ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំរចនាសម្ព័ន្ធ ដឹកនាំសាខាថ្មីនៃគណៈកម្មាធិការគណបក្សមូលដ្ឋាន គ.៩៨
(រាជធានីភ្នំពេញ)៖ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន សមាជិកគណៈកម្មាធិការណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន គ.៩៨ នាព្រឹកថ្ងៃសៅរ៍ទី២៤ ខែមិថុនា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំរចនាសម្ព័ន្ធដឹកនាំសាខាថ្មីនៃគណៈកម្មាធិការគណបក្សមូលដ្ឋាន គ.៩៨។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បាននាំយកការផ្តាំផ្ញេីសួរសុខទុក្ខពីសំណាក់សម្តេចប្រធានគណបក្សជូនសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់គ្នាផងដែរ។
ជាមួយគ្នានោះដែរឯកឧត្តមបណ្ឌិត ក៏បានថ្លែងការកោតសរសេីរខ្ពស់ចំពោះសមាជិក សមាជិកា ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់បម្រេីប្រជាពលរដ្ឋ ក្នុងនាមមន្ត្រីគណបក្សប្រជាជនកម្ពុជា ហេីយ ឯកឧត្តមបណ្ឌិតក៏បានលេីកទឹកចិត្តឱ្យសមាជិក សមាជិកាត្រូវរួមគ្នាបន្តសកម្មភាពដែលបម្រេីផលប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជា តាមគន្លងសន្តិភាព និងការអភិវឌ្ឍន៍ ដែលជាមរតកដ៏មានតម្លៃរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសគឺកេីតចេញពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា៕