កុមារកំព្រា នៅមណ្ឌលកុមារកំព្រាវិសាខា នៃក្តីសង្ឃឹម វត្តខ្ចាស់ ទទួលបានអំណោយពីឯកឧត្តម ស សុខា និងលោកជំទាវ តាមរយះស្នងការនគរបាលខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅរសៀល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ នាំយកគ្រឿងឧបភោគ បរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី ចែកជូនដល់កុមារកំព្រាចំនួន ១២៣នាក់ ដែលកំពុងស្នាក់នៅ និងរៀនសូត្រ នៅមណ្ឌលកុមារកំព្រាវិសាខា នៃក្តីសង្ឃឹមវត្តខ្ចាស់ ។
នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានផ្តាំផ្ញើរដល់ក្មួយៗ
- ត្រូវខិតខំរៀនសូត្រ ទាន់ខ្លួននៅក្មេង ដើម្បីយកចំណេះជំនាញ ទៅប្រកបរបរចិញ្ចឹមជីវិតនាពេលអនាគត និងចូលរួមអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន
– សម្រាប់ក្មួយៗ ដែលគ្រប់អាយុត្រូវទៅធ្វើអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរឲ្យបានទាន់ពេលវេលា
- ចំពោះក្មួយៗដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត កុំភ្លេចទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។
អំណោយដែលត្រូវផ្តល់ជូនកុមារកំព្រា នៅមណ្ឌលកុមារកំព្រាវិសាខា នៃក្តីសង្ឃឹម វត្តខ្ចាស់រួមមានៈ អង្ករ ចំនួន០២តោន,មី ចំនួន០៥កេសធំ,ត្រីខ ចំនួន ០៨ កេសធំ និង០៥ យួរ ,អាវកីឡា ចំនួន ១៥០អាវ,សាច់ក្រក ចំនួន១២kg,ត្រីប្រាហ៊ឺម ចំនួន ១០ kg,ឆៃប៉ូវផ្អែមចំនួន១០ kg, ត្រីងៀតចំនួន ១៥ kg, ងៀតសាច់ជ្រូក ០៤kg, ទឹកដោះគោជូ ០៥ កេស និងនំប័ងផ្អែម២៤០នំផងដែរ ៕