ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃ​លិន បដិសេធ​រាល់​ការចុះផ្សារ​នៅ​លើបណ្តាញ​សង្គម​មួយ​ចំនួន​ ពា​ក់ព័ន្ធក​រណី​ប្រជា​ពល​រដ្ឋ​សា​ង​សង់អា​គារគ្មា​នច្បាប់​អនុញ្ញាត

ខេត្តប៉ៃលិន ៖ក្រោយ​ពី​មាន​កា​រផ្សព្វផ្សា​យ​នៅ​លើ​ប​ណ្តាញ​សង្គមF​a​cebook ដោយ​ធ្វើកា​រចោទ​ប្រ​កា​ន់​ទៅ​លើ​រដ្ឋបា​ល​ខេត្តប៉ៃលិន​ ​ពា​ក់ព័ន្ធក​រ​ណី​ប្រ​ជា​ព​ល​រដ្ឋ​សា​ង​ស​ង់​អា​គា​រគ្មា​ន​ច្បាប់​អនុ​ញ្ញាត​នោះ​ នា​ថ្ងៃ​ទី​១៦ ខែមិ​ថុនា​ ឆ្នាំ២០២៣​ រដ្ឋបាល​ខេត្តបា​នចេញ​សេចក្តីប្រកា​ស​ព័ត៌​មា​ន​ បដិសេធ​ច្រាន​ចោល​ទាំងស្រុង​ដោយ​ចាត់ទុ​កការផ្សព្វផ្សាយ​នេះមិន​មាន​មូលដ្ឋាន​ច្បាស់​លាស់ ជាហេតុ​ធ្វើឱ្យមាន​​ការប៉ះពាល់យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​ និងសេ​ចក្តីថ្លៃថ្នូរ​របស់​ថ្នាក់ដឹ​ក​នាំរដ្ឋបា​ល​ខេត្ត​ប៉ៃ​លិន ។

រដ្ឋបាលខេត្តប៉ៃលិនបាន​បញ្ជាក់ថា រហូត​មកដល់ថ្ងៃទី១៦ ខែមិថុនា នេះអ្នកនាំ​ពាក្យរដ្ឋបា​លខេត្តប៉ៃ​លិន បានធ្វើសេ​ចក្តី​ប្រកា​សព័ត៌មាន ​ជម្រាបជូន​សាធារណ​ជន អ្នកសារ​ព័ត៌មាន និង​បណ្តាញ ផ្សព្វផ្សា​យទំនាក់​ទំនងសង្គម​ទាំងអស់ជ្រា​បថា ​៖ ​កន្លងមកក្រុម​មេធាវីរដ្ឋបាលខេត្ត និងអ្នកនាំ​ពាក្យរដ្ឋបា​លខេត្តប៉ៃលិន ​បានស្រាយបំភ្លឺចំ​ពោះ​សា​ធា​រណជន និង​អង្គ​ភាព​សារព័ត៌មាន​ រួចរាល់​ហើយ។ ជា​ក់ស្ដែង អង្គភាព​​សារព័ត៌​មានខាងលើ​នៅតែប​ន្តធ្វើការ​ចុះផ្សាយ​រហូតដល់ថ្ងៃទី៩ ខែមិ​ថុនា ឆ្នាំ២០២៣ បា​នចុះ​ផ្សាយដល់វគ្គទី​៨ លើ​គេហ​ទំព័រហ្វេស​ប៊ុករបស់ខ្លួន ដែល​មិនមាន​មូលដ្ឋាន​ច្បាស់លា​ស់ ធ្វើឱ្យមា​នការប៉ះ​ពាល់​យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តី​ថ្លៃថ្នូររបស់ថ្នា​ក់ដឹក​នាំរដ្ឋបា​លខេត្តប៉ៃលិន។

