ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកបក្សប្រជាជនកម្ពុជា ជាង ២៥០០នាក់ នៅស្រុកព្រះនេត្រព្រះ

ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី០៥ ខែកក្តដា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសន៍រូបត្ថម្ភក៍ បណ្ឌិត ម៉ៅ ម៉ាល័យ អញ្ជើញជាអធិបតីក្នុង ពិធីជួបសំណេះសំណាលជាមួយសមាជិកបក្សប្រជាជនកម្ពុជា ជាង ២៥០០នាក់ នៅស្រុកព្រះនេត្រព្រះ ចំថ្ងៃទី ៥ នៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ ។ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ប្រធានគណ:កម្មាធិការគណបក្សមូលដ្ឋានខ២៧ និងជាប្រធានក្រុមការងារចុះជួយស្រុកស្វាយចេក និងលោក លោកស្រី  សមាជិក សមាជិការ ប្រមាណជាង ២៥០០ នាក់ផងដែរ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងថា ក្នុងនាមគណបក្សប្រជាជនកម្ពុជា តាំងនាមតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ សូមប្តេជ្ញាបន្តការខិតខំប្រឹងប្រែងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្រជាពលរដ្ឋ ធានានូវសន្តិភាព សន្តិសុខ និងការអភិវឌ្ឍន៏ ប្រកបដោយចីរភាព លើកកម្ពស់ជីវភាពរស់នៅសុខដុមរមនាក្នុងសង្គម គោរពតម្លៃមនុស្ស ប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌ ។

ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្ថែមដោយសង្កត់ធ្ងន់ថា ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់គណបក្សប្រជាជនដឹកនាំសម្តេចតេជោ ហ៊ុន សែនដែលបានលះបង់អ្វីៗទាំងអស់ដើម្បីតែសុខសន្តិភាព អាយុជិវិតជាតិ និងប្រជាជននោះ សូមបងប្អូនជនរួមជាតិ សមាជិក ទាំងអស់សូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបទេវតាបាចផ្កាជាសញ្ញាសំគាល់ និងមានលេខរៀងទី១៨ ក្នងសន្លឹកឆ្នោតឲ្យបានគ្រប់ៗគ្នា នៅតាមការិយាល័យបោះឆ្នោតក្នុងភូមិ ឃុំ សង្កាត់រៀងខ្លួននៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីជ្រើសតាំងសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ដើម្បីបន្តមានអ្វីៗគ្រប់យ៉ាងកាន់តែរីកចម្រើន ជីវភាពកាន់តែសម្បូរសប្បាយគ្រប់ៗគ្នា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button