បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន
ខេត្តបន្ទាយមានជ័យ៖សង្ស័យមានវិបត្តិដោយសារមានជំងឺប្រចាំការច្រើនមុខពេក បានធ្វើឲ្យបុរសជាជនជាតិប៊ែលស្ស៊ិច សម្រេចចិត្តចង.ក សម្លាប់ខ្លួនឯងនៅក្នុងបន្ទប់ទឹកបង្កការភ្ញាក់ផ្អើលនាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា សាកសពមានឈ្មោះ ROBERT ARTHUR VANOIRBEEK ភេទប្រុស អាយុ ៦៨ឆ្នាំ ជនជាតិ ប៊ែលស្ស៊ិច កាន់លិខិតឆ្លងដែនលេខ EK ៣២៥៣៦១ (លិខិតឆ្លងដែនហួសសុពលភាព)។
លោកវរសេនីយ៍ឯក សៅ សារឿន បន្តថា តាមការបំភ្លឺពីឈ្មោះ នីន រស្មី ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ជាអ្នកផ្តល់ផ្ទះអោយជនជាតិប៊ែលស្ស៊ិច ស្នាក់នៅបានបំភ្លឺថា ខ្លួនបានជួលផ្ទះនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត សំរាប់ដាក់សម្ភារះលក់ដូរ ពុំបានស្នាក់នៅនោះទេ។នៅក្នុងអឡុងឆ្នាំ២០១៧ (ពុំចាំថ្ងៃ ខែ ) មានជនជាតិប៊ែលស្ស៊ិច ភេទប្រុស បានមកសុំខ្លួនស្នាក់នៅក្នុងផ្ទះខាងលើ ដោយមានការស្រណោះអាណិតគាត់ ខ្លួនក៏បានអោយគាត់ស្នាក់នៅក្នុងផ្ទះខាងលើនេះ និងអោយលុយគាត់ទិញអីហូបក្នុង០១ថ្ងៃ ២០០០០រៀល (ពីរម៉ឺនរៀល)។ ក្រោយមកនៅថ្ងៃទី០៥ ខែមិថុនា គាត់មានអាការះមិនស្រួលខ្លួន ខ្លួនក៏បាននាំគាត់ទៅគ្លីនិចឯកជន ពេលនោះគ្រូពេទ្យបានធ្វើការត្រួតពិនិត្យ ឃើញមានជំងឺលើសឈាម រលាក់ក្រពេះ និង រលាក់ពោះវៀន ហើយពេទ្យបានអោយថ្នាំគាត់លេប និងអោយត្រឡប់មកផ្ទះវិញ។លុះដល់ថ្ងៃទី ១៧ ខែមិថុនា វេលាម៉ោង ១០ និង ៣០នាទី ខ្លួនក៏បានមកបន្ទប់កើតហេតុ ដើម្បីរៀបចំឥវ៉ាន់លក់ដូរ ពេលមកដល់ បានឃើញទ្វាបន្ទប់(ទ្វាដែករូត) មិនបានបិទទេ ដោយបើកចំហបន្តិច ហើយខ្លួនក៏បានទាញទ្វានោះបើក ក៏ស្រាប់តែពេលនោះឃើញគាត់ចង.ក សម្លាប់ខ្លួននៅមុខបន្ទប់ទឹកស្លាប់បាត់ទៅហើយ។
លោកអធិការបញ្ជាក់ទៀតថា នៅវេលាម៉ោង ១៣ និង ០០នាទី ដោយមានការសម្របសម្រួលពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ បានបង្កើតគណះកម្មាការត្រួតពិនិត្យលើសាកសព ដោយមានសមាសភាពចូលរួមជាច្រើនរូបរួមាន៖នាយការិយាល័យនគរបាលបច្ចេកទេសខេត្ត,អធិការរងទទួលផ្នែកកោសល្យវិច្ច័យក្រុង,នាយផ្នែក នគរបាលបច្ចេកទេសក្រុង,នាយផ្នែក គំនូសប្លង់ និង ថតរូប,នាយរងប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែត,នាយរងផ្នែកគ្រប់គ្រងជនបរទេស,គ្រូពេទ្យកោសល្យវិច្ច័យ នៃមន្ទីរពេទ្យបង្អែកប៉ោយប៉ែត និងក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត ។ ក្រោយពីធ្វើការរត្រួតពិនិត្យជាលទ្ធផល ឃើញថា សាកសពពិតជាស្លាប់ដោយសារ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនឯង ពុំពាក់ព័ន្ធទៅនឹងអំពើឃាតកម្មនោះទេ។បន្ទាប់មកជំនាញប្រគល់សាកសពជូនទៅនាយកដ្ឋាននគរបាលបច្ចេកទេសវិទ្យាសាស្រ្ត ដើម្បីយកទៅរក្សាទុកនៅក្រុមហ៊ុនឈ្មោះ JOHN ALLISON MONKHOUSE រាជធានីភ្នំពេញ តាមការស្នើសុំរបស់ស្ថានទូតសាមី៕