ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបម៉ាករីវ៉ូ(Revo)បុករថយន្តបាឡែន រួចជ្រុលទៅបុកម៉ូតូដឹកស្មៅ បណ្ដាលឲ្យគាបជាប់ទៅនឹងរថយន្តធ្លាក់ផ្លូវស្លាប់ភ្លាមៗ នៅនឹងកន្លែង

ខេត្តសៀមរាប: ពិតជាគួរឱ្យរន្ធត់ណាស់បុរសវ័យប្រមាណ២០ឆ្នាំម្នាក់ ត្រូវរថយន្តស៊េរីទំនើបម៉ាករីវ៉ូ(Revo)មួយគ្រឿងបានបុកជាមួយរថយន្ត camry បាឡែន រួចក៏ជ្រុលទៅបុកម៉ូតូម៉ាកសង់មួយគ្រឿងទៀតដែលកំពុងដឹកស្មៅ គៀបជាប់និងរថយន្តម៉ាករីវ៉ូ(Revo)ធ្លាក់ផ្លូវ បណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ នៅលើកំណត់ផ្លូវជាតិលេខ៦ ខាងកើតរង្វង់មូលក្រឡាញ់
ស្ថិតនៅក្នុងឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

បើតាមប្រភពព័ត៌មានពីម្ចាស់រថយន្តcamry បាឡែន ពាក់ស្លាកលេខភ្នំពេញ 2AG-0504 បានឲ្យដឹងថា មុនពេលកើតហេតុខ្លួនបានបើកបរក្នុងទិសដៅពីខេត្តបន្ទាយមានជ័យ ទៅក្រុងសៀមរាប ពោលពីរលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវរថយន្តមួយគ្រឿងទៀតម៉ាករីវ៉ូ (Revo)
ពាក់ស្លាកលេខភ្នំពេញ 2BI-0431 បើកបរក្នុងទិសដៅផ្ទុយគ្នាពីកើតទៅលិចពោលគឺពីក្រុងសៀមរាប ឆ្ពោះទៅខេត្តបន្ទាយមានជ័យ ក៏បានបុករថយន្តបាឡែនពេញទំហឹង រួចក៏ជ្រុលបុកម៉ូតូមួយគ្រឿងទៀតមាកសង់ពាក់ស្លាកលេខ ឧត្តរមានជ័យ 1D-4400 ដែលកំពុងដឹកស្មៅ គៀបជាប់រថយន្តធ្លាក់ផ្លូវបណ្ដាលឲ្យម្ចាស់ម៉ូតូស្លាប់នៅនឹងកន្លែងយ៉ាអាណោចអាធម៌ ចំណែករថយន្ត camry បាឡែនរងការខូចខាតមួយចំហៀងខាងឆ្វេងយ៉ាងដំណំ សំណាងហើយអ្នកនៅក្នុងរថយន្ត camry បាឡែនជិះគ្នា ៥នាក់មានទាំងក្មេងផងនោះមិនមានអ្នកគ្រោះថ្នាក់។

ក្រោយពីរកើតហេតុកម្លាំងនគរបាលផែនចរាចរណ៍ បានចុះមកដល់ទីតាំងបានធ្វើការឃាត់ខ្លួនអ្នកបើករថយន្តបង្ក នាំយកទៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ។ ចំណែកសាកសព ត្រូវបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកមធ្យោបាយពាក់ព័ន្ធទាំងអស់ត្រូវបានស្ទួចយកទៅរក្សាទុកនៅអធិការនគរបាលក្រុងរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់តាមក្រោយ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button