មេបញ្ជាការ មេបញ្ជាការរង វរសេនាតូចថ្មើរជើងលេខ៥១៤ អញ្ជើញចុះស្វ័យត្រួតពិនិត្យទស្សនកិច្ចសិក្សាការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ របស់អង្គភាពកងអនុសេនាធំ និងកងអនុសេនាតូចចំណុះ
(បន្ទាយមានជ័យ)៖នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ បានអញ្ជើញចុះស្វ័យត្រួតពិនិត្យទស្សនកិច្ចសិក្សា ការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ របស់កងអនុសេនាធំ និងអនុសេនាតូច ចំណុះវរសេនាតូចថ្មើរជើងលេខ៥១៤។ អញ្ជើញចូលរួមមាន មេបញ្ជាការរង ជំនួយការវរសេនាតូច មេបញ្ជាការកងអនុសេនាធំ និងមេបញ្ជាការកងអនុសេនាតូចចំណុះ។
លោកមេបញ្ជាការ បានអញ្ជើញទស្សនាតាមខ្លឹមសារនីមួយៗនិងបាន ថ្លែងកោតសរសើរដល់អង្គភាពកងអនុសេនាធំ និងអង្គភាពកងអនុសេនាតូចចំណុះ ខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការដែលថ្នាក់លើប្រគល់ជូន និងអនុវត្តន៍តួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការ កសាងអង្គភាពរឹងមាំលើគ្រប់វិស័យ។
ក្នុងនោះដែរលោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១ បានដាក់ផែនការ ឱ្យបន្តខិតខំការងារកសាងហេដ្ឋារចនាសម្ព័ន្ធបង្កបង្កើនផល និងចិញ្ចឹមសត្វ បន្ថែមលើគោលរបបហូបប្រចាំថ្ងៃ សម្រាប់កម្លាំងជួរមុខ និងកម្លាំងត្រៀមក្នុងទីតាំង ក៏ដូចជាគ្រួសារយោធិនក្នុងអង្គភាព និងមួយចំនួនលើសតម្រូវការ លក់ទៅទីផ្សារ សន្សំថវិកា កសាងក្នុងអង្គភាពនីមួយៗ រួមជាមួយបន្តអនុវត្តន៍ វិធានការ៣កុំ ៣ការពារ និង វិធានការសុខាភិបាល៕