ព័ត៌មានជាតិ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សម្រេចបណ្តេញ​តំណាង​ក្រុមហ៊ុនហ្វេសប៊ុក​ចេញពីកម្ពុជា

រាជធានីភ្នំពេញ៖ដោយពិនិត្យ​ឃើញ​ភាព​មិន​ប្រក្រតី​នៃ​សេវា​របស់ក្រុមហ៊ុន​​​ហ្វេសប៊ុក (Facebook) សម្រាប់​អ្នក​ប្រើប្រាស់នៅកម្ពុជា ដូចជា ការបង្កើតគណនីក្លែងបន្លំ ហានិភ័យលើទិន្នន័យឯកជន ការប្រើប្រាស់​ និង​ការ​ប្រមូល​ទិន្នន័យ​ឯកជន ការផ្សព្វផ្សាយ​ព័ត៌មានក្លែងក្លាយ កង្វះគណនេយ្យភាព​និងតម្លាភាព​ និង​ការជ្រៀត​ជ្រែក​​ចូល​កិច្ចការនយោបាយរបស់ប្រទេសជាអាទិ៍ ទើបក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សម្រេចបណ្តេញ​តំណាង​ក្រុមហ៊ុនហ្វេសប៊ុក​ចេញពីកម្ពុជា​​​ និងបញ្ឈប់​រាល់សកម្មភាព ដូចជា ភាពជាតំណាង​របស់​ក្រុមហ៊ុន​ ទំនាក់ទំនង​ជាមួយរាជរដ្ឋាភិបាល និងកិច្ចសហការ​ដៃគូក្នុងវិស័យឯកជននៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីពេលនេះតទៅ។ព័ត៌មានលំអិតសូមអាននូវសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ដែលមានខ្លឹមសារដូចខាងក្រោម៖

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button