ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេ​នីយ៍ ហ៊ុន ​ម៉ាណែត និងលោកជំទា​វ ឧបត្ថម្ភស័ង្កសី ជូនប្រជាពល​រដ្ឋរ​ងគ្រោះ​ដោ​យគ្រោះ​មហន្តរា​យធម្មជា​តិផ្សេងៗ

(បន្ទាយមានជ័យ)៖នាថ្ងៃសុក្រ ៥ រោ៦ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២​០២៣ ស័ង្កសី ចំនួន៧០០០សន្លឹកដែលជាអំណោយដ៏ថ្លៃថ្លារប​ស់ឯកឧត្តម នាយឧ​ត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេ​បញ្ជាការរង នៃកង​យោធពល​ខេមរភូមិន្ទ មេបញ្ជាការ កង​ទ័ពជើងគោក និង​លោកជំទាវ ​ពេជ ចន្ទមុន្នី ផ្តល់ជូ​នអង្គភាព ​កងពលតូច​ថ្មើរជើង លេខ៥១ សម្រាប់​ជួយដល់គ្រួ​សារយោធិន និងប្រ​ជាពលរដ្ឋ ដែ​លមានជី​វភាពជួបកា​រលំបាក ជាពិសេ​សប្រជាព​លរដ្ឋរង​គ្រោះដោយគ្រោះ​មហន្តរាយធម្មជា​តិផ្សេងៗ ដូច​ជាខ្យល់កន្រ្តាក់​ និងទឹក​ជំនន់។ ល។

អំណោយ​ត្រូវបានក្រុម​ការងារជំនួយកា​រ ឯកឧត្តម ​នាយឧត្តមសេ​នីយ៍ មេ​បញ្ជាការក​ងទ័ពជើងគោក ប្រគ​ល់ជូន មេបញ្ជាកា​រ កងពល​តូចថ្មើរជើង​លេខ៥១ ដើម្បីរក្សាទុក នៅទីបញ្ជាការ កងពល និង​បែងចែ​កមួយចំ​នួន ជូនតាម​អង្គភាពវរ​សេនាតូច ចំនួន ​៣ ឈរជើងនៅ​ជិតបន្ទាត់ព្រំ​ដែនកម្ពុជាថៃ ដើម្បី​ធានាបានការជួយ​សង្រ្គោះដល់ប្រជាព​លរដ្ឋបានទាន់ពេលវេលា តាម​សំណូមពររ​បស់អាជ្ញា​ធរមូលដ្ឋាន។

លោក​ឧត្តម​សេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូច​ថ្មើរជើ​ងលេខ៥១ ជំនួសមុខឲ្យ នាយ​ទាហាន នាយ​ទាហានរង​ និងពល​ទាហាន​ នៃអង្គភាព​ កងពលតូច​ថ្មើរជើងលេខ៥១ សូមគោ​រពថ្លែងអំ​ណរគុណយ៉ា​ងជ្រាលជ្រៅ​បំផុត ជូនចំ​ពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និង​លោ​កជំទាវ ដែលតែង​តែយកចិត្តទុកដា​ក់គិតគូរដល់សុខ​ទុក្ខ ការរស់នៅ របស់យោធិន គ្រួសា​រយ​ធិន និងបងប្អូនអតី​តយុទ្ធជន សំ​ដៅលើកកម្ព​ស់គុណភាព ការរស់នៅរបស់កង​ទ័ពឲ្យកា​ន់តែប្រ​សើរ ក៏ដូចជាប្រជាពលរដ្ឋជួបការលំបាក និងជួបគ្រោះមហន្តរាយធម្មជាតិផ្សេងៗ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button