នគរបាលឃាត់ខ្លួនជនជាតិថៃប្រុស-ស្រីចំនួន៧នាក់ និងដកហូតបានអាវុធខ្លី២ដើម រួមនឹងថ្នាំញៀនមួយចំនួន បញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ ក្រោយពីមានការផ្ទុះអាវុធបង្កអសន្តិសុខ នៅក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ក្រោយមានការផ្ទុះអាវុធបង្កអសន្តិសុខ កម្លាំងជំនាញបានចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់បានជនជាតិថៃប្រុស–ស្រីចំនួន៧នាក់ និងដកហូតបានអាវុធខ្លី ២ដើម រួមនឹងសារធាតុញៀនចំនួន១៦ប្រភេទ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមច្បាប់នៅថ្ងៃទី០៦ ខែកក្តដា ឆ្នាំ២០២៣។
លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា៖ជនសង្ស័យដែលជាជននជាតិថៃទាំង៧នាក់ដែលកម្លាំងសមត្ថកិច្ចយើងឃាត់ខ្លួនបានរួមមាន
១.ឈ្មោះ គីតធីជុង ស៊ុមប៊ុត ភេទប្រុស អាយុ២៣ឆ្នាំ
២.ឈ្មោះ ស៊ីណាគីត សុងវិផុន ភេទប្រុស អាយុ២៦ឆ្នាំ
៣.ឈ្មោះ ស៊ីតណាវុធ ស៊ីនណាត្រាថុលណាកុល ភេទប្រុស អាយុ២៧ឆ្នាំ
៤.ឈ្មោះ ចាន់ឆន សុធិផាប៉ា ភេទប្រុស អាយុ២៣ឆ្នាំ
៥.ឈ្មោះ ភិរ៉ាផាត សៀកសាត ភេទប្រុស អាយុ២០ឆ្នាំ
៦.ឈ្មោះ ឌិឆា គីតសំផាន់ ភេទប្រុសអាយុ៣០ឆ្នាំ
៧.ឈ្មោះ ថានិដា ស៊ុតសែង ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិថៃទាំងនេះស្នាក់នៅក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា៖កាលពីថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០២៣ នៅវេលាម៉ោង១១ថ្ងៃត្រង់ នៅចំណុចភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត មានករណីផ្ទុះអាវុធ ហើយជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនិតិវិធីពីឯកឧត្តម កើត សុវណ្ណា ព្រៈរាជអាជ្ញាសាលាដំបូងខេត្តបន្ទាយមានជ័យ នោះ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានសហការជាមួយកម្លាំងនគរបាលអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាបានចុះបង្ក្រាបឃាត់ខ្លួនជាតិថៃបានចំនួន៧នាក់ ស្រី១នាក់ និងរឹបអូសដកហូតវត្ថុតាងគ្រឿងញៀននិងសាធាតុញៀនមានចំនួន១៦ប្រភេទរួមមានៈ
១.ថ្នាំញៀនប្រភេទគ្រាប់ចតុកោណកែងចំនួន១៣គ្រាប់
២.ថ្នាំគ្រាប់ចតុកោណកែង៨គ្រាប់
៣.ថ្នាំគ្រាប់ពណ៌ស្វាយអក្ស(RR)ចំនួន២០គ្រាប់
៤.ថ្នាំគ្រាប់ពណ៌ទឹកដោះគោ(DIOR)ចំនួន៤៩គ្រាប់
៥.ថ្នាំគ្រាប់ពណ៌បៃតងអក្ស(FRIMIN5)ចំនួន៥បន្ទៈ ៦.ថ្នាំគ្រាប់ពណ៌ក្រហម(FRIMIN5)ចំនួន១៥បន្ទៈ ៧.ថ្នាំញៀនក្រាមពណ៌សថ្លា៣ថងស្មើ៣.៨២ក្រាម
៨.ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន៥គ្រឿង
៩.គ្រឿងញៀនប្រភេទម្ស៉ៅហ្មតសថ្លាចំនួន២៥ថងតូចស្មើ១២៣,៣១ក្រាម
១០.ថ្នាំគ្រាប់ពណ៌ការ៉ុតអក្ស(WY)ចំនួន៤៤០គ្រាប់
១១.ថ្នាំគ្រាប់ពណ៌ក្រហម(WY)ចំនួន៥០គ្រាប់ស្មើ៤.៥០ក្រាម
១២.អាវុធខ្លី២ដើមមាន២បង់២២គ្រាប់
១៣.សៀវភៅប៉ាស្ព័រ៤ក្បាល
១៤.អត្តសញ្ញាណប័ណ្ណថៃ៣សន្លឹក ១៥.ដបទឹកថ្នាំអក្ស(ALLERGIN)ចំនួន២៥ដប
១៦.ទូរស័ព្ទដៃ១គ្រឿង។
លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត បានបញ្ជាក់ថា៖នៅពេលចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យជនជាតិថៃចំនួន៧នាក់ស្រី១នាក់ និងវត្ថុតាងគ្រឿងញៀនសាធាតុញៀនចំនួន១៦ប្រភេទ គឺមានករណីផ្ទុះអាវុធហើយកម្លាំងស្រាវជ្រាវ និងបង្ក្រាបកាលពីថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០២៣ស្ថិតភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត ហើយត្រូវបាននាំយកសាកសួរតាមចម្លើតសារភាព ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់៕