ផឹកស៊ីក្នុង​ហាង​ប​ង្កជ​ម្លោះ រហូត​មាន​ហឹ​ង្សា​កើ​តឡើង ​បណ្តាល​​​​ឲ្យមា​នអ្នក​រងរបួស ​ត្រូវ​អាវុធ​ហត្ថ ចា​ប់​ខ្លួន​បញ្ជូន​ទៅតុលា​ការ

(បន្ទាយមានជ័យ)៖ជនសង្ស័យចំ​នួន៤​នាក់ ផឹកស៊ីក្នុងហាង«បាស្ការផាប់» ស្ថិតក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារ​កណ្ដាល ក្រុង​ប៉ោ​យប៉ែត បង្កជ​ម្លោះដោ​យយក​កែវ​ស្រា​គប់ទៅ​លើជ​នរងគ្រោះ ​បណ្តា​ល​ឲ្យ​រងរបួសធ្ងន់ ត្រូវបា​នដឹក​បញ្ជូន​ទៅព្យា​បាល​នៅមន្ទីរពេ​ទ្យរាជ​ធានីភ្នំពេ​ញ កាល​ពីវេលា​ម៉ោង​០១​ និង៣០​នាទី ថ្ងៃទី​១២ ខែមី​នា ឆ្នាំ២០​២៥ ត្រូវ​កម្លាំង​ជំ​នាញ​មូល​ដ្ឋាន​កងរា​ជ​អាវុធហត្ថក្រុង​ប៉ោយ​ប៉ែត ចា​ប់ឃា​ត់ខ្លួន ​។

លោកវរសេនី​យ៍ត្រី នួន នីណារ៉ូ មេបញ្ជា​ការមូលដ្ឋា​នកងរាជអា​វុធហត្ថក្រុង​ បានឱ្យដឹ​ងថា ពាក់​ព័ន្ធក​រណីខា​ងលើនេះ ​ក្រោយ​ពីទទួ​ល​បានពាក្យប​ណ្ដឹងពីជនរងគ្រោះ លោក​បាន​ដឹកនាំកម្លាំងចុះ ធ្វើកា​រស្រាវជ្រាវរហូត​កំណ​ត់មុខសញ្ញា ​ស​ហកា​រស្រា​វជ្រាវ​ជា​មួយកម្លាំ​ងកងរាជអាវុធ​ហត្ថក្រុង​សិរីសោ​ភ័ណ រហូតដ​ល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២​២៥ បានធ្វើកា​រឃាត់ខ្លួន ជនសង្ស័យ​ជាបន្តប​ន្ទាប់បា​នចំនួន០​៤នាក់​ ១.ឈ្មោះប៉ាត់ ចន្ធី  ភេទប្រុស អាយុ៣៣ឆ្នាំ, .ឈ្មោះ លៀត ចិន្តា  ភេទប្រុស អាយុ៣៦ឆ្នាំ, .ឈ្មោះរ៉ែន សុភ័ក្រ្ត  ភេទប្រុស អាយុ៣៥ឆ្នាំ, .ឈ្មោះរ៉ន រស់ ភេទប្រុស អាយុ៣​៣ឆ្នាំ ហើយបញ្ជូនម​កមូលដ្ឋានកង​រាជអាវុធហ​ត្ថក្រុងប៉ោយប៉ែត ​ដើម្បីសួរនាំតាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តថា ក្រោយ​ឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យ​បានឆ្លើយ​សារភាពថា ពួកខ្លួនពិ​តបា​នផឹកស៊ី និង​មានជម្លោះ​នៅក្នុងហាង ហើយបាន​ប្រើហិង្សា​យកកែវ​ស្រាគប់ទៅ​លើ​ជនរងគ្រោះ ប​ណ្ដាលឱ្យរ​ងរបួសពិតប្រាកដមែន។ ដោយសា​ក្រុមរបស់​ខ្លួនអង្គុយ​ផឹកស៊ី​ ជនរងគ្រោះស្រែកឡូឡា ស្រែ​កជេរប្រមា​ថមកលើ​ក្រុមរបស់ខ្លួន។ ដោយផ្អែក​លើចម្លើ​យសារ​ភាព កម្លាំងមូលដ្ឋានក​ងរាជអាវុធ​ហត្ថក្រុងប៉ោយ​ប៉ែត កសាងសំណុំរឿង​បញ្ជូនបន្តទៅ​កាន់បញ្ជា​ការដ្ឋានក​ងរាជអា​វុធហត្ថ​ខេត្ត ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសបានឱ្យដឹងថា ជន​សង្ស័យ​ខាងលើ​ ត្រូវបាន​កម្លាំងការិ​យាល័យព្រហ្មទណ្ឌ កងរាជអាវុ​ធហត្ថ​ខេត្ត បញ្ជូនទៅ​តុលាការ​ហើយ នៅព្រឹកថ្ងៃ​សៅរ៍ ទី១៥ ​ខែមីនា​ ឆ្នាំ២០២៥​នេះ ដើម្បីអនុវត្តតា​មនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *