វិធីបើកបវេសនាកាលថ្មី ដល់សមនៈសិស្ស ក្នុងវត្តរតនារាមផ្សារកណ្ដាល ក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ ៖ ការសិក្សារៀនសូត្រគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ជាថ្នាលបណ្ដុះបណ្ដាលធនធានមនុស្ស ទាំងពុទ្ធចក្រទាំងអាណាចក្រ ឱ្យមានការរីកចម្រើន ។ព្រះតេជគុណ ភី ចិន នាយករងសាលាពុទ្ធិកៈបឋមសិក្សា ម៉ាចសដ្ឋារាមមានឫទ្ធិ តំណាងព្រះអង្គគ្រូ តែមម៉ាច នាយកសាលាពុទ្ធិកសិក្សា ម៉ាចសដ្ឋាមានរិទ្ធ មានសង្ឃដីកាបែបនេះ ក្នុងពិធីបើកបក្សវេសនកាលថ្មី ២០២៣ –២០២៤ ដែលមានសមនៈសិស្សសរុបចំនួន ៩៨ អង្គ/នាក់ នាព្រឹកថ្ងៃទី២១ខែមិថុនា ឆ្នាំ២០២៣ ស្ថិតក្នុងបរិវេណវត្តរតនារាម ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ព្រះតេជគុណ ភី ចិន បានមានសង្ឃដីកា អំណរគុណ ចំពោះឯកឧត្តម លោកជំទាវ សប្បុរសជន អាជីវករទាំងអស់ ដែលតែងតែបរិច្ចាគធនធាន ចូលរួមចំណាយជួយ ជាសម្ភារៈ ថវិការ ដល់សាមណៈសិស្សឲ្យបានរៀនសូត្រ ដើម្បីបានធនធានមនុស្សយ៉ាងពិតប្រាកដនិងមានប្រសិទ្ធភាព។
ព្រះធម្មញ្ញាណ ប៉ុក ចំរើន ព្រះគ្រូអនុគុណក្រុងប៉ោយប៉ែត ព្រះអង្គមានសង្ឃដីកាថា ការសិក្សារៀនសូត្រ គឺមានសារៈសំខាន់ណាស់ទាំងព្រះសង្ឃ ទាំងក្រហ័ស ព្រោះថាបើយើងសាងផ្នួសហើយមិនបានរៀនសូត្រនោះ ពេលលាចាកសិក្ខាបទវិញគឺក្លាយជាមនុស្សល្ងង់ខ្លៅជាក់ជាពុំខាន ដូច្នេះបើបួសគឺត្រូវតែរៀនសូត្រជាដាច់ខាត។
ព្រះអង្គគ្រូធម្មញ្ញាណ ប៉ុក ចំរើន បានមានសង្ឃដីកាបន្ត ផ្ដាំផ្ញើដល់សមនៈសិស្សទាំងអស់ខិតខំរៀនសូត្រត្រង់ត្រាប់ ស្ដាប់លោកគ្រូ កសាងអំពើល្អជាពិសេសគោរពឱ្យបានខ្ជាប់ខ្ជួន អត្តចរិតនិងជាឲ្យផុតចាកការប្រព្រឹត្តអំពើអបាយមុខផ្សេងៗ ដូចជាការសេពគ្រឿងញៀនជាដើម។
ចុងបញ្ចប់នៃកម្មវិធី គណៈអធិបតីបានថ្លែងអំណរគុណ ចំពោះម្ចាស់សទ្ធា និងបានប្រគេនសម្ភារៈសិក្សាមួយចំនួនដល់សមណ:សិស្ស ទាំង ៩៨អង្គ/នាក់។ គូសបញ្ជាក់ផងដែរថា នាថ្ងៃដដែលនេះផងដែរក៏បានរៀបចំពិធីដង្ហែ ព្រះអង្គធំព្រះនាម ព្រះសិអារ្យមេត្រី ដើម្បីដង្កល់លើបាល័ង្គ ក្នុងបរិវេណវត្តរតនារាមផ្សារកណ្ដាលនេះផងដែរ៕