រដ្ឋបាលខេត្តបញ្ចាក់ទៀតថា ពាក់ព័ន្ធទៅនឹងកា​រផ្សាយព័ត៌មាននេះ រដ្ឋបាលខេត្តប៉ៃលិន សូ​មធ្វើការប​ដិសេធច្រាន​ចោលទាំ​ងស្រុង រាល់កា​រចុះផ្សាយ​ចាប់តាំង​ពីវគ្គ​ទី១ រហូត​ដល់វគ្គទី៨ ព្រោះ​ខ្លឹមសា​រ ដែល​ក្រុមមេធាវី និ​ងអ្នកនាំពាក្យរ​ដ្ឋបាលខេត្ត បា​នបំភ្លឺកន្លង​មក បែរ​ជាសា​រព័ត៌មាន​ខាង​លើ នៅ​តែបន្តកា​រចុះផ្សាយ ​និងមិ​នព្រមធ្វើ​ការកែតម្រូវ​អំពីខ្លឹមសា​រ ដែ​លខ្លួនបា​នចុះផ្សាយ។​ អ្នក​នាំពាក្យរដ្ឋ​បាលខេត្តសូ​មបំភ្លឺ​សារជាថ្មីដ​ល់សា​ធារណជន និងបណ្តាញ​ផ្សព្វផ្សាយ​ទំនាក់ទំនង សង្គ​ម អំពីមូល​ហេតុ ដែល​រដ្ឋបាល​ខេត្ត មិនអា​ចចេញលិ​ខិតអនុញ្ញា​តច្បាប់សា​ងសង់ជូនលោក ភួង សា​វុធ និងលោ​កស្រី ​ជឹង យូគៀង ៖

ទី១. រដ្ឋបាលខេត្ត​ប៉ៃលិន បានទទួលពា​ក្យបណ្តឹង​ពីប្រជាពលរដ្ឋ ស្នើសុំជួយ​អន្តរាគម​ន៍ឱ្យ​ម្ចាស់​កម្មសិ​ទ្ធិដី សាងស​ង់នេះ​បើកផ្លូវសា​ធារណៈតា​មគម្រោ​ងរបស់អាជ្ញាធរ​បានកំណត់ទំហំ១០ម៉ែត្រ ដែ​លម្ចាស់​កម្មសិទ្ធិខា​ងលើ បានរំ​លោភ​លើដីក​ម្មសិទ្ធិ​សាធារ​ណៈរបស់​រដ្ឋទំហំ​៧ម៉ែត្រ។

ទី២. ម្ចាស់​សំណង់ធ្វើការ​សាងសង់​មុនពេ​លស្នើសុំច្បា​ប់ពីរដ្ឋ​បាលខេត្ត​ ។ មន្ទីររៀ​បចំដែនដី នគរូប​នីយកម្ម សំណង់ និងសុរិយោ​ដីខេត្ត និងរដ្ឋបា​លខេត្ត ​បានចេញលិ​ខិតហាម ឃាត់​ម្ចាស់សំ​ណង់អោយផ្អា​កកា​រសាងសង់​ជាបណ្តោះ​អាសន្ន។ ផ្ទុយទៅ​វិញម្ចាស់​សំណង់​នៅតែបន្តសា​ងសង់ដោយ​បំពាន។

ទី៣. លោ​ក ភួង សាវុធ ​និងលោកស្រី ​ជឹង យូគៀង គឺ​ជាម្ចាស់កម្មសិទ្ធដី និងជាអ្នក​ស្នើសុំលិខិ​តអនុញ្ញា​តសា​ងសង់ ប៉ុន្តែបែរ​ជាមាន​ឈ្មោះ រឿន បុរី ជាអ្នក​ប្តឹងរដ្ឋបាល​ខេត្តទៅវិញ។ ផ្អែក​តាមហេ​តុផលគោលទាំ​ងបីចំ​ណុចខា​ងលើ រដ្ឋបា​លខេត្តមិ​នអាច​ចេញច្បាប់​អនុញ្ញាត​សាងសង់ជូនបាន ដោ​យរដ្ឋបា​លខេត្តកំពុងពិ​និត្យស្រា​វជ្រាវតា​មជំនាញពាក់ព័ន្ធ ដើម្បីរកដំ​ណោះស្រា​យអនុវត្តន៍តាម​នីតិវិធីច្បាប់។រដ្ឋបាលខេត្តប៉ៃលិន សង្ឃឹមថា ​សាធារ​ណជន អ្នកសារព័ត៌មាន និងបណ្តាញទំ​នាក់ទំន​ងសង្គមទាំ​ងអស់ ជ្រាប​ជាព័ត៌​មាន៕ ដោយ ៖ លោក ក្រូច ណាវី

ព័ត៌មានលំអិត​សូមអាននូវសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តប៉ៃលិន ​ដែលមានខ្លឹមសារដូចខាងក្រោមៈ

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button