អភិបាលខេត្តបន្ទាយមានជ័យ ប្រគល់ ប័ណ្ណសរសេីរដល់មន្រ្តីសុខាភិបាល នៃរដ្ឋបាលខេត្ត ដែលបានចូលរួមចំណែកលះបង់កម្លាំងកាយចិត្តក្នុងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នាពេលកន្លងមក
ខេត្តបន្ទាយមានជ័យ:ក្នុងពិធីប្រគល់ប័ណ្ណសរសើររបស់រាជរដ្ឋាភិបាលជូនដល់មន្ត្រីសុខាភិបាលក្នុងខេត្តបន្ទាយមានជ័យ ដែលបានចូលរួមចំណែកលះបង់កម្លាំងកាយចិត្តក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នាពេលកន្លងមក ឯកឧត្តម អ៊ុំ រាត្រីអភិបាលនៃគណៈអភិបាលខេត្ត ថ្លែងការបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះមន្ត្រីសុខាភិបាលទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តផ្តល់សេវាបម្រើសុខភាពជូនដល់ប្រជាជន ពិសេសក្រោមការដឹកនាំឲ្យការងារគ្រប់គ្រងប្រយុទ្ធនឹងជំងឺកូវីដ១៩ នាពេលកន្លងមក ដែលធ្វើឲ្យខេត្តបបន្ទាយមានជ័យ ទទួលបាននូវការកោត ពីប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ខិតខំស្វែងរកគ្រប់មធ្យោបាយស្វះស្វែងរកការចាក់វ៉ាក់សាំងដើម្បីការពារជំងឺកូវីដ១៩ ដោយឥតគិតថ្លៃជូនដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ទទួលបានភាពជោគជ័យល្អប្រសើរ ។
ឯកឧត្ដមបានបន្តថា នៅក្នុងដំណាក់កាលប្រយុទ្ធនឹងជំងឺកូវីដ១៩ ពិសេសសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានភាពប៉ិនប្រសប់ បញ្ញាញាណដ៏មហាអស្ចារ្យ ដោយតម្កល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរបស់បងប្អូនប្រជាជន ព្រមទាំងការខិតខំតស៊ូខ្នះខ្នែង ជម្នះគ្រប់ឧបសគ្គ ដើម្បីលើកស្ទួយវឌ្ឍនភាពសេដ្ឋកិច្ចសង្គម ដោយការអភិវឌ្ឍប្រទេសជាតិគ្រប់វិស័យ និងនៅគ្រប់កាលៈទេសៈ ដោយឡែកនៅក្នុងខេត្តបន្ទាយមានជ័យ ឯកឧត្តមអភិបាលខេត្តបានយកចិត្តទុក យ៉ាងខ្ពស់ក្នុងការអភិវឌ្ឍ ក្នុងការអនុវត្តនូវបទបញ្ជានិងការដឹកនាំយ៉ាងសកម្មមោះមុតដោយមិនគិតពីការលំបាកនឿយហត់ទាំងយប់ទាំងថ្ងៃ ក្រោមការចូលរួមយ៉ាងសស្រាក់សស្រាំ ពីថ្នាក់ដឹកនាំពីកងកម្លាំងប្រដាប់អាវុធអាជ្ញាធរមូលដ្ឋានមន្ទីរអង្គភាពជុំវិញខេត្ត យុវជនស្ម័គ្រចិត្តអង្គការដៃគូឯកជនសប្បុរសជននិងប្រជាជននៅតាមមូលដ្ឋានកៀកស្មា ប្រជុំដោយមិនរាថយក្នុងកាលៈទេសៈ និងពេលវេលាដ៏លំបាករាប់មិនអស់ តែធ្វើឲ្យលទ្ធផលនៃការប្រយុទ្ធទប់ស្កាត់នូវជំងឺកូវីដ១៩ ក្នុងខេត្តបន្ទាយមានជ័យទទួលបានលទ្ធផលល្អប្រសើរបើគិតមកដល់ពេល យើងបានគ្រប់គ្រងស្ថានភាពកូវីដ១៩បានកាន់តែល្អប្រសើរឡើង៕