ​ធិបតីភា​ពឯកឧត្តមអគ្គបណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិ​រញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល

 

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​នៃគណៈអភិបាលខេត្តកណ្តាល បានបញ្ជាក់ថា​ រយៈពេលពីរថ្ងៃនៃដំណើ​រកា​រសន្និបាត រដ្ឋបាលខេត្ត​បាន​រៀប​ចំធ្វើបទបង្ហាញ នូវរបាយកា​រណ៍សង្ខេប ស្ដីពីលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងា​រឆ្នាំ២០២២ ផ្សព្វផ្សាយ​លទ្ធផល អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព សំដៅ​លើក​កម្ពស់គុណភាពប្រសិទ្ធភាពការងារ របស់រដ្ឋបាលខេត្ត និងក្រុង ស្រុក ឃុំ សង្កាត់។ ផ្អែកតាម​ការសិក្សា អង្គប្រជុំទាំងមូល បានធ្វើការវា​យតម្លៃខ្ពស់ ចំពោះការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងប៉ិន​ប្រសព្វរបស់ស​ម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលរក្សាការពារបា​ននូវ​សុខសន្តិភាព និងស្ថេរភា​ពនយោបាយ ឯករាជ្យ បូរណភាពទឹកដី និងអធិបតេយ្យជាតិ ដាក់ចេញ​នូវគោលកា​រណ៍ វិធានការនានាបានទា​ន់ពេលវេលា និងមានប្រសិទ្ធភាព ក្នុងកា​រគ្រប់គ្រ​ងឆ្លើយតប​ជំងឺរា​តត្បាត​កូវីដ១៩ ដើម្បីសង្គ្រោះអា​យុជីវិតប្រជាពលរដ្ឋទូទាំងប្រទេស

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button