សិក្ខាសាលាស្តីពីបច្ចុប្បន្នភាព និងលទ្ធផលនៃការឆ្លេីយតប ចំពោះ មេរោគអេដស៍ ក្នុងខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ ទីក្រុងរួមគ្នាពន្លឿនការឆ្លើយតប ដើម្បីបញ្ចប់ការរើសអើងជំងឺអេដស៍នេះ។លោក ហុឹល រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យ មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាស្ដីពីបច្ចុប្បន្នភាពនិងលទ្ធផលនៃការឆ្លើយតប នឹងមេរោគអេដស៍ក្នុងខេត្តបន្ទាយមានជ័យ ដែលរៀបចំឡើងដោយគណៈកម្មការប្រយុទ្ធប្រឆាំង នឹងជំងឺអេដស៍ ដែលសង្កេតឃើញថា ជំងឺអេដស៍នាពេលបច្ចុប្បន្ននេះកំពុងតែមានការផ្ទុះឆ្លងឡើងវិញគួរឲ្យកត់សម្គាល់ និងបារម្ភជាច្រើនគឺឆ្លងតាមរយៈបុរសស្រឡាញ់បុរស។ សិក្ខាសាលានេះ ធ្វើឡើងនៅសាលាខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។
លោកវេជ្ជបណ្ឌិត គីលីន ពិសី ប្រធានកម្មវិធីអេដស៍ខេត្ត បានមានប្រសាសន៍ថា សិក្ខាសាលានៅថ្ងៃនេះគឺក្នុងគោលបំណងបង្ហាញអំពីការវិភាគស្ថានភាពរីករាលដាលនៃមេរោគអេដស៍នៅឆមាសទីមួយ នៅក្នុងខេត្តនិងក្នុងប្រទេសកម្ពុជាពិនិត្យ និងកំណត់ពីបទអន្តរាគមន៍សំខាន់ៗ ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍និងលទ្ធផលអនុវត្តនិងកម្មវិធីអេដស៍នាពេលកន្លងមក និងលើកទិសដៅយុទ្ធសាស្ត្រអនុវត្តបន្តឈានឆ្ពោះទៅកម្ពុជា ៣.០នៅឆ្នាំ២០៣០ជាសកល។ពង្រឹងលើការចូលរួមជាពហុវិស័យឆ្លើយតបនឹងបទអន្តរាគមន៍នៃការអនុវត្តនូវគម្រោងសមាហរណកម្មអេដស៍ទៅក្នុងផែនការវិនិយោគឃុំ សង្កាត់ ស្របតាមកម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍នៃខេត្តបន្ទាយមានជ័យ។ នេះខណៈជាតិពង្រឹងការទំនាក់ទំនងនិងកិច្ចសហការល្អរវាងគណៈកម្មាធិការលេខាធិការដ្ឋានខេត្ត និងអ្នកពាក់ព័ន្ធនានាដើម្បីអនុវត្តនូវបទអន្តរាគមន៍ប្រយុទ្ធនឹងជំងឺអេដស៍ប្រកបដោយភាពរលូន និងមានប្រសិទ្ធភាព ចែករំលែកនូវព័ត៌មាននិងបទពិសោធលើកម្មវិធីអេដស៍កាមរោគការសម្របសម្រួលដំណោះស្រាយ នូវឧបសគ្គជួបប្រទះក្នុងពេលអនុវត្តកម្មវិធីនៅក្នុងខេត្តបន្ទាយមានជ័យ។
លោក ហុឹល រ៉ាយ៉ា អភិបាលរងខណ្ឌបានមានប្រសាសន៍ថា សិក្ខាសាលាស្តីពីមេរោគអេដស៍ជំងឺអេដស៍នាថ្ងៃនេះពិតជាមានសារសំខាន់ណាស់ចំពោះយើងទាំងអស់គ្នាហើយសង្ឃឹមថាវគ្គសិក្ខាសាលានេះ នឹងផ្តល់ជូននូវចំណេះដឹងពិសេសការទប់ស្កាត់ការរីករាលដាលនៃជំងឺអេដស៍យើង ត្រូវចងចាំថាមេរោគអេដស៍ពីបានកើនឡើងដល់ពាក់ព័ន្ធនឹងការធ្វេសប្រហែសរបស់មនុស្ស និងអ្នកពាក់ព័ន្ធ នឹងបទល្មើសផ្សេងៗទៀតដូចជា ការជួញដូរកេងប្រវ័ញ្ចផ្លូវភេទលើស្ត្រីកុមារការជួញដូរប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្សតាមគ្រប់រូបភាពដែលទាក់ទងនឹងវិស័យទេសចរណ៍ជាដើម។
លោកបានបន្តថា កម្ពុជាបានក្លាយទៅជាប្រទេស នាំគ្នានៅលើពិភពលោក ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ហើយយើងក៏អបអរសាទរនូវការជោគជ័យរបស់កម្ពុជាហើយសម្លឹងទៅរកថ្ងៃមួយ ដែលកម្ពុជាគ្មានការគំរាមកំហែងជំងឺអេដស៍និងប្ដេជ្ញាចិត្តសម្រេចគោលដៅនៅឆ្នាំ២០២៥ឲ្យទទួលបានភាពជោគជ័យ ៕