ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

ម៉ូតូ និងម៉ូតូបុកគ្នា បណ្តាលឲ្យម្នាក់បាក់ភ្លៅខាងស្ដាំ និង ២នាក់ទៀតរងរបួសស្រាល នៅស្រុកមេសាង

ខេត្តព្រៃវែង៖ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ បណ្ដាលឲ្យយុវតីម្នាក់ បានរងរបួសធ្ងន់ធ្ងរ (បាក់ភ្លៅខាងស្ដាំ) និងមនុស្សប្រុស-ស្រី ២នាក់ទៀត រងរបួសស្រាល នៅវេលាម៉ោង ៨ និង១០នាទីព្រឹក ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចផ្លូវក្រាលកៅស៊ូស្ថិតក្នុងភូមិក្រសាំងកន្ត្រៃ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ។

ប្រព័ត៌មានបានឲ្យដឹងថា យុវតីដែលរងរបួសធ្ងន់បាក់ភ្លៅខាងលើ មានឈ្មោះ ឡេត សុលា ភេទស្រី អាយុ ១៤ឆ្នាំ រស់នៅភូមិចារ ឃុំព្រៃរំដួល ស្រុកមេសាង ខេត្តព្រៃវែង បើកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ ព្រៃវែង 1Q.8849 ឌុបគ្នាម្នាក់ពីក្រោយ ឈ្មោះ ពៅ ស្រីនាង ភេទស្រី អាយុ ១៤ឆ្នាំ នៅភូមិត្រពាំងស្គន់ ឃុំជីផុច ស្រុកមេសាង (គ្មានមួកសុវត្ថិភាពទាំង ០២នាក់) បើកបរក្នុងទិសដៅពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុ បានបុកជាមួយម៉ូតូ ០១គ្រឿងដែលជិះបញ្ច្រាសទិសគ្នា ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ផ្លាកលេខ ព្រៃវែង 1U.6641 បើកដោយឈ្មោះ យឿង សំណាង ភេទប្រុស អាយុ ៤២ឆ្នាំ (មានមួកសុវត្ថិភាព) មានឌុបកូនស្រីម្នាក់ពីក្រោយឈ្មោះ សំណាង ស្រីណុន ភេទស្រី អាយុ ១២ឆ្នាំ ទាំង ០២នាក់ រស់នៅភូមិក្រសាំងកន្ទ្រៃ ឃុំជីផុច ស្រុកមេសាង បណ្តាលឱ្យឈ្មោះ ឡេត សុលា រងរបួសធ្ងន់ (បាក់ភ្លៅខាងស្តាំ) និងឈ្មោះ ពៅ ស្រីនាង និងឈ្មោះ យឿង សំណាង រងរបួសស្រាល ។

ក្រោយកើតហេតុភ្លាម កម្លាំងនគរបាលខេត្តព្រៃវែង បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងហៅរថយន្តសង្គ្រោះ នៃមន្ទីរពេទ្យបង្អែកស្រុកមេសាង យកទៅសង្គ្រោះព្យាបាល ។ រីឯយុវតីឈ្មោះ ឡេត សុលា ដែលរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារយកទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ ។

រីឯវត្ថុតាង ម៉ូតូទាំង ២គ្រឿង នគរបាលបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេសាង រង់ចាំដោះស្រាយគ្នាតាមមតិវិធីច្បាប់ជាក្រោយ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button