បុរស់បែកថ្នាំម្នាក់ ប្រច័ណ្ឌប្រពន្ធ នាំកូនស្រីឡើងដើមឈើបម្រុងធ្វើអត្តឃាត ត្រូវប្រពន្ធលួងលោមអោយចុះ កម្លាំងនគរបាលយកដាក់មណ្ឌលនៅក្រុងសិរីសោភ័ណ
ខេត្តបន្ទាយមានជ័យ៖មានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយបុរស់ម្នាក់បែកថ្នាំប្រច័ណ្ឌប្រពន្ធ នាំកូនស្រីឡើងដើមឈើបម្រុងធ្វើអត្តឃាត ត្រូវប្រពន្ធលួងលោមអោយចុះកម្លាំងនគរបាលយកដាក់មណ្ឌលនៅល្ងាចថ្ងៃទី០៥ ខែកក្តដា ឆ្នាំ២០២៣ នៅព្រៃក្បែមាត់ស្ទឹងទឹកថ្លា ស្ថិតភូមិ.សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។បុរស់បែកថ្នាំមានឈ្មោះ ប៉ែន សន អាយុ៤៤ឆ្នាំ និងប្រពន្ធឈ្មោះ តឿន សុផល អាយុ៣៣ឆ្នាំ កូនស្រីអាយុ៦ឆ្នាំ រស់នៅភូមិ.សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរៈសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានប្រាប់ថា៖ក្រោយទទួលព័ត៌មានបានដឹងមានបុរស់ម្នាក់នាំកូនស្រីឡើងដើមឈើបម្រុងធ្វើអត្តឃាតសំលាប់ខ្លួននៅព្រៃក្បែរមាត់ស្ទឹងទឹកថ្លារួមមានលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបាននាំកម្លាំងនគរបាល កងរាជអាវុធហត្ថទៅដល់កន្លែងឃើញបុរស់បាននាំកូនស្រីនៅលើដើមឈើកម្ពស់ប្រមាណ៤ទៅ៥ម៉ែត្រ ពីដីនៅនិងបង្គៀបឈើដែលបម្រុងធ្វើអត្តឃាតដោយលោតរឺចងករ។
លោកបានបញ្ជាក់ថា៖លោកអោយស្ត្រីជាប្រពន្ធប្រើពាក្យសំដីលួងលោមរដូចជា(បងនាំកូនយើងចុះពីដើមឈើមកដីមក អាណិតកូនស្រីគ្នាអត់ដឹងអីទេចាំយើងដោះស្រាយគ្នា)ក្រោយទទួលការលួងលោមប្តីបានចុះមកដល់ដីសមត្តកិច្ចសួរនាំយកទៅធ្វើតេស្តរកឃើញប្រើប្រាស់គ្រឿងញៀនទើបសុំយោបល់ប្រពន្ធយកទៅដាក់នៅក្នុងមណ្ឌលកែប្រែ ដើម្បីបន្សាបគ្រឿងញៀន។
លោកវរៈសេនីយ៍ឯក ស៊ី ឌី បានបញ្ជាក់ថា៖តាមទទួលព័ត៌មានពីប្រពន្ធបុរស់ជាប្តីនាំកូនស្រីទៅលើដើមឈើនៅអំឡុងម៉ោង១រហូតដល់ម៉ោង៤រសៀលទើបដឹងដោយខលទូរស័ព្ទទៅប្រពន្ធអោយមកយកសាកសពនៅដើមឈើក្បែរមាត់ស្ទឹងទឹកថ្លា ដឹងហើយប្រពន្ធបានរាយការណ៍ជូនសមត្ថកិច្ចអោយជួយអន្តរាគមន៍ ព្រោះប្តីប្រើប្រាស់គ្រឿងញៀនហើយប្រច័ណ្ឌប្រពន្ធនាំកូនឡើងដើមឈើគម្រាមធ្វើអត្តឃាតលតរឺចងកសម្លាប់ខ្លួន។
ស្ត្រីជាពន្ធបានបញ្ជាក់ថា៖ប្តីរបស់គាត់គឺជាប្តីក្រោយរឺចុងដែលបានគ្នារយៈពេលជាង៨ឆ្នាំបានកូនស្រី១អាយុ៦ឆ្នាំនិងមានកូនដើមពេញវ័យនៅពេលដែលម្តាយមិននៅផ្ទៈកូនស្រីតែងតែក្លាចឪពុកចុងមិនហ៊ានចូលផ្ទៈប្តីចុងរបស់គាត់ពេលប្រើប្រាស់គ្រឿងញៀនតែងតែវ៉ៃធ្វើបាប និងគម្រាមហើយប្រច័ណ្ឌប្រពន្ធដាក់អ្នកនេះអ្នកនោះរហូត និងប្រើហឹង្សាប្រពន្ធនិងកូនស្រីទើបសម្រេចអោយយកដាក់មណ្ឌលកែប្រែនិងបន្សាបគ្រឿងញៀន៕