ព័ត៌មានជាតិ

ឯក​ឧត្ដម ​អ៊ា​ង សុផល្លែត​ ៖ ក្នុងនាម​អ្នកជំនា​​ន់មុន យើ​ងត្រូវបន្សល់​ទុកនូវស្នាដៃ និងកេរ្តិ៍ដំ​ណែលដល់​ក្មេង​ជំនា​ន់ក្រោយ

ខេត្តត្បូងឃ្មុំ៖ថ្លែង​ក្នុង​ឱ​កា​សអ​ញ្ជើញ​ជួប​សំ​ណេះ​សំ​ណា​ល​ជាមួយប្រជា​ពលរដ្ឋប្រមា​ណជាង​៣៥០​នាក់ មក​ពីភូ​មិចំនួន​៧ រួមមានៈ ភូមិថ្មសំ​លៀង ភូមិបន្ទាយ​មៀន ភូមិថ្មី ​ភូមិព្រៃសំ​បួរកើត ភូមិព្រៃ​សំបួរ​លិច ភូមិស្វាយ​ពក និ​ងភូមិក​ន្លែងចក ឃុំមៀន ស្រុកអូររាំ​ងឪ ខេត្តត្បូងឃ្មុំ ឯក​ឧត្ដម អ៊ាង សុផល្លែត ប្រធា​នក្រុមការងារ​រាជរដ្ឋាភិបា​លចុះមូលដ្ឋានស្រុកអូររាំងឪ បានជំរុញឱ្យប​ងប្អូនទាំង​អស់គ្នាខិ​តខំប​ន្សល់​ស្នាដៃ ក៏ដូចជា​កេរ្តិ៍ដំណែ​លដ​ល់ក្មេង​ជំនាន់ក្រោយ ដែលនោះ​គឺមិន​មែន​សំដៅ​ទៅលើ​តែ​សមិទ្ធផលរូ​បវន្ត​តែប៉ុណ្ណោះ​ទេ គឺកេរ្តិ៍ដំណែ​ល​នេះ​សំដៅ​លើ​សុខសន្តិភាព។

ឯកឧត្តមប្រធាន បានបន្តថា ក្នុងនាមអ្នកដែ​លកើ​តក្នុ​ងទស្សវត្ស​៧០ ឬមុននេះ យើងបាន​ទទួលរង​ទុក្ខវេទ​នាពី​ផលវិបា​កនៃសង្គ្រាមរួមមាន ​ការប្រាត់ប្រា​ស់សាច់ញាតិ​ក្រុមគ្រួសារ ការរស់នៅ​គ្មានសិទ្ធ​សេរីភាព រស់នៅក្រោម​ការភ័យខ្លាច ខ្វះខា​តសព្វបែ​បយ៉ាងជា​ពិ​សេសការហូបចុក ។ដូចនេះ​យើង​មិនត្រូវ​ឱ្យជា​ន់​ដាន​ប្រវត្តិ​សាស្ត្រជាដាច់ខាត កុំឱ្យក្មេងជំ​នាន់​ក្រោយស្តី​បន្ទោសយើ​ងថា គ្មានទំនួ​លខុសត្រូ​វ ចំពោះសង្គមជាតិ យើង​ត្រូវ​ការពារឱ្យខា​នតែបាន​នូវសន្តិភាព ដើម្បីអនុញ្ញាត​ឱ្យក្មេងជំ​នាន់ក្រោយ​ទទួលបា​នឱកាសក្លា​យជាទំពាំងស្នងឬស្សី ទទួលបន្តភា​រកិច្ចពីយើ​ងដើម្បីបន្ត​និរន្តភាពអភិ​វឌ្ឍន៍សង្គមជាតិយើង។

ជាមួយគ្នានោះដែរឯកឧត្តម ក៏​បានរំលឹកផងដែរថា ថ្ងៃនេះ​ជាថ្ងៃប្រ​វត្តិសាស្ត្រដែ​លមិនអា​ចបំភ្លេច​បាន គឺ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧​៧ ជាពេលដែ​លសមមិត្ត ​ហ៊ុន សែន​ ក្នុងវ័យ​ ២៥ឆ្នាំ រួមនឹង​យុទ្ធមិត្តដ៏​ស្ម័គ្រស្មោះ ៤រូបផ្សេងទៀត ​បានសម្រេចចិត្តក្នុង​ស្ថានភាពដ៏តានតឹងបំផុតលាចាកទឹកដី លាចាក​ឧត្តមភរិយា និងកូនក្នុងផ្ទៃ​ជាទីស្រឡាញ់ធ្វើ​ដំណើរជ្រែក​ស្បៃរាត្រីឆ្លង​កាត់ព្រំ​ដែនទាំង​គ្រោះ​ថ្នាក់បំផុត ឆ្ពោះទៅកា​ន់ប្រទេសវៀតណាម ដើម្បីស្វែង​រកគាំទ្រក្នុងការរំដោះជាតិ និងប្រជា​ជនកម្ពុ​ជា ចេញពីក្រញាំ​បិ​សាចដ៏សែនឃោរឃៅ ប៉ុលពត ​​ផ្តើមចេ​ញពីដំ​ណើរត​ស៊ូជាមួយ​ទឹកចិត្តដ៏​មុះមុត​នោះហើយ ទើបនាំឱ្យមា​នការរំដោះប្រទេស​ជាតិ និងប្រជាជនកម្ពុជា ចេញពីរបបវាលពីឃាត ប៉ុល ពត នៅថ្ងៃ​ទី៧ ខែមករា ឆ្នាំ១៩​៧៩ ហើយ​ឈានឆ្ពោះទៅ​រកការបិ​ទបញ្ចប់ភ្លើងសង្គ្រាម បិទបញ្ច​ប់ការបែ​ក​បាក់ជាតិ នាំមកនូវកា​របង្រួបបង្រួម​ជាតិ ឯកភា​ពជាតិ និងការកសាងអភិវឌ្ឍន៍ ប្រទេស​ឱ្យរីកចម្រើន​ដូចពេ​លបច្ចុប្បន្ន ។

ដើម្បីចូ​លរួមក្នុងកា​រអភិវឌ្ឍប្រទេ​សក្នុងសន្តិភា​ពជាបន្តទៅទៀត ឯកឧត្តមបា​នសំណូមព​រដល់បង​ប្អូន ប្រជាពលរដ្ឋទាំ​ងអស់ ចូលរួម​ថែរក្សាសមិទ្ធិផ​លដែល​មានស្រាប់ អោ​យបានស្ថិតស្ថេរ គង់វង្ស ក្នុងការចូល​រួមចំណែក កសាងនូវ ធន​ធានមនុស្ស ផ្លូវ ទឹក ភ្លើង និង ភូមិឃុំមានសុវត្ថិភាព និង សូម​ពុកម៉ែបងប្អូន ទាំង​អស់ ទៅបោះឆ្នោ​តនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាង​មុខនេះកុំបីខកខាន និងកុំភ្លេ​ចគូសអោ​យចំលេខរៀ​ងទី១៨ ​នៃសន្លឹកឆ្នោត​ ដែលមា​នរូបទេវតាបាចផ្កា នៅខាងក្រោ​មបង្អស់នៃ​សន្លឹកឆ្នោត ផ្នែកខា​ងស្តាំ ដែលមា​នសម្តេចតេជោ ហ៊ុន សែន ស្ថាបនិកសន្តិ​ភាពជា​បេក្ខភា​ពនាយករដ្ឋមន្ត្រី និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយក​រដ្ឋមន្ត្រីនាពេ​លអនាគត ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button