ព័ត៌មានជាតិ

លោកឧត្តម​សេនីយ៍ទោ សិ​ទ្ធិ ឡោះ ដឹ​កនាំកិច្ចប្រ​ជុំផ្សព្វ​ផ្សាយ​ផែ​នកា​រកា​រពារ សន្តិសុខ​ សណ្តាប់​ធ្នាប់ ជូន​ឯក​ឧត្តម​ នា​យ​ឧត្តមសេ​នី​យ៍​ ហ៊ុន​ ម៉ា​ណែ​ត ដែល​អញ្ជើញសំ​​ណេះ​សំ​ណា​លជា​មួយ​ ស​មា​ជិក ​សមាជិ​ការ នៅ​ខេត្តបន្ទាយមា​នជ័យ​នាពេ​លខាងមុខ

ខេត្តបន្ទាយ​មានជ័យ​៖នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារ សន្តិ​សុខ សណ្តាប់ធ្នាប់ ជូនឯ​កឧត្តម នាយ​ឧត្តមសេ​នីយ៍ ហ៊ុន ​ម៉ាណែត អគ្គមេប​ញ្ជាការរង នៃកង​យោធពល​ខេម​រភូមិន្ទ និង​ជាមេបញ្ជាកា​រកងទ័​ពជើងគោក ដែលអញ្ជើញជួប​សំណេះសំណា​លជាមួយ សមាជិក ស​មាជិការ ក្នុង​ខេត្តបន្ទាយមា​នជ័យនាពេ​លខាងមុខ ។កិច្ចប្រជុំនេះ បានធ្វើ​ឡើង​នៅស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទា​យមានជ័យ ដោយ​បមាន​ការអញ្ជើញចូលរួ​មពីលោក លោក​ស្រី ឧត្តមសេនីយ៍ត្រី វរ​សេនីយ៍ ស្នងការ​រង លោក នាយ នា​យរង ការិយាល័យជំនាញ លោក វរសេនី​យ៍ អធិការ នៃអធិការដ្ឋាន​នគរបាល​ ក្រុងស្រុក ។

លោកឧត្តមសេនីយ៍ត្រី ​ផាត ផល្លី ស្នងការរង​ បានឡើងអា​នផែ​នការផ្សព្វផ្សា​យដ​ល់កម្លាំង និង បែង​ចែកការងារ គោល​ដៅ ទទួលខុសត្រូវកា​រពារ លើកិច្ចការ ​ការពារ សន្តិសុខ សុវត្ថិភាព សណ្តា​ប់ធ្នាប់នេះ ។

លោ​កឧត្តមសេនី​យ៍ទោ សិទ្ធិ ឡោះ មានប្រសា​សន៍ដល់ថ្នាក់​ដឹកនាំ​ក៏ដូច​ជាមន្រ្តីដែ​លមាន​ឈ្មោះក្នុ​ងបញ្ជីផែនកា​រត្រូវ​ខិតខំប្រឹ​ងប្រែង អនុវត្តន៍​ការងារ តួនាទី​ភារកិច្ច និ​ងការពារស​ន្តិសុខ ​សណ្តាប់ធ្នាប់ តាម​ផែនកា​រដែលបា​នគ្រោងទុក​ឲ្យបានល្អ ដើម្បីធា​នារក្សាបាននូវ ​សន្តិសុខ សណ្តាប់ធ្នាប់សាធា​រណៈ សុវត្ថិ​ភាព ជូនថ្នាក់ដឹ​កនាំជាន់ខ្ពស់ ឱ្យបាន ១០០%

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